ការ​សន្យា​១០​យ៉ាង​ដែល​នារី​គ្រប់​រូប​ចង់​បាន​ពី​មនុស្ស​ជា​ទី​ស្រលាញ់​របស់​នាង

ពាក្យសន្យាគឺជាការបញ្ជាក់នៃសេចក្ដីស្រលាញ់ ការយកចិត្តទុកដាក់ ព្រមទាំងឆន្ទៈក្នុងការថែរក្សាទំនាក់ទំនងស្នេហា។ពាក្យសន្យាផ្ដល់អោយនូវភាពស្ងប់សុខខាងផ្លូវចិត្ត និងការសម្រេចនូវស្ថេរភាពនៃទំនាក់ទំនងស្នេហា។ នៅពេលដែលលោកអ្នកសន្យាទៅកាន់ដៃគូរបស់អ្នកហើយបានធ្វើតាមពាក្យសន្យាទៀតនោះ ទំនាក់ទំនងរបស់លោកអ្នកនឹងកាន់តែរឹងមាំ។

រាល់ទំនាក់ទំនងនៅលើលោកយើងនេះ អាស្រ័យទៅលើទំនុកចិត្ត និងការបំពេញនៃពាក្យសន្យា។ មធ្យោបាយល្អបំផុតក្នុងការបង្ហាញថាតើលោកអ្នកស្រលាញ់ដៃគូរបស់លោកអ្នកប៉ុណ្ណានោះគឺអាចដឹងបានតាមរយៈការប្រតិបត្តិតាមពាក្យសន្យា។

យ៉ាងនេះហើយ តើនារីៗចង់បានការសន្យាបែបណាខ្លះពីមនុស្សដែលនាងចង់រស់នៅជាមួយអស់មួយជីវិត?

ខាងក្រោមនេះនឹងឆ្លើយតបទៅនឹងសំណួរមួយនេះ៖

ពាក្យសន្យាទី១
បងនឹងនៅតែស្រលាញ់អូន បើទោះជាអូនទៅជាយ៉ាងណាក៏ដោយ

នេះគឺជាពាក្យសន្យាដំបូងបង្អស់ដែលនារីគ្រប់រូបត្រូវការ។ លោកអ្នកចាំបាច់ក្នុងការបញ្ជាក់ប្រាប់នាងថាក្ដីស្រលាញ់របស់អ្នកចំពោះនាងកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃដោយពុំខ្វល់ពីរូបរាងខាងក្រៅរបស់នាងឡើយ។

ពាក្យសន្យាទី២
បងនឹងស្មោះត្រង់ជាមួយអូនទោះមានរឿងអ្វីក៏ដោយ

នារីគ្រប់រូបនឹងតែងតែរំពឹងភាពស្មោះត្រង់ពីម្ចាស់ស្នេហ៍របស់នាង ហើយវាគឺជាសន្យាមួយដែលបុរសគ្រប់រូបគួរតែធ្វើ។ ប្រសិនបើកំហឹងមានឥទ្ធិពលខ្លាំងទៅលើអារម្មណ៍របស់អ្នក លោកអ្នកមិនស័ក្ដិសមក្នុងការមានទំនាក់ទំនងស្នេហាឡើយ។ ម៉្លោះហើយបង្ហាញនាងថាអ្នកពិតជាស្មោះចំពោះនាង។

៣. ពាក្យសន្យាទី៣
បញ្ហារបស់អូនជាបញ្ហារបស់បង បងនឹងប្រឈមមុខជាមួយវាដោយមិនខ្លាចហត់នឿយអ្វីទាំងអស់

នៅពេលដែលអ្នកលោតទៅមុខដោយអង់អាចដូចជាទាហានដ៏ក្លាហានម្នាក់ ហើយជួយនាងក្នុងការដោះស្រាយបញ្ហាដែលនាងប្រទះ អ្នកប្រៀបបីដូចជាបុរសពិតម្នាក់ដែលជួយចែករំលែកទុកព្រួយរបស់នាង។

ពាក្យសន្យាទី៤
មនុស្សជុំខ្លួនអូនគឺជាមនុស្សជុំវិញខ្លួនបង បងនឹងគោរពស្រលាញ់រាប់អានពួកគេ

នាងប្រាកដជាថើបអ្នកជាក់ជាមិនខានបន្ទាប់ពីលឺពាក្យសម្ដីទាំងនេះចេញពីមាត់របស់លោកអ្នក។ នារីគ្រប់រូបតែងតែចង់អោយមនុស្សសំខាន់ៗរបស់នាងត្រូវបានគេគោរពស្រលាញ់រាប់អាន។

ពាក្យសន្យាទី៥
កាត់ឥណពន្ធរបស់បងគឺជារបស់អូន ហើយគណនីធនាគាររបស់បងក៏ជារបស់អូនដូចគ្នា

ប្រយ័ត្នៈ វាគឺជាពាក្យសន្យាដ៏គ្រោះថ្នាក់មួយប្រសិនបើអ្នកពុំមានលុយទាល់តែសោះក្នុងគណនីសន្សំ។

ពាក្យសន្យាទី៦
បងនឹងប្រាប់អូនអំពី password (អ៊ីម៉េល និង ហ្វេសប៊ុក) របស់បងទៅអូនព្រោះថាបងគ្មានអ្វីដែលត្រូវលាក់បាំងពីអូនឡើយ

នាងនឹងកាន់តែរីករាយនៅពេលដែលអ្នកបង្ហាញពីភាពស្មោះត្រង់បែបនេះទៅកាន់នាង។

ពាក្យសន្យាទី៧
ទោះបីជាអូនស្រែកដាក់បងរាល់ពេលយើងឈ្លោះគ្នាក៏ដោយ បងនឹងមិនតបតដោយកំហឹងទៅកាន់អូនវិញឡើយ

ស្ត្រីរាល់គ្នាតែងតែចង់បានមនុស្សម្នាក់ដែលមិនតបតខ្លាំងៗជាមួយនាងនៅពេលដែលនាងក្រោធខ្លាំង។ ប្រសិនបើអ្នកជាបុរសពិត អ្នកនឹងយល់អំពីបញ្ហានេះ។

ពាក្យសន្យាទី៨
បងគោរពអតីតកាលរបស់អូន ហើយបងនឹងមិនជីកកកាយពីបញ្ហាទាំងនោះឡើយ ហើយបងនឹងមិនរំលឹកពីអ្នកចាស់នៅចំពោះមុខអូនឡើយ

នេះជារឿងសន្យាដ៏សំខាន់មួយ។ ចូរនិយាយអោយបានប្រុងប្រយ័ត្នព្រោះថាវាអាចធ្វើអោយនាងមិនសប្បាយចិត្ត។

ពាក្យសន្យាទី៩
បងនឹងចំណាយពេលវេលា កម្លាំងកាយ ព្រមទាំងគ្រប់យ៉ាងដែលបងមានទាំងអស់ដើម្បីស្រលាញ់អូនអោយច្រើនហើយនឹងព្យាយាមគ្រប់បែបយ៉ាងដើម្បីធ្វើអោយអូនសប្បាយចិត្ត។

ពាក្យសន្យាទី១០បងនឹងបញ្ឈប់ការជក់ និងផឹកសុរា តែនឹងមិនអោយអូនបញ្ឈប់ការដើរផ្សារ និងការញ៉ាំឡើយ។ នាងនឹងត្រេកអរជាខ្លាំងបើសិនជាអ្នកអាចសន្យាបែបនេះ។

ប្រភពៈ ដោយៈ Gemini Fleta

 

  • ការ​សន្យា​១០​យ៉ាង​ដែល​នារី​គ្រប់​រូប​ចង់​បាន​ពី​មនុស្ស​ជា​ទី​ស្រលាញ់​របស់​នាង已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:វីដេអូ
Tags: