កីឡាករ​អាល្លឺមង់​វ័យ​ក្មេង​រូបនេះ​គឺ​មុខ​សញ្ញា​របស់​ក្លឹប​ធំៗ​ចំនួន​៥​ខណៈ​មាន​ដំណឺង​ថា​ Man City នាំ​មុខ​គេ​ហើយ​

ខ្សែប្រយុទ្ធស្លាបខាងស្ដាំវ័យ២០ឆ្នាំរបស់ក្លឹប Shalkesគឺកីឡាករ Leory Sane ដែលជាសមាជិកមួយរូបរបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ក្នុងព្រឹត្តិការណ៍ Euro កាលពីពេលថ្មីៗនេះ កំពុងត្រូវបានក្លឹបធំចំនួន៥ដែលមានដូចជា Arsenal , Bayern , PSG , Barcelona រួមនឹង Man City ផងដែរសុទ្ធតែចាប់អារម្មណ៍លើទម្រង់លេងរបស់គេ ។

តែយ៉ាងណាយោងតាមប្រភព Daily Mail បានឲ្យដឹងថាថ្មីៗនេះក្លឹប Man City បានធ្វើការចចារលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងកីឡាករ Leory Sane ហើយការចចារនេះគឺត្រូវគេដឹងទទួលបានការឯកភាពពីសំណាក់ Sane រួចទៅហើយ ។ ដូចនេះបច្ចុប្បន្នក្លឹប Man City កំពុងមានគម្រោងក្នុងដេញថ្លៃប្រមាណជា៤២លានផោនទៅដល់ក្លឹប Shalke ដោយសង្ឃឹមថាអាចទិញបានកីឡាកររូបនេះក្នុងពេលឆាប់ខាងមុខនេះ ។

សូមបញ្ជាក់ថាកីឡាករ Leory Sane បានក្លាយជាមុខសញ្ញារបស់ក្លឹបធំជាច្រើនក្រោយពីរូបគេបានបញ្ចេញទម្រង់លេងយ៉ាងល្អជាមួយក្លឹប Shalke ហើយកាលពីរដូវកាលមុននេះក្នុងការបង្ហាញខ្លួន៣៣ប្រកួតនៅ Bundesliga រូបអាចស៊ុតបញ្ចូលទីបានចំនួន៨គ្រាប់ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • កីឡាករ​អាល្លឺមង់​វ័យ​ក្មេង​រូបនេះ​គឺ​មុខ​សញ្ញា​របស់​ក្លឹប​ធំៗ​ចំនួន​៥​ខណៈ​មាន​ដំណឺង​ថា​ Man City នាំ​មុខ​គេ​ហើយ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:កំសាន្ត
Tags: