ដឹង​ទេ​តើ​កីឡាករ​ណា​ខ្លះ​ដែល​បង្ហាញ​ខ្លួន​ច្រើន​ជាង​គេ​នៅ​ UEFA Champion League ?

UEFA Champion League គឺ​ជា​ពាន​រង្វាន់​ដ៏​ធំ​ដែល​ប្រមូល​ផ្ដុំ​ក្លឹប​ជើង​ខ្លាំង​មក​លីក​កំពូលៗ​ក្នុង​ប្រទេស​នីមួយៗ​នៅ​ក្នុង​តំបន់​អឺរ៉ុប​បាន​ធ្វើ​ការ​ប្រកួត​​គ្នា​យ៉ាង​ស្វិត​ស្វាញ ។ ថ្ងៃ​នេះ​ ខេមបូមេក​ សូម​លើក​យក​កីឡាករ​១០​រូប​ដែល​ធ្លាប់​មាន​ឱកាស​បាន​បង្ហាញ​ខ្លួន​ច្រើន​បំផុត​នៅ​ក្នុង​ការ​ប្រជែង​យក​ពាន​ UEFA Cahmpion League នេះ​ ។

Iker Casillas

អតីត​អ្នក​ចាំ​ទី​របស់​ក្លឹប​ Real Madrid ហើយ​បច្ចុប្បន្ន​លេង​នៅ​ក្លឹប​ Porto រូប​នេះ​ធ្លាប់​បាន​បង្ហាញ​ខ្លួន​ចំនួន​១៥៦​ប្រកួត​នៅ​ UEFA Champion League

Xavi Hernandez

អតីត​ខ្សែ​បម្រើ​របស់​ក្លឹប​ Barcelona រូប​នេះ​បាន​បង្ហាញ​ខ្លួន​ចំនួន​១៥១​ប្រកួត​នៅ​ UEFA Champion League តែ​បច្ចុប្បន្ន​គេ​បាន​ចាក​ចេញ​ពី​ Barcelona ទៅ​លេង​នៅ​ក្លឹប​ Al Sadd នៅ​ឯ​ប្រទេស​កាតា​ហើយ​ ។

Raul Gonzalez

អតីត​ខ្សែ​ប្រយុទ្ធ​ Real Madrid , Shalke04 រូប​នេះ​បង្ហាញ​ខ្លួន​ចំនួន​១៤២​ប្រកួត​នៅ​ UEFA Champion League ។

Ryan Giggs

អតីត​ខ្សែ​បម្រើ​ដ៏​ឆ្នើម​របស់​ក្លឹប​ Manchester United រូប​នេះ​បាន​បង្ហាញ​១៤១​ប្រកួត​នៅ​ UEFA Champion League ។

Clarence Seedorf

អតីត​កីឡាករ​ធ្លាប់​លេង​នៅ​ក្លឹប​ Ajax , Real Madrid , AC Milan រូប​នេះ​បាន​បង្ហាញ​ខ្លួន​ចំនួន​១២៥​ប្រកួត​នៅ​ UEFA Champion League ។

Paul Scholes

អតីត​ខ្សែ​បម្រើ​​ឆ្នើម​របស់​ក្លឹប​ Manchester United រូប​នេះ​បាន​បង្ហាញ​ខ្លួន​ចំនួន​១២៤​ប្រកួត​នៅ​ UEFA Champion League ។

Cristiano Ronaldo

អតីត​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ Manchester United ហើយ​បច្ចុប្បន្ន​លេង​នៅ​ក្លឹប​ Real Madrid បាន​បង្ហាញ​ខ្លួន​ចំនួន​១២១​ប្រកួត​នៅ​ UEFA Champion League ។

Roberto Carlos

អតីត​កីឡាករ​ធ្លាប់​លេង​នៅ​ក្លឹប​ Real Madrid និង​ Fenerbahce រូប​នេះ​បាន​បង្ហាញ​ខ្លួន​ចំនួន​១២០​ប្រកួត​នៅ​ UEFA Champion League ។

Carles Puyol

អតីត​ខ្សែ​ការពារ​របស់​ក្លឹប​ Barcelona រូប​នេះ​ធ្លាប់​បាន​បង្ហាញ​ខ្លួន​ចំនួន​១១៥​ប្រកួត​នៅ​ UEFA Champion League ។

Zlatan Ibrahimovic

អតីត​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ Ajax , Juventus , Inter Milan , Barcelona , AC Milan ហើយ​បច្ចុប្បន្ន​កំពុង​លេង​នៅ​ក្លឹប​ Paris Saint Germain រូប​នេះ​បាន​បង្ហាញ​ខ្លួន​ចំនួន​១១៣​ប្រកួត​នៅ​ UEFA Champion League ។

អត្ថបទ ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • ដឹង​ទេ​តើ​កីឡាករ​ណា​ខ្លះ​ដែល​បង្ហាញ​ខ្លួន​ច្រើន​ជាង​គេ​នៅ​ UEFA Champion League ?已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:កំសាន្ត
Tags: