យុវជនបច្ចេកវិទ្យាខ្មែរ​ជួបជុំគ្នា​កម្មវិធី Google I/O ​នៅភ្នំពេញព្រឹកមិញ

Google I/O Extended Phnom Penh នឹង​​រៀបចំ​ឡើង​នៅ​អាគារ Development Innovations នា​ថ្ងៃ​សៅរ៍​ទី ១១ កក្កដា ចាប់​ពី​វេលា​ម៉ោង ៨ ០០ ព្រឹក​ដល់​ម៉ោង ៥ ០០ ល្ងាច។ ដោយព្រឹកមិញនេះមានការចូលរួមយ៉ាងច្រើនពីយុវជនបច្ចេកវិទ្យាខ្មែរជាច្រើន​ផងដែរ។

Google I/O ជា​សន្និសីទ​ដែល​រៀបចំ​ឡើង​ជា​រៀងរាល់​ឆ្នាំ​នៅ​ San Francisco រដ្ឋ California សហរដ្ឋ​អាមេរិក​ដោយ​ផ្ដោត​លើ​អ្នក​អភិវឌ្ឍន៍​កម្មវិធី ។ ព្រឹត្តិការណ៍ Google I/O Extended ត្រូវ​បាន​ធ្វើ​ឡើង​នៅ​គ្រប់​ទីកន្លែង​ទូទាំង​ពិភពលោក។ ដោយ​ឡែក​សម្រាប់​​ប្រទេស​កម្ពុជា​ នេះ​ជា​ឆ្នាំ​ទី​ពីរ​បន្ទាប់​​រៀបចំ​លើក​​ដំបូង​កាល​​ពី​ឆ្នាំ ២០១៤ ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់។

ប្រិយមិត្ត​​ដែល​ជា​អ្នក​អភិវឌ្ឍ​កម្មវិធី ឬ​ចង់​ក្លាយ​ជា​អ្នក​អភិវឌ្ឍ​កម្មវិធី អាច​ចូលរួម​កម្មវិធី​នេះ​ដោយ​សេរី​​​​និង​​មាន​ឱកាស​បាន​ជួប​ជាមួយ​អ្នក​អភិវឌ្ឍ​​កម្មវិធី​ទាំង​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​ ដែល​ពួកគេ​​នឹង​បង្ហាញ​ពី​ការ​អភិវឌ្ឍ​កម្មវិធី​ថ្មីៗ​​ដើម្បី​ប្រិយមិត្ត​​ចូលរួម​សិក្សា​ស្វែង​យល់។

ដោយ៖ ហុង

  • យុវជនបច្ចេកវិទ្យាខ្មែរ​ជួបជុំគ្នា​កម្មវិធី Google I/O ​នៅភ្នំពេញព្រឹកមិញ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:ជីវិតនិងសង្គម
Tags: