ក្រុមហ៊ុន​ដ៏​តូច​មួយ​ក្នុង​ប្រទេស​កេនយ៉ា​ច្នៃ​ស្បែក​ជើង​ចាស់​ជា​តុក្កតា​ដ៏​ស្រស់​ស្អាត

ក្រុមហ៊ុន​ដ៏​តូច​មួយ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ប្រទេស កេនយ៉ា បាន​កែ​ច្នៃ​ស្បែក​ជើង​ចាស់ៗ​ដែល​ប្រើការ​លែង​បាន​ឲ្យ​ទៅ​ជា​តុក្កតា​ក្មេង​លេង​ដ៏​ស្រស់​ស្អាត។

បើ​តាម​រយៈ​ទំព័រ​ Facebook We African Nations បាន​បង្ហោះ​នូវ​រូបភាព​ជា​ច្រើន​សន្លឹក​ពី​សកម្មភាព​នៃ​ការ​កែ​ច្នៃ​ស្បែក​ជើង​ចាស់​របស់​បុគ្គលិក​នៃ​ក្រុមហ៊ុន​ដ៏​តូច​មួយ​នេះ​។ ពួក​គេ​បាន​ប្រមូល​យក​ស្បែក​ជើង​ចាស់​ទៅ​លាង​សម្អាត រួច​ធ្វើ​ការ​កាត់ និង​ច្នៃ​ជា​រូបរាង​ផ្សេង អម​ជាមួយ​នឹង​ការ​ដាក់​ពណ៌​ដ៏​ស្រស់​ស្អាត​ផង​ដែរ។ ក្រោយ​ដំណើរ​ការ​កែ​ច្នៃ​ត្រូវ​បាន​បញ្ចប់​ គេ​នឹង​លាង​សម្អាត​វា​ម្ដង​ទៀត​ មុន​នឹង​ធ្វើ​ការ​បញ្ចេញ​លក់​នៅ​លើ​ទី​ផ្សារ។

អាជីវកម្ម​មួយ​នេះ​ពិត​ជា​ផ្តល់​ផល​ប្រយោជន៍​ខ្លាំង​ណាស់​ ពី​ព្រោះ​វា​បាន​ធ្វើ​ឲ្យ​ប្រជាជន​ក្នុង​តំបន់​មាន​ការងារ​ធ្វើ ក៏​ដូចជា​ចូល​រួម​ចំណែក​ការ​ថែ​រក្សា​បរិស្ថាន​ជាមួយ​នឹង​ការ​កែ​ច្នៃ​សម្រាម​បែប​នេះ៕

សកម្មភាពនៃការផលិត
1 នៃ 10

ប្រភព ៖
ប្រែសម្រួល ៖ ជលស័យ

  • ក្រុមហ៊ុន​ដ៏​តូច​មួយ​ក្នុង​ប្រទេស​កេនយ៉ា​ច្នៃ​ស្បែក​ជើង​ចាស់​ជា​តុក្កតា​ដ៏​ស្រស់​ស្អាត已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:បច្ចេកវិទ្យា
Tags: