ថ្នាំ ៥​ប្រភេទ​ដែល​រំខាន​ដល់​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​

ថ្នាំ ៥​ប្រភេទ​ដែល​រំខាន​ដល់​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​

​បើសិន​ជា​អ្នក​កំពុង​តែ​ព្យាយាម​យក​កូន ហើយ​មិន​បាន​ជោគជ័យ​ទៀត​នោះ អ្នក​គួរតែ​គិត​ដល់​ថ្នាំ​ដែល​កំពុងតែ​ប្រើប្រាស់​រាល់ថ្ងៃ​ផង​។ តាម​អ្នកជំនាញ​បាន​និយាយថា ថ្នាំ​ទាំង​នោះ​អាច​មាន​ឥទ្ធិពល​ទៅលើ​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​របស់​ស្ត្រី​បាន​។ ដូច្នេះ​មុន​នឹង​អ្នកសម្រេចចិត្ត​ឈប់​ប្រើ​វា ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុនសិន​។ ថ្នាំ​ទាំង​នោះ​មាន​អ្វី​ខ្លះ​ទៅ​?

ថ្នាំ​សរសៃ ឬ Steroid
តើ​អ្នក​កំពុង​តែ​ប្រើ​ថ្នាំ​ប្រភេទ Steroid ឬ​ខ្មែរ​យើង​ចំណាំ​ហៅ​ថា​ថ្នាំ​សរសៃ​ដើម្បី​ព្យាបាល​បញ្ហា​ជំងឺហឺត ជំងឺ​រលាក​សន្លាក់ Rheumatoid Arthritis  ឬ Lupus ដែរ​ទេ​? ថ្នាំ​ប្រភេទ​នេះ​អាច​ធ្វើឲ្យ​ស្ត្រី​ពិបាក​នឹង​មាន​ផ្ទៃពោះ​ខ្លាំងណាស់​។ ដូច្នេះ​ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ផង​បើសិនជា​អ្នក​កំពុងតែ​ព្យាយាម​យក​កូន និង​ត្រូវការ​ប្រើប្រាស់​ថ្នាំ​ទាំង​នេះ​។

ថ្នាំ Non-steroid Anti-inflamatory Drugs
ថ្នាំ​ទាំង​នេះ​មានដូចជា Meloxicam ឬ Diclofenac ដែល​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​រលាក​សន្លាក់ តែ​អាច​រំខាន​ដល់​ការ​ជ្រុះ​អូ​វ៉ុល​របស់​ស្ត្រី​បាន​។

ថ្នាំ​ប្រឆាំង​ការបាក់​ទឹកចិត្ត​
ថ្នាំ​ទាំង​នេះ​អាច​ប៉ះពាល់​ដល់​ចំណង់​ផ្លូវភេទ​ផង ហើយ​ក៏​បណ្តាល​ឲ្យ​អសមត្ថភាព​ផ្លូវភេទ​ដែរ​។ ដូច្នេះ​បើ​សិន​ជា​អ្នក​កំពុងតែ​មាន​គម្រោង​ចង់​យក​កូន ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ផ្លាស់ប្តូរ​ថ្នាំ​ផ្សេង​វិញ​។​

ថ្នាំ Cyclophosphamide
បើសិន​ជា​អ្នក​កំពូងតែប្រើ​ថ្នាំ​ទប់ស្កាត់​ប្រព័ន្ធ​ភាពស៊ាំ​មួយ​នេះក្នុង​កម្រិត​ខ្ពស់​ដើម្បី​ព្យាបាល​ជំងឺ Lupus ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុនសិន​ទៅ​។ ថ្នាំ​អាច​រំខាន​ដល់​ការ​ជ្រុះ​អូ​វ៉ុល​របស់​ស្ត្រី​បាន​។

ថ្នាំកែរោគ​ចិត្តសាស្ត្រ​
ថ្នាំ​ទាំង​នេះ​មានដូចជា Amisulpride និង Risperidone ដែល​អាច​ប៉ះពាល់​ដល់​ក្រ​ពេញ Pituitary Gland និង បញ្ឈប់ ឬ​រំខាន​ដល់​ការ​មក​រដូវ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។