បច្ចេកវិទ្យាសូឡា​រាងតូចស្តើងថ្មីសម្រាប់សាកគ្រឿងអេឡិចត្រូនិច​​ផ្ទាល់ខ្លួន

ការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​ជា​រៀង​រាល់​ថ្ងៃ​នៅ​លើ​ពិភព​លោក​ត្រូវ​បាន​ការ​ផ្គត់ផ្គង់​ពី​ប្រភព​ផ្សេងៗ​។ដោយ​សារ​តែ​ប្រទេស​នីមួយៗ​មាន​អំណោយ​ផល​ពី​ធម្មជាតិ​ខុសៗ​គ្នា​ដូច្នេះ​អ្នក​រុករក​ចេះ​តែ​ស្រាវ​ជ្រាវ​កែច្នៃ​យក​មក​ប្រើ​ប្រាស់​ដើម្បី​បំពេញ​តម្រូវ​ការ​របស់​អ្នក​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ផង​ដែរ​។ដោយ​សារ​តែ​ភាព​ជឿន​លឿន​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​ធ្វើ​ការ​បម្លែង​ទាញ​យក​ក្តៅ​ពន្លឺ​ព្រះអាទិត្យ​មក​បម្លែង​ជា​ចរន្ត​អគ្គិសនី​យក​មក​ប្រើប្រាស់​ទៅ​លើ​ឧបករណ៍​ផ្សេង​។ហើយ​នៅ​ពេល​ថ្មី​នេះ​គេ​បាន​រក​ឃើញ​ការ​ដាក់​ភ្ជាប់​ប្រើ​ជា​មួយ​អេឡិចត្រូនិក​មួយ​ចំនួន​។

ក្រដាស​ព្រះអាទិត្យ​ដែល​មាន​ស្រោប​គ្រឿង​អេឡិចត្រូនិក​ប្រើ​សម្រាប់​ទទួល​ប្រយោជន៍​ពី​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នេះ​មាន​ទំហំ​1.5 ​មីលីម៉ែត្រ​ហើយ​មាន​កម្រាស់​ 1,1 ​សង់ទីម៉ែត្រ និង​មាន​ទម្ងន់​ប្រហែល​ 120​ក្រាម​។សន្លឹក​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នេះ​គឺ​មាន​រន្ធ​ USB​ និង​អេក្រង់​ LCD ​។ ទាក់​ទង​ទៅ​នឹង​សមត្ថភាព​របស់​ផលិត​ផល​នោះ​វា​បាន​ភ្ជាប់​មក​ជា​មួយ​ការ​កំណត់​រចនា​​សម្ព័ន្ធ​សាក​ថ្ម​ខុស​គ្នា​អាស្រ័យ​លើ​តម្រូវ​ការ​សាក​ថ្ម​របស់​គ្រឿង​អេឡិចត្រូនិក​ដែល​ទទួល​យក​។បន្ទះ​សូឡា​នីមួយៗ​មាន​លទ្ធផល​នៃ​ការ​បង្កើត​បាន​ថាមពល​2.5W, 5W, 7.5W និង 10W ។​ហើយ​តម្លៃ​សូឡា​ 5W ​ដែល​មាន​ 2 ​បន្ទះ​នោះ​នឹង​ត្រូវ​ចំណាយ​អស់​ប្រហែល ​70$​ហើយ​ចំពោះ​ផលិតផល​ដែល​មាន​សមត្ថភាព​ខ្ពស់​ក៏​នឹង​ត្រូវ​ចំណាយ​ប្រាក់​ខ្ពស់​បន្តិច​ ដែរ​។ក្រុមហ៊ុន​ដែល​ផលិត​នេះ​បាន​ប្រើប្រាស់​ប្រាក់​ដំបូង​របស់​ពួក​គេ​គឺ​ $ 50,000 ​ហើយ​គោល​ដៅ​របស់​ពួក​គេ​និង​ដាក់​ទុន​បន្ថែម​$ 630.000​ដើម្បី​បន្ថែម​លើ​ការ​ធ្វើ​នេះ​។ហើយ​ផលិតកម្ម​នៅ​នេះ​ត្រូវ​បាន​ចាប់​ផ្ដើម​ដឹក​ជញ្ជូន​ចែកចាយ​លក់​នៅ​ខែ​កញ្ញា​នេះ​។

ប្រភព ៖ 

អត្ថបទដោយ ៖ Samrach

  • បច្ចេកវិទ្យាសូឡា​រាងតូចស្តើងថ្មីសម្រាប់សាកគ្រឿងអេឡិចត្រូនិច​​ផ្ទាល់ខ្លួន已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:បច្ចេកវិទ្យា
Tags: