បើ​មាន​មេសោ​នេះ​មួយ​លែង​បារម្ភ​រឿង​បាត់​កូន​ព្រោះ​វា​ប្រើ​….ជំនួស

កាល​ណា​បច្ចេកវិទ្យា​កាន់​តែ​ទំនើប​វា​ក៏​បាន​ធ្វើ​អោយ​​ការ​រស់​នៅ​របស់​យើង​​កាន់​តែ ងាយ​ស្រួល​ផង​ដែរ។​សព្វ​ថ្ងៃ​នេះ​យើង​ឃើញ​ថា​គ្រប់​យ៉ាង​ដែល​យើង​ប្រើ​ក្នុង​ការ​រស់​នៅ​ហាក់​ដូច​ជា​ត្រូវ​បាន​អភិវឌ្ឍន៍​ថ្មី​ដើម្បី​ដោះ​ស្រាយ​អោយ​ជីវិត​យើង​កាន់​តែ​ប្រសើរ​ឡើង។​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​សុទ្ធ​ភ្ជាប់​ជាមួយ​ស្មាតហ្វូន​ដើម្បី​ធ្វើ​ការ​បញ្ជា​ចាប់​ពី​កាស​ស្ដាប់​ត្រចៀក​រហូត​ដល់​ទូរ​ទឹកកក​ក្នុង​ផ្ទះ​បាយ​និង​ចុង​ក្រោយ​នេះ​សោ​ចាក់​ទ្វា​ផ្ទះ​របស់​អ្នក​ទៀត​ផង។

បើ​មាន​មេសោ​នេះ​មួយ​លែង​បារម្ភ​រឿង​បាត់​កូន​ព្រោះ​វា​ប្រើ​….ជំនួស
​​​​​​​​Noke Padlock ជា​សោ​ចាក់​ប្រភេទ​ថ្មី​ដែល​វា​មិន​មាន​កូន​នោះ​ទេ​តែ​វា​ជំនួល​មក​វិញ​ដោយ​បច្ចេកវិទ្យា​Bluetooth ដូច្នេះ​វា​ត្រូវ​ការ​តែ​ស្មាតហ្វូន​របស់​លោក​អ្នក​ប៉ុណ្ណោះ។​ចំពោះ​តម្លៃ​របស់​វា​វិញ​ប្រហែល​ជា​៧០​ដុល្លារ​ដែរ​ទើប​សំនួរ​សួរ​ថា​តើ​លោក​អ្នក​​ហ៊ាន​ចំណាយ​រហូត​ដល់​៧០​ដុល្លារ​ដើម្បី​ទិញ​សោ​ថ្មី​ជំនួស​សោ​ធម្មតា​ដែល​តម្លៃ​១០​ទៅ​១៥​ដុល្លារ​ដែរ​ឬទេ?ប្រាកដ​ណា​មុន​ដំបូង​យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ឆ្លើយ​ថា​ទេ ប៉ុន្តែ​ប្រសិន​បើ​លោក​អ្នក​តែង​តែ​ប្ដូរ​សោ​ថ្មី​រាល់​ពេល​ដែល​បាត់​កូន​សោ​នោះ​លោក​អ្នក​ប្រហែល​ជា​ត្រូវ​ពិចារណា​លើ​វា។

Noke អាច​ដំណើរ​ការ​បាន​ជា​មួយ​smart Phone Android iPhone និង​Windows Phone ផង​ដែរ។​ចំពោះ​នៅ​ប្រទេស​យើង​សោ​ប្រភេទ​ថ្មី​នេះ​ប្រហែល​ជា​មិន​ទាន់​មាន​លក់​នៅ​ឡើយ​ទេ​ដោយ​សារ​តែ​ប្រជាជន​ភាគ​ច្រើន​មិន​ទាន់​​បាន​គិត​ចាប់​អារម្មណ៍​អំពី​ការ​រស់​នៅ តាម​បែប​បច្ចេកវិទ្យា​ប៉ុន្មាន​នៅ​ទេ​។​ដូច្នេះ​ការ​នាំ​ចូល​ឧបករណ៍​បែប​នេះ​យក​មក​លក់​ហាក់​ដូច​ជា​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​បន្តិច​នា​ពេល​បច្ចុប្បន្ន។​ប្រសិន​បើ​លោក​អ្នក​​មាន​លទ្ធភាព​គ្រប់​គ្រាន់​និង​ចង់​សាក​ល្បង​វា​សូម​ស្វែង​រក​នៅ​លើ​ទី​ផ្សារ​Online របស់​Amazon ដែល​មាន​តម្លៃ​​69.99 $៕
​​​​​​​​​​​
​ប្រភព ៖  

ប្រែសម្រួលដោយ ៖ Leng Kim

  • បើ​មាន​មេសោ​នេះ​មួយ​លែង​បារម្ភ​រឿង​បាត់​កូន​ព្រោះ​វា​ប្រើ​….ជំនួស已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:ចំនេះដឹង
Tags: