តើ​ពាក្យ​ LE, XLE និង S នៅ​លើ​រថយន្ត Toyota ( Camry, Corolla …) មាន​ន័យ​យ៉ាង​ដូចម្ដេច?

រថយន្ត​ Toyota Camry និង Corolla ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​រថយន្ត​ដែល​ពេញ​និយម​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​បើ​យើង​សង្កេត​​នៅ​លើ​រថយន្ត​ទាំង​នោះ​នៅ​ផ្នែក​ខាង​ក្រោយ​ (គូទ​រថយន្ត) យើង​ឃើញ​ថា​ រថយន្ត​ខ្លះ​មាន​អក្សរ​ LE ខ្លះ​ក៏​មាន​អក្សរ XLE ហើយ​ខ្លះ​ក៏​មាន​អក្សរ S។

តើ LE, XLE និង​ S នៅ​លើ​រថយន្ត​ទាំង​នោះ​មាន​ន័យ​យ៉ាង​ដូចម្ដេច ?

1LE មក​ពី​ពាក្យ​ពេញ​ថា Luxury Edition

វា​សំដៅ​ដល់​ប្រភេទ​រថយន្ត​ដែល​មាន​ការ​តុប​តែង​ខាង​ក្នុង និង​ខាង​ក្រៅ​ស្រស់​​​ស្អាត និង​ស៊ីវិល័យ ប៉ុន្តែ​មុខ​ងារ​មួយ​ចំនួន​ត្រូវ​បាន​កាត់​បន្ថយ​ ចំណែក​ឯ​តម្លៃ​គឺ​ថោក​ជាង​ប្រភេទ XLE។

2XLE មក​ពី​ពាក្យ​ពេញ​ថា Executive Luxury Edition

វា​សំដៅ​ទៅ​ដល់​រថយន្ត​ដែល​មាន​ការ​តុប​តែង​យ៉ាង​ប្រណិត ទាំង​ខាង​ក្នុង​នឹង​ខាង​ក្រៅ ហើយ​មុខ​ងារ​និង​បច្ចេកវិទ្យា​ចុង​ក្រោយ​​ជា​ច្រើន​ត្រូវ​បាន​ដាក់​បញ្ចូល ជាមួយ​នឹង​សមត្ថភាព​កាន់តែ​ប្រសើរ​ជាង​ប្រភេទ LE ក្នុង​ឆ្នាំ​ផលិត​តែ​មួយ ប៉ុន្តែ​វា​មាន​តម្លៃ​ថ្លៃ​ជាង​ប្រភេទ LE បន្តិច​ហើយ។

3S មក​ពី​ពាក្យ​ពេញ​ថា Sport

តើ​ពាក្យ​ LE, XLE និង S នៅ​លើ​រថយន្ត Toyota ( Camry, Corolla …) មាន​ន័យ​យ៉ាង​ដូចម្ដេច?

វាសំដៅ​ទៅ​ដល់​រថយន្ត​ដែល​មាន​ការ​តុប​តែ​ជា​លក្ខណៈ​ទាំង​ក្នុង​នឹង​ក្រៅ​ដូច​ទៅ​នឹង​រថយន្ត​ប្រភេទប្រណាំង​​ Sport ដែល​មាន​ដូចជា​ កាង​ខាង​ក្រោយ (Spoiler) ជា​ដើម​។

ប្រែសម្រួល ៖ ជលស័យ

  • តើ​ពាក្យ​ LE, XLE និង S នៅ​លើ​រថយន្ត Toyota ( Camry, Corolla …) មាន​ន័យ​យ៉ាង​ដូចម្ដេច?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:កីឡា
Tags: