​Arsenal ទទួល​ជ័យជំនះ​យ៉ាង​លំបាក​យប់​មិញ

​កាល​ពី​យប់​មិញ​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី២​នៅ​ Premier League ក្លឹប​ Arsenal បាន​យក​ឈ្នះ​យ៉ាង​លំបាក​លើ​ក្លឹប​ Crystal Palace ដោយ​បញ្ចប់​ត្រឹម​លទ្ធផល​២ទល់​នឹង​១​ប៉ុនោះ​ ។

ដោយ​ក្នុង​ការ​ប្រកួត​នេះ​ Arsenal បាន​បើក​ការ​នាំ​មុខ​មុន​នៅ​នាទី​ទី​១៦​ដោយ​កីឡាករ​ Oliver Giroud តែ​ចូល​ដល់​នាទី​២៨​ខ្សែ​ការពារ​របស់​ក្លឹប​ Crystal Palace កីឡាករ​ Joel Ward បែរ​ជា​អាច​រក​គ្រាប់​តាម​ស្មើ​មក​វិញ​ ទោះ​យ៉ាង​ណា​ក្លឹប​ Arsenal បាន​ព្យាយាម​វាយ​សម្រុក​រហូត​អាច​រក​គ្រាប់​ជ័យជំនះ​បាន​នៅ​នាទី​ទី​៥៥​ដោយ​ការ​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​របស់​ខ្សែ​ការពារ​មួយ​រូប​របស់​ Crystal Palace ។

ហើយ​នេះ​ជា​លទ្ធផល​ដែល​ជួយ​ឲ្យ​ Arsenal អាច​ស្ដារ​មុខ​មាត់​ដែល​បរាជ័យ​កាល​ពី​សប្ដាហ៍​មុន​ក្រោម​ថ្វី​ជើង​ក្លឹប​ West Ham United បាន​សម្រេច​ហើយ​ ។

អត្ថបទ ៖ វិចទ័រ

  • ​Arsenal ទទួល​ជ័យជំនះ​យ៉ាង​លំបាក​យប់​មិញ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:កីឡា
Tags: