បុរស​អនាថា​ម្នាក់​​កន្លែង​ស្នាក់នៅ​ និង​ការងារ​ធ្វើ​ក្រោយ​ពី​យក​កាបូប​លុយ​ជូន​ម្ចាស់​គេ​វិញ

គេថាធ្វើល្អបានល្អមែន បុរសអនាថាដែលមានសណ្ដានចិត្តដ៏ល្អម្នាក់បានទទួលកន្លែងស្នាក់នៅ និងការងារធ្វើបន្ទាប់ពីយកកាបូបលុយដែលខ្លួនរើសបាន ប្រគល់ឲ្យប៉ូលិសដើម្បីឲ្យទៅម្ចាស់ដើមវិញ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា កាបូបនោះជាកម្មសិទ្ធរបស់ស្ត្រីម្នាក់ ហើយនៅក្នុងកាបូបលុយនោះមាន ប្រាក់ប្រហែលជា ៥០០ ដុល្លារ និងឯកសារសំខាន់ៗមួយចំនួនផងដែរ។ បើតាមសម្ដីរបស់ម្ចាស់កាបូបបានឲ្យដឹងថា មាងមិនបានទាំងដឹងផងថានាងបានជ្រុះបាត់កាបូបរហូតដល់ប៉ូលិសទូរសព្ទទៅប្រាប់នាងថា មានគេរើសបានកាបូបនាង ទើបនាងដឹងថានាងជ្រុះបាត់កាបូប។

ដោយឃើញពីសណ្ដានចិត្តដ៏ល្អរបស់បុរសអនាថា ហើយចង់តប់ស្នងសងគុណដល់គាត់ ស្ត្រីនោះក៏បានផ្ដល់ជាកន្លែងស្នាក់នៅ ក៏ដូចជាផ្ដល់នូវការងារសម្រាប់គាត់ ដើម្បីឲ្យគាត់អាចរកចំណូលសម្រាប់ចិញ្ចឹមខ្លួនឯង ជៀសវាងការដើរសុំទានបន្តទៀត៕

  • បុរស​អនាថា​ម្នាក់​​កន្លែង​ស្នាក់នៅ​ និង​ការងារ​ធ្វើ​ក្រោយ​ពី​យក​កាបូប​លុយ​ជូន​ម្ចាស់​គេ​វិញ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:កីឡា
Tags: