បើ​ទោះ​ជា​ Arsenal ស្មើ​យប់​មិញ​តែ​ Leicester មិន​អាច​ដណ្ដើម​តំណែង​នៅ​កំពូល​តារាង​វិញ​នៅ​ឡើយ​ទេ​

កាល​ពី​យប់​មិញ​ក្លឹប​ដែល​ឈរ​នៅ​លំដាប់​ទី​២​នៃ​ក្រប​ខណ្ឌ Premier League គឺ​ក្លឹប Liecester City បាន​យក​ឈ្នះ​ដោយ​លទ្ធផល​​១​ទល់​នឹង​០​លើ​ក្លឹប​ Tottenham Hortspur ។ ដោយ​មួយ​គ្រាប់​របស់​ Leicester City ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Robert Huth នៅ​នាទី​៨៣ ។

ដោយ​ឡែក​ក្លឹប​កំពូល​តារាង​ Arsenal បាន​បញ្ចប់​ដោយ​លទ្ធផល​ស្មើ​គ្នា​៣​ទល់​នឹង​៣​ជាមួយ​ Liverpool ។ ដោយ​៣​គ្រាប់​របស់​ Arsenal ស៊ុត​ដោយ​កីឡាករ​ Aron Ramsey នៅ​នាទី​១៤​ និង​២​គ្រាប់​ទៀត​ដោយ​កីឡាករ​ Olivier Giroud នៅ​នាទី​ទី​នៅ​នាទី​២៥​និង​នាទី​៥៥​ ។ ដោយ​ឡែក​៣​គ្រាប់​របស់​ Liverpool ស៊ុត​បញ្ចូល​២​គ្រាប់​ម្នាក់​ឯង​ដោយ​កីឡាករ​ Roberto Firmino នៅ​នាទី​១០​និង​១៩​ ខណៈ​មួយ​គ្រាប់​ទៀត​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Joe Allen នៅ​នាទី​៩០ ។

ក្រោយ​ការ​ប្រកួត​នេះ​ Arsenal ដែល​ទទួល​បាន​ត្រឹម​១​ពិន្ទុ​ពី​ការ​ប្រកួត​នៅ​តែ​អាច​ឈរ​កំពូល​តារាង​ Premier League ដោយ​ឡែក​ក្លឹប​ Liecester City ដែល​ទទួល​បាន​៣​ពិន្ទុ​ពី​ការ​ប្រកួត​យប់​មិញ​នៅ​តែ​បន្ត​ឈរ​ត្រឹម​ចំណាត់​ថ្នាក់​ទី​២​ ប៉ុន្តែ​ពិន្ទុ​សរុប​របស់​ក្រុម​ទាំង​២​គឺ​៤៣​ពិន្ទុ​ដូច​គ្នា​តែ​ខុស​គ្នា​តែ​ចំនួន​គ្រាប់​បាល់​ដែល​ ( ស៊ីសង​រវាង​គ្រាប់​ស៊ុត​បញ្ចូល​ទី​គេ​និង​គ្រាប់​បាល់​គេ​ស៊ុត​បញ្ចូល​ទី​វិញ ) គឺ​ Arsenal ចំណេញ​១៦​គ្រាប់​ ខណៈ​ Leicester City ចំណេញ​១៣​គ្រាប់​ ។

តោះ​សូម​ទស្សនា​វីដេអូ​ Highlight នៃ​ការ​ប្រកួត​ទាំង​២​គូ​នេះ​ទាំង​អស់​គ្នា ៖

អត្ថបទ ៖ វិចទ័រ

 

  • បើ​ទោះ​ជា​ Arsenal ស្មើ​យប់​មិញ​តែ​ Leicester មិន​អាច​ដណ្ដើម​តំណែង​នៅ​កំពូល​តារាង​វិញ​នៅ​ឡើយ​ទេ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:វីដេអូ
Tags: