ឆ្នាំ​២០១៦​ថ្មី​នេះ​ អ្នក​គួរ​អាន​សៀវភៅ​១២​ក្បាល​ខាង​ក្រោម​នេះ​ បើ​សិន​ជា​អ្នក​ចង់​ក្លាយ​ជា​អ្នក​​មាន

​ក្នុង​ពិភព​លោក​កំពូល​អ្នក​មាន​ ឬ អ្នក​ដែល​ជោគជ័យ​បំផុត​តែង​ភ្ជាប់​ខ្លួន​នឹង​ការ​អាន​សៀវភៅ​ជានិច្ច​ ។​ ពួក​គេ​ចាត់​ទុក​ការ​អាន​​ជា​ ស្វ័យ​សិក្សា​រយៈ​វែង បើ​ទោះ​បី​ពួក​គេ​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាលា​ ឬ មហាវិទ្យាល័យ​ក៏​ដោយ​ មាន​ជា​ឧទាហរណ៍​ស្រាប់​ដូច​ជា​ លោក Bill Gate និង Mark Zuckerberg ជា​ដើម​ ។

ដូច្នោះ​​ដើម្បី​ធ្វើ​ឆ្នាំ​ថ្មី​នេះ​ក្លាយ​ជា​ឆ្នាំ​ដ៏​ជោគ​ជ័យ​របស់​អ្នក​ ពួក​យើង​នឹង​លើក​យក​សៀវភៅ​ទាក់​ទង​ប្រាក់​កាក់​ចំនួន​១២​ក្បាល​ជួន​អ្នក​ទាំង​អស់​គ្នា​,​ ដែល​អ្នក​ទាំង​អស់​គ្នា​អាច​អាន​១ក្បាល​ក្នុង​១ខែ​​ ។
សៀវភៅ​នេះ​មិន​ធានា​ថា​អ្នក​អាន​ហើយ​នឹង​ក្លាយ​ជា​អ្នក​មាន​នោះ​ទេ​ លុះ​ត្រា​តែ​អ្នក​ដាក់​ចិត្ត​ដាក់​កាយ​រៀន​សូត្រ​ពី​វា​ ពី​ព្រោះ​មាន​មនុស្ស​​ច្រើន​ណាស់​ដែល​បាន​អាន​វា រួច​ក្លាយ​ជា​អ្នក​មាន​

1Think and Grow Rich និពន្ធ​ដោយ Napoleon Hill

សៀវភៅ​នេះ​ត្រូវ​បាន​និពន្ធ​ឡើង​ក្រោយ​ពី​មាន​ការ​សិក្សា​និង​ស្រាវជ្រាវ​ពី​សំណាក់​សេដ្ឋី​ដែល​រក​ប្រាក់​បាន​​ដោយ​ខ្លួន​ឯង ដល់​ទៅ​​ចំនួន​៥០០នាក់​ ។ អ្នក​និពន្ធ​បាន​ជីក​កកាយ​ពី​អាថ៌កំបាំង​របស់​សេដ្ឋី​ទាំង​អស់​នោះ​ដែល​អ្នក​ទាំង​គ្នា​ត្រូវ​រៀន​តាម​ បើ​សិន​ជា​អ្នក​ទាំង​អស់​គ្នា​ចង់​មាន​ទ្រព្យ​សម្បត្តិ​ដូច​ពួក​គេ​។

 

2The Total Money Makeover និពន្ធ​ដោយ​ Dave Ramsey

សៀវភៅ​នេះ​ផ្តោត​សំខាន់​នូវ​បញ្ហា​ទាក់ទង​នឹង​លុយ​ដែល​អ្នក​តែង​ជួប​ប្រទះ​និង​ការ​រៀបចំ​គម្រោង​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន​របស់​អ្នក​ ។ អ្នក​និពន្ធ​ក៏​បាន​លើក​ឡើង​ពី​រឿង​ពិត​មួយ​ចំនួន​ ដូច​ជា​ ប្ដី​ប្រពន្ធ​មួយ​គូ​ជាប់​បំណុល​គេ​ដល់​​ ១សែន​ដុល្លារ​ រួច​ក៏​ដោះ​បំណុល​នោះ​បាន​ក្នុង​រយៈពេល​៤​ឆ្នាំ​ ស្រប​ពេល​ដែល​បង្កើន​ចំណូល​យ៉ាង​ច្រើន​ ។

3Money Guide 2016 និពន្ធ​ដោយ Jonathan Clements

អ្នក​និពន្ធ​របស់​ Wall Street Journal ផ្នែក​លុយកាក់​​ លោក​ Jonathan Clements បាន​ចេញ​កំនែ​ថ្មី​ឆ្នាំ​២០១៦​នេះ​សម្រាប់​អ្នក​ទាំង​អស់​គ្នា​ដែល​គាត់​សរសេរ​ងាយ​អាន​ និង​ ក្នុង​ជំពូក​នីមួយៗ​គឺ​និយាយ​អំពី​ធ្វើ​ត្រូវ​​ដូចម្ដេច​ជាមួយ​លុយ​ ដូច​ជា​ ការ​សន្សំ​ប្រាក់​ចូល​និវត្តន៍​ ឬ ការ​ខ្ចី​លុយ​ជា​ដើម​ ។

4​Rich Dad Poor Dad និពន្ធ​ដោយ​ Robert Kiyosaki

សេដ្ឋី​ប្រាក់​រាប់​លាន​ម្នាក់​នេះ​មាន​សរសេរ​សៀវភៅ​នេះ​រៀប​រាប់​ពី​ជីវិត​របស់​ឪពុក​របស់​ខ្លួន​ទាំង​២ ម្នាក់​ជា​អ្នក​មាន​ ទោះ​រៀន​មិន​សូវ​បាន​ខ្ពស់​ និង​ ម្នាក់​ទៀត​​តែង​មាន​បញ្ហា​ជាមួយ​លុយ​កាក់​ បើ​ទោះ​បី​គាត់​បាន​រៀន​ដល់​ថ្នាក់​បណ្ឌិត​ក៏​ដោយ​ ។ គាត់​បាន​លើក​ឡើង​ចំណុច​ជា​ច្រើន​ជាពិសេស​អំពី​ អ្វី​ជា​ទ្រព្យ​ អ្វី​ជា​បំណុល​ និង លំហូរ​សាច់​ប្រាក់​របស់​អ្នក​មាន​ អ្នក​កណ្ដាល​ និង​ អ្នក​ក្រ​ជា​ដើម​ ។

5The Index Card និពន្ធ​ដោយ​ Harold Pollack

លោក​Pollack បាន​លើក​ចំណុច​ល្អ​ជា​ច្រើន​ដែល​ធ្វើ​អោយ​យើង​យល់​ពី​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន​យើង​ម្នាក់​ៗ​ ដោយ​ពុំ​មាន​ភាព​​ស្មុគ​ស្មាញ​នោះ​ទេ​ ។​ ក្នុង​សៀវភៅ​នេះ​ផង​ដែរ​ ​គាត់​បាន​សម្រាយ​ជា​ច្បាប់​ទាំង​១០​ងាយ​ៗ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​លុយកាក់​នេះ​ឯង​ ។

6How Rich People Think និពន្ធ​ដោយ​ Steve Siebold

មិន​ចាញ់ Napoleon Hill លោក​Steve Siebold បាន​ចំណាយ​ពេល​អស់​៣០​ឆ្នាំ​ក្នុង​ការ​សាក​សួរ​កំពូល​អ្នក​មាន​ក្នុង​លោក​លើស​ពី​ ១២០០​នាក់​ដែល​ក្នុង​នោះ​សុទ្ធ​សឹង​តែង​ជា​ មហាសេដ្ឋី​ និង​ សេដ្ឋី​ប្រាក់​រាប់​លាន​ដុល្លារ​ ។​ សៀវភៅ​នេះ​នឹង​បង្ហាញ​ផ្លូវ​ទៅ​រក​ភាព​មាន​បាន​ដល់​អ្នក​អាន​គ្រប់​រូប ។

7Richest Man in Babylon និពន្ធ​ដោយ​ George S.Clason

សៀវភៅ​ដ៏​ចំណាស់​មួយ​នេះ​នៅ​តែ​ពេញ​និយម​ដែល​និយាយ​ពី​បញ្ហា​លុយកាក់​ ពោល​គឺ​បាន​បោះ​ពុម្ព​ តាំង​ពី​ឆ្នាំ​ ១៩២៦​មក​ម្ល៉េះ​ ។ លោក​ Clason បាន​វិធី​ងាយ​ៗ​ដើម្បី​ក្លាយ​ជា​អ្នក​មាន​ ច្បាស់​ណាស់​គឺ​មិន​សុំា​ញុំ​នោះ​ទេ​ ជាពិសេស​សម្រាប់​អ្នក​ដែល​តែង​ចាយ​លុយ​សល់​ថ្ងៃ​ ។

8Automatic Millionaire និពន្ធ​ដោយ​ David Bach

​យើង​គ្រប់​គ្នា​តែង​តែ​ចង់​ដឹង​ពី​របៀប​ក្លាយ​ជា​អ្នក​មាន​ ហើយ​ក៏​មាន​ការ​លើក​ឡើង​ជា​ច្រើន​ ពី​របៀប​នេះ​ពី​របៀប​នោះ​ តែ​ក្នុង​សៀវភៅ​នេះ​អ្នក​និពន្ធ​នឹង​បង្ហាញ​អ្នក​ពី​​គន្លឹះ​ដ៏​អាថ៌កំបាំង​របស់​សេដ្ឋី​នា​នា​ក្នុង​លោក​ក្នុង​ការ​រៀបចំ​គម្រោង​លុយកាក់​សម្រាប់​ពេល​អនាគត​ជាដើម​ ។

9Rich Habits និពន្ធ​ដោយ​ Thomas Corley

គាត់​បាន​រៀប​រាប់​ពី​ទម្លាប់​របស់​អ្នក​មាន​ និង​ ទម្លាប់​របស់​អ្នក​ក្រ​ ដែល​វា​ជា​ហេតុ​នាំ​ពួក​អ្នក​មាន​កាន់តែ​មាន​ អ្នក​ក្រ​នៅ​តែ​ក្រ​ ។

10Little Book of Common Sense Investing និពន្ធ​ដោយ​ John C.Bogle

វិធី​មួយ​ដែល​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​ក្លាយ​ជា​អ្នក​មាន គឺ​ វិនិយោគ​ ។
បើ​សិន​ជា​អ្នក​ទាំង​អស់​គ្នា​មិន​ទាន់​ច្បាស់​ឬ​ចេះ​ក្នុង​ការ​បណ្ដាក់​ទុន​នោះ​ទេ​ សៀវភៅ​នេះ​នឹង​អាច​ជួយ​អ្នក​បាន​ ។ សៀវភៅ​នេះ​ផង​ដែរ​ក៏​ត្រូវ​បាន​លោក​ Warren Buffet លើក​ថា​ជា​សៀវភៅ​ច្បិច​យក​ចំណុច​សំខាន់​ៗ​ និង​ បាន​ប្រាប់​យើង​អោយ​យល់​ពី​របៀប​ប្រើ​ប្រាស់​Index funds ដើម្បី​មាន​បាន​ ។

11The Behavior Gap និពន្ធ​ដោយ​ Carl Richards

មិន​ថា​អ្នក​ណា​នោះ​ទេ​ ក៏​សុទ្ធ​តែ​អាច​​មាន​កំហុស​ឆ្គង​ក្នុង​ការ​ចាយ​វាយ​ប្រាក់​កាក់​នេះ​ឯង​ បើ​សិន​ជា​មិន​បាន​ពិនិត្យ​អោយ​បាន​ច្បាស់​លាស់​ ។ The Behavior Gap នេះ​ផ្តោត​សំខាន់​លើ​ កំហុស​ឡប់​ៗ​ក្នុង​ការ​ចាយ​លុយ​ដែល​មនុស្ស​យើង​គ្រប់​គ្នា​តែង​ធ្វើ​ហើយ​ធ្វើ​ទៀត​ ដួច​ជា​ ទិញ​របស់​របរ​របស់​ពេល​ដែល​ខ្លួន​គ្មាន​ប្រាក់​(ខ្ចី​លុយ​គេ​), ទិញ​របស់​ទំនើប​ល្អ​ព្រោះ​តែ​អ្នក​ដទៃ​គេ​និយម​ ជា​ដើម​ ។
គាត់​បាន​ពន្យល់​ងាយៗ និង​ មើល​ទៅ​គួរ​អោយ​ចង់​អាន​ព្រោះ​លាយ​លាំ​ជាមួយ​ភាព​កំប្លែង​សប្បាយ​ៗ​ ។

12The Power of Broke និពន្ធ​ដោយ Daymond John

ជា​ស្នាដៃ​និពន្ធ​របស់​អ្នក​វិនិយោគ​ដ៏​ពូកែ​ក្រុមហ៊ុន​ Shark Tank ដែល​កាល​នោះ​គាត់​មាន​ប្រាក់​ត្រឹម​តែ​៤០$ ដើម្បី​ចាប់​ផ្ដើម​ក្រុម​ហ៊ុន​សំលៀក​បំពាក់​ FUBUតែ​ប៉ុណ្ណោះ​ ងាក​មើល​សព្វ​ថ្ងៃ​​យីហោ​អាជីវកម្ម​របស់​គាត់​នេះ​មាន​តម្លៃ​ដល់​ទៅ​ ៦កោន​ដុល្លារ​ ៕

  • ឆ្នាំ​២០១៦​ថ្មី​នេះ​ អ្នក​គួរ​អាន​សៀវភៅ​១២​ក្បាល​ខាង​ក្រោម​នេះ​ បើ​សិន​ជា​អ្នក​ចង់​ក្លាយ​ជា​អ្នក​​មាន已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:ជីវិតនិងសង្គម
Tags: