ទិច​និច​បំបាត់​ក្លិន​មាត់​ដោយ​វិធី​បុរាណ

ក្លិន​មាត់​មិន​ល្អ​ពិត​ជា​ធ្វើ​អោយ​អ្នក​មិន​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​នៅ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​នោះ​ទេ។ វិធី​ដែល​អាច​កាត់​បន្ថយ​ក្លិន​មាត់​ដោយ​ប្រើ​ថ្នាំ​បុរាណ​ដូចជា ស្លឹក​ត្របែក ស្លឹក​ជម្ពូ ស្លឹក​ម្លូ ឬ​អំបិល ។ល។ តែ​បើ​នៅ​តែ​មិន​បាត់​ទៀត​អ្នក​អាច​សាកល្បង​វិធី​ងាយៗ​គឺ​ទទួល​ទាន​ចេក​ណាវ៉ា​ទុំ​មុន​ពេល​ចូល​គេង​អោយ​បាន​១​ទៅ​២​ផ្លែ​ទើប​ដុះ​ធ្មេញ​ និង​ពេល​ក្រោក​នៅ​ពេល​ព្រឹក​ទទួលទាន​អោយ​បាន​១​ទៅ​២​ផ្លែ​ទៀត​មុន​ដុះ​ធ្មេញ ដោយ​អនុវត្ត​បែបនេះ​អោយ​បាន​យ៉ាង​តិច​១៥​ថ្ងៃ។ រឺ​ក៏​អ្នក​អាច​ប្រើ​វិធី​ទំពារ​អំពៅ​អោយ​បាន​២​ទៅ​៣​កង់​ក្រោយ​ពេល​ទទួល​ទាន​អាហារ​រាល់​ពេល។ ហើយ​រង់ចាំ​មួយ​ស្របក់​សឹម​ទៅ​ដុះ​ធ្មេញ​ចេញ​ វា​ជា​ការ​កម្ចាត់​បាក់តេរី​និង​កំណក​កំបោរ។ សូម​សាកល្បង​តាម​វិធី​ខាង​លើ​នេះ​ដើម្បី​ឆាប់​បាន​ទទួល​លទ្ធផល​ដូច​ដែល​អ្នក​ចង់​បាន៕

ប្រែ​សម្រួល​ដោយ៖ Ninja
ប្រភព៖ Healthdigezt

  • ទិច​និច​បំបាត់​ក្លិន​មាត់​ដោយ​វិធី​បុរាណ已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:កំសាន្ត
Tags: