​តែ​ល្អ​ជាង​កាហ្វេ ឬ​កាហ្វេ​ល្អ​ជាង​តែ​?

​តែ​ល្អ​ជាង​កាហ្វេ ឬ​កាហ្វេ​ល្អ​ជាង​តែ​?

​មនុស្ស​ភាគច្រើន​ត្រូវកា​រញ៉ាំ​កាហ្វេ​មួយ​ពែង​រាល់ថ្ងៃ​ទើប​អាច​បំពេញ​ការងារ​បាន​យ៉ាង​ល្អ ប៉ុន្តែ​តើ​អ្នក​មាន​ដឹង​ទេ​ថា ការ​ញ៉ាំ​តែ​អាច​ផ្តល់​ឲ្យ​អ្នក​នូវ​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ដែរឬទេ​? កាលពី​១០​ឆ្នាំមុន តែ​ត្រូវបាន​មនុស្ស​ជាច្រើន​ទទួលទាន​យ៉ាងច្រើន ប៉ុន្តែ​ដល់​ពេល​កាហ្វេ​ចេញ​រូបរាង​ឡើង តែ​ស្ទើរតែ​ត្រូវបាន​គេ​បំភ្លេច​ចោល​ទៅ​ហើយ​។ សព្វថ្ងៃនេះ ការនិយម​ទទួលទាន​ទឹកតែ​ហាក់បីដូចជា​កើន​ឡើង​វិញ​ដែរ ព្រោះ​តែ​វា​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ច្រើនជាង​។

​សម្រាប់​អ្នក​ដែល​កំពុង​តែ​ងើយ​ឆ្ងល់​ថា​ហេតុអ្វី​បានជា​យើង​គួ​រញ៉ាំ​តែ​ច្រើន​ជាង​កាហ្វេ​នោះ ខាងក្រោម​នេះ​នឹង​បង្ហាញ​អំពី​ហេតុផល​ដល់​អ្នក​ហើយ​៖

  • ​ការ​ញ៉ាំ​តែ​ជួយ​បង្គ្រប់​ជាតិ​ក្នុង​ខ្លួន​បានល្អ​ជាង​កាហ្វេ ជាពិសេស​ស្បែក​តែម្តង​។​
  • ​តែ​អាច​ជួយ​ថែរក្សា​កម្លាំង​កាន់តែ​យូរ​ជាង​មុន នឹង​ជួយ​ឲ្យមាន​អាយុ​វែង​។​
  • ​ល្អ​បំផុត​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់​។​
  • ​សព្វថ្ងៃនេះ​មាន​មនុស្ស​ជាច្រើន​ប្រើ​វិធី​ញ៉ាំ​តែ​ជាមួយ​មិត្តភក្តិ ដូច្នេះ​វា​ក៏​ជួយ​ឲ្យ​ពួកគេ​បន្ថយ​ស្ត្រេ​បាន​ផង​ដែរ​។​
  • ​តែ​ត្រូវបាន​គេ​រកឃើញ​ថា មាន​សមត្ថភាព​កំចាត់​កោសិកា​មហារីក​មិន​ឲ្យ​លូតលាស់​ឡើយ​។​
  • ​តែ​សម្បូរ​អង់​ទី​អុកស៊ី​ដង់​ណាស់ ដូច្នេះ​វា​នឹង​ជួយ​ការពារ​រាងកាយ​ពី​ជាតិពុល​ផ្សេងៗ​ដែល​នាំ​ឲ្យ​ឆាប់​ចាស់ និង​គ្រោះថ្នាក់​ដល់​សុខភាព​។​
  • ​គុណប្រយោជន៍​មួយ​ផ្សេង​ទៀត​នៃ​ការ​ញ៉ាំ​តែ​គឺ​ថា​វា​ល្អ​ចំពោះ​សុខភាព​ឆ្អឹង​ជាង​កាហ្វេ ជា​ពិសេស​ការពារ​ជំងឺ​ពុក​ឆ្អឹង​តែម្តង​។​

​ដូច​អ្នក​ធ្លាប់​ដឹង​ហើយ​ថា ការ​ញ៉ាំ​តែ​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ណាស់​ដល់​មនុស្ស​យើង​។ បើសិន​ជា​អ្នក​កំពុង​តែ​គិត​ចង់​ប្តូ​រញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​ទៅ​ភេសជ្ជៈ​អ្វី​ផ្សេង​នោះ ចូរ​ញ៉ាំ​តែ​ជំនួស​វិញ​ទៅ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ wellnessbin

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។