កំពូល​តួ​ឯក​ប្រុស​កុន​​ស្រើបស្រាល​​​​​ជប៉ុន​រក​ចំណូល​បាន​ជាង 32000 ដុល្លារ​ក្នុង​មួយ​សប្ដាហ៍​

Ken ShimuzuShimiken គឺជាកំពូលតួឯកប្រុសក្នុងចំណោមតួឯកទាំង ៧០ ក្នុងវិស័យភាពយន្តស្រើបស្រាលរបស់ជប៉ុន។ ស្ត្រីជាច្រើននៅក្នុងប្រទេសជប៉ុនស្គាល់គាត់ច្បាស់ជាងស្គាល់ប្ដីរបស់ខ្លួនឯងទៅទៀត បែបនេះហើយគាត់ត្រូវបានគេដាក់រហ័សនាមថា King of Japan Porn។

បើយោងតាមវេបសាយ  បានឲ្យដឹងថា Shimiken អាចរកចំណូលបានប្រមាណជាង  32000 ដុល្លារ ក្នុងមួយសប្ដាហ៍។ ហើយគាត់មានរថយន្តទំនើបៗផ្ទាល់ខ្លួនចំនួន ៥ និងមានភោជនីយដ្ឋានដ៏ល្បីល្បាញមួយនៅក្នុងទីក្រុង តូក្យូផងដែរ។

ក្នុងនាមជាតួឯកប្រុសដ៏ល្បីក្នុងវិស័យភាពយន្តស្រើបស្រាលរបស់ជប៉ុនមិនមែនងាយស្រួលដូចដែលមនុស្សជាច្រើនគិតនោះទេ ។ រាល់ថ្ងៃគាត់ត្រូវបង្ខំចិត្តបរិភោគអាហារដែលសម្បូរជាតិវីតាមីន មិនអាចពិសាគ្រឿងស្រវឹង នឹងត្រូវចូលគេយប់ជ្រៅដោយសារជាប់រវល់វឹកហាត់ឈុតឆាកសម្ដែងរបស់គាត់។ ជាងនេះទៅទៀតពេញមួយសប្ដាហ៍គាត់ស្ទើរតែគ្មានពេលសម្រាក ដោយក្នុងនោះគាត់ត្រូវថតឈុតឆាកជាង ២១ ឈុត និងត្រូវជួបជាមួយនឹងអ្នកគាំទ្ររបស់គាត់ក្នុងព្រឹត្តិការណ៍ជាច្រើនដូចជា Adult Expos ជាដើម។

កំពូល​តួ​ឯក​ប្រុស​កុន​​ស្រើបស្រាល​​​​​ជប៉ុន​រក​ចំណូល​បាន​ជាង 32000 ដុល្លារ​ក្នុង​មួយ​សប្ដាហ៍​

ក្នុងរយៈពេល ១៨ ឆ្នាំនៃការងារនៅក្នុងវិស័យនេះគាត់បានសម្ដែងជាមួយនឹងតួឯកស្រីប្រមាណជាង 7500 នាក់ ហើយគ្មានពេលឈប់សម្រាកប្រចាំឆ្នាំអស់ ៧ ឆ្នាំ ដោយគាត់បានថតរឿងបានជាង 7000 រឿង។ គាត់ត្រូវធ្វើការដោយភាពតាន់តឹងដោយសារចំនួនតួឯកប្រុសក្នុងវិស័យនេះមានចំនួនតិចមែនទែន គឺត្រឹមតែ ៧០ នាក់ប៉ុណ្ណោះ បើប្រៀបជាមួយនឹងតួឯកស្រីដែលមានមិនតិចជាង ១០០០០ នាក់។

ទន្ទឹមនឹងនោះតួឯកប្រុសម្នាក់នេះបានបញ្ជាក់ថាជីវិតស្នេហារបស់គាត់គឺមិនល្អនោះទេ។ គាត់ធ្លាប់បានរៀបការម្ដងមកហើយដោយមានចំណងដៃកូនស្រីភ្លោះចំនួន ២ នាក់។ ក្រោយពីបែកគ្នាជាមួយប្រពន្ធរបស់គាត់ គាត់ក៏ធ្លាប់បានណាត់ជួបជាមួយនឹងតួឯកស្រីក្នុងវិស័យនេះផងដែរ ប៉ុន្តែវាមិនល្អនោះទេ។ ហើយការមានដៃគូរជាមួយនឹងនារីស្រស់ស្អាតជាច្រើននៅក្នុងភាពយន្តវាគ្រាន់តែជាទំនាក់ទំនងក្លែងក្លាយតែប៉ុណ្ណោះ។

កំពូល​តួ​ឯក​ប្រុស​កុន​​ស្រើបស្រាល​​​​​ជប៉ុន​រក​ចំណូល​បាន​ជាង 32000 ដុល្លារ​ក្នុង​មួយ​សប្ដាហ៍​

គាត់បានបញ្ជាក់បន្ថែមថាសព្វថ្ងៃនេះកូនស្រីរបស់គាត់កំពុងរស់នៅជាមួយនឹងអតីតភរិយារបស់គាត់នៅឯ កោះហុកកៃដូ ហើយជារឿយៗគាត់តែងតែទៅលេងកូនស្រីរបស់គាត់តាមតែអាចទៅបាន។ ប៉ុន្តែគាត់បារម្ភថាមនុស្សជាច្រើនអាចនឹងធ្វើឲ្យកូនស្រីរបស់គាត់យំពេលដែលដឹងថាឪពុករបស់នាងគឺជានរណា។ គាត់បានបន្ថែមថាទោះយ៉ាងណាថ្ងៃណាមួយគាត់នឹងប្រាប់កូនស្រីរបស់គាត់ថាគាត់បានធ្វើការងារដែលធ្វើឲ្យមនុស្សជាច្រើនរីករាយ។

Shimiken និយាយថា ទោះយ៉ាងណាខ្ញុំនឹងបន្តថតរឿងបែបនេះរហូតដល់ថ្ងៃដែលខ្ញុំស្លាប់

គួរបញ្ជាក់ឲ្យដឹងផងដែរថាក្នុងមួយឆ្នាំៗនៅក្នុងប្រទេសជប៉ុនវិស័យភាពយន្តស្រើបស្រាលនេះអាចរកចំណូលបានជាង ២៨ ប៊ីលៀន ដុល្លារ ប៉ុន្តែតួឯកប្រុសក្នុងវិស័យនេះត្រូវបានគេហៅថាសត្វដែលជិតផុតពូជ៕

កំពូល​តួ​ឯក​ប្រុស​កុន​​ស្រើបស្រាល​​​​​ជប៉ុន​រក​ចំណូល​បាន​ជាង 32000 ដុល្លារ​ក្នុង​មួយ​សប្ដាហ៍​

ប្រែសម្រួល ៖ Mini Nano

  • កំពូល​តួ​ឯក​ប្រុស​កុន​​ស្រើបស្រាល​​​​​ជប៉ុន​រក​ចំណូល​បាន​ជាង 32000 ដុល្លារ​ក្នុង​មួយ​សប្ដាហ៍​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:កំសាន្ត
Tags: