ដង​ថត​រូប Selfieត្រូវ​បាន​ហាម​ឃាត់​ក្នុង Disneyland នៅ​ទីក្រុង​ហុងកុង​និង សៀងហៃ

ក្រុមហ៊ុន Disney បាន​ចេញ​ក្តី​ប្រកាស​មួយ​ពី​ការ​ហាម​ឃាត់​ការ​ប្រើ​ដង​ថត​រូប selfie នៅ​ក្នុង​សួន​កម្សាន្ត​របស់​ខ្លួន​នៅ​ទីក្រុង​ហុងកុង​និង​សៀងហៃ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ហាម​ឃាត់​នៅ​ទូ​ទាំង​ពិភពលោក​ទៅ​លើ​ឧបករណ៍​ពង្រីក​នៅ​ទូទាំង​សួន​កម្សាន្ត​របស់​ខ្លួន។បម្រាម​នេះ​នឹង​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ Disneyland ទីក្រុង​ហុងកុង​នៅ​ថ្ងៃ​ទី 1 ខែ​កក្កដា ​និង នៅ​ឯ​ឧទ្យាន​ទីក្រុង​សៀងហៃ​នៅ​ពេល​ដែល​វា​បើក​នៅ​ឆ្នាំ​ក្រោយ។ Walt Disney World នៅ​ក្នុង​រដ្ឋ Florida និង Disneyland Resort នៅ​ក្នុង​រដ្ឋ California នឹង​ដាក់​ការ​ហាមឃាត់​នេះ​នឹង​ចូល​ជា​ធរមាន​ពី​ថ្ងៃ​ទី 30 ខែ​មិថុនា​នេះ​ត​ទៅ។

យោង​តាម​សារព័ត៌មាន​ Inquisitr បាននិយាយ​ថា វា​មាន​ឧបទ្ទវហេតុ​ជា​ច្រើន​ដែល​នាំ​ឱ្យ​មាន​ការ​ហាម​ឃាត់​នេះ។ ពេល​ដំបូង Disney បាន អនុញ្ញាត​ឱ្យ​ប្រើ​ដំបង​ថត​រូប selfie នៅ​ក្នុង​ឧទ្យាន​ប៉ុន្តែ​មិនមែន​នៅ​លើ​ឧបករណ៍​ជិះ​កម្សាន្តនោះទេ។ ប៉ុន្តែ មាន​ភ្ញៀវ​មួយ​ចំនួន​បាន​រំលោភ​បំពាន​បម្រាម​ជាច្រើន​លើក​ច្រើន​សារ​ដោយ​ប្រើ​ដំបង​ថតរូប selfie នេះ​នៅ​ពេល​ជិះ roller coasters ហើយ​ទាក់​ទាញ​ភ្ញៀវ​ផ្សេង​ទៀត​អោយ​ធ្វើ​តាម។ អ្នក​នាំ​ពាក្យ​របស់ Disney World លោក​គីម ប្រនធី ថ្លែង​ថា:

យើង​ព្យាយាម​ផ្ដល់​នូវ​បទពិសោធន៍​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ក្រុម​គ្រួសារ​ និង​ ភ្ញៀវ​ដែល​មក​កម្សាន្ត​ តែ​ជា​អកុសល​ដង​ថត​រូប selfie បាន​ក្លាយ​ជា​ក្ដី​បារម្ភ​ពី​សុវត្ថិភាព​​ទាំង​ភ្ញៀវ និង បុគ្គលិក​បម្រើ​ការ។

ប្រភព៖ shanghaiist

  • ដង​ថត​រូប Selfieត្រូវ​បាន​ហាម​ឃាត់​ក្នុង Disneyland នៅ​ទីក្រុង​ហុងកុង​និង សៀងហៃ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:ចំនេះដឹង
Tags: