ជប៉ុន ៖ បង្គន់​ពិសេស​សាងសង់​សម្រាប់​អ្នក​ចូល​ចិត្ត​​អារម្មណ៍​បែប​ធម្មជាតិ

បុរសជនជាតិចិនម្នាក់បានធ្វើការចែករំលែកនូវរូបថតដែលគាត់បានថតពេលទៅលេងប្រទេសជប៉ុន ហើយរូបថតដែលទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ បង្គន់ បែបធម្មជាតិ។

បុរសរូបនោះបានសរសេរនៅ Forum យ៉ាងដូច្នេះថា នៅពេលដែលគាត់ទៅលេងប្រទេសជប៉ុនម្ដងៗ មេម៉ូរី កាមេរ៉ាដែលគាត់បានត្រៀមសម្រាប់ថតរូបរបស់គាត់ស្ទើរតែប្រើមិនគ្រប់ ព្រោះតែនៅទីនោះវាមានទេសភាពស្រស់ស្អាត និងកន្លែងប្លែកជាច្រើន។ ជាក់ស្ដែងដូចបង្គន់នេះអញ្ចឹង វាត្រូវបានសាងសងឡើងដោយជញ្ជាំងកញ្ចក់អាចមើលធ្លុះពីក្នុងទៅក្រៅ និងពីក្រៅទៅក្នុង ជុំវិញនោះត្រូវបានដាំដោយរុក្ខជាតិផ្សេងៗជាពិសេសផ្កា។

គាត់បានបន្តថា វាមិនមែននៅកណ្ដាលវាលនោះទេ វាត្រូវហុំព័ទ្ធដោយរបងសង្កសីពី ដែលជួយបិទបាំងមិនឲ្យអ្នកផ្សេងមើលឃើញដោយងាយស្រូលនោះទេ ប៉ុន្តែបើសិនជាអ្នកអៀន ក៏អាចយកវាំងននទាញបិទបាំងផងដែរ៕

  • ជប៉ុន ៖ បង្គន់​ពិសេស​សាងសង់​សម្រាប់​អ្នក​ចូល​ចិត្ត​​អារម្មណ៍​បែប​ធម្មជាតិ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:ជីវិតនិងសង្គម
Tags: