រឿង «អធិរាជ​បេះដូង» ភាគទី១ ចេញ​ផ្សាយ​ព្រឹក​នេះ

ខែ​កក្កដា នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល គឺ​ស្ថិត​នៅ​ចំ​ពាក់​កណ្ដាល​រដូវ​ក្ដៅ​ ក៏​ជា​រដូវ​កាល​កំពូល​សម្រាប់ វិស័យ​ទេសចរ។
​ពន្លឺ​ថ្ងៃ​អាច​អូស​បន្លាយ​បាន​រយៈពេល​យូរ​ដល់​ទៅ​១០​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ហើយ​បរិយាកាស​អាច​រក្សា​សភាព​ក្ដៅ​និង​ស្ងួត​ ព្រោះ​តែ​សីតុណ្ហភាព​អាច​ឈាន​ដល់​កម្រិត​២៨​អង្សា​សេ។
​ប៉ុន្តែ​យប់​នេះ សីតុណ្ហភាព​បែរ​ជា​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​មួយ​នៃ​រដូវ​ក្ដៅ។
«១៧​អង្សា​សេ?»
​គេ​លាន់​មាត់​តិចៗ ​ហើយ​បែរ​ចេញ​ចោល​ឧបករណ៍​ហ្វារិនហៃ។

 

​អ៊ីស្តង់ប៊ុល​យប់​នេះ​មិន​ត្រជាក់​ពេក​នោះ​ទេ​សម្រាប់​ប្រធាន​និស្សិត​ម្នាក់​នេះ តែ​អារម្មណ៍​មួយ​បាន​កើត​ឡើង​ចម្លែក។
គេ​ដើរ​មួយៗ​ទៅ​ក្បែរ​បង្អួច ហើយ​វែក​វាំងនន​សម្លឹង​ទៅ​ក្រៅ។
​រដ្ឋធានី​នេះ​ដូច​ជា​ស្ងាត់​កប់​បាត់​សកម្មភាព​នានា ​ទៅ​ក្នុង​រាត្រី​ដ៏​ត្រជាក់​មិន​ស័ក្ដិសម​នេះ ឬមួយ​អ្វី​មួយ​ពិត​ជា​បម្រុង​នឹង​កើត​មាន​ឡើង?
​ទ្រនិច​នាឡិកា​វាយ​តឿន…. សញ្ញា​នៅ​ឯ​ទូរ​សព្ទ​ដៃ​ក៏​បន្លឺ​មក។
​គេ​លូក​ប្រអប់​ដៃ​ធំ​នោះ​ទៅ​លើក​មក​មើល….
​ចិញ្ចើម​គេ​ចង​ចូល​គ្នា​ ​ពេល​ឃើញ​អក្សរ​ច្រើន​លើស​ធម្មតា​៤ចរខខេ…

 

«​ក្រុង​អ៊ី​ស្តង់​ប៊ុល​និង​រដ្ឋធានី​អង់ការ៉ា​ត្រូវ​វឹកវរ​ហើយ! Facebook​ Twitter និង ​YouTube ​ត្រូវ​ពួក​រដ្ឋប្រហារ​ផ្ដាច់​បាន​ទាំង​ស្រុង​! Whatsapp ​នេះ​មិន​ដឹង​នៅ​បាន​ដល់​ពេល​ណា​ទៀត​ទេ​!​ ស្ថានទូត​អាមេរិក​បាន​ព្រមាន​ពី​ការ​គំរាមកំហែង​របស់​ក្រុម​ភេរវជន​នៅ​ទូទាំង​ប្រទេស​នេះ​ ហើយ​ហាម​ពលរដ្ឋ​អាមេរិក​ក្នុង​ការ​ធ្វើ​ដំណើរ​មក​ទួរគី​! សូម​ជួយ​រឿង​មួយ! ជួយ​នាំ​គ្នា​យើង​ស្វែងរក​ទី​សុវត្ថិភាព បញ្ឈប់​ការ​ជប់លៀង​ពេល​នេះ ​ហើយ​រក​វិធី​ទៅ​កាន់​ស្ថានទូត​ដែល​នៅ​ជិត​ៗ​បំផុត! អូ​ខេ!?»
​គេ​ចុច​បិទ ​ហើយ​លើក​ទូរ​សព្ទ​មក​ចុច​។​

 

​ចុច​មិន​ចូល​ទេ មិន​ត្រឹមតែ​អនឡាញ ​ប៉ុន្តែ​ទូរសព្ទ​ប្រើ​ខ្សែ​ក៏​ដូចគ្នា។ ស្នូរ​ក្ឌុង​ក្ឌាំង ​និង​បាញ់​រប៉េះរប៉ោះ​លាន់​មកពី​ចម្ងាយ។
​ស្បៃ​រាត្រី​ដែល​ស្ងាត់​សូន្យ​នាំ​មក​នូវ​ការ​តឹងតែង​ចិត្ត។
​គេ​ចាប់ផ្ដើម​វិល​មក​អ្នក​ផ្ដល់​ដំណឹង​តាម​មធ្យោបាយ​ដដែល​គឺ​ WhatsApp ។​

ចុច​អាន​បន្ត…

 

រឿង «អធិរាជ​បេះដូង» ភាគទី១ ចេញ​ផ្សាយ​ព្រឹក​នេះ

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ