ប្រការ​ដែល​ឪពុក​ម្តាយ​គ្រប់រូប គួរ​យល់​ដឹង នៅពេល​ទារក​រាករូស​

ប្រការ​ដែល​ឪពុក​ម្តាយ​គ្រប់រូប គួរ​យល់​ដឹង នៅពេល​ទារក​រាករូស​

​ទារក​តូចៗ​ភាគ​ច្រើន​អាច​នឹង​មាន​អាការៈ​រាករូស​ម្តងម្កា​ល​ហើយ​។ សម្រាប់​ទារក​បៅដោះ​ម្តាយ​ក៏​អាច​មាន​លាមក​រាង​រាវ ឬ​រាក​ច្រើន​ជាង​ទារក​បៅ​ទឹកដោះគោ​ដែរ​។ ពាក្យ​ថា​រាក​មានន័យថា កូនតូច​អ្នក​បន្ទោបង់​ញឹក ហើយ​លាមក​នោះ​សុទ្ធតែ​ទឹក​។

​ការ​រាករូស​អាច​បណ្តាលមកពី​ការបង្ក​រោគ និង​ច្រើន​តែ​កើត​ជាមួយគ្នា​នឹង​ការ​ក្អួត​ទៀត​។ អាការៈ​ជំងឺ​នេះ​ហៅថា រលាក​ក្រពះ​ពោះវៀន​។ រឿង​នេះ​ច្រើនតែ​បណ្តាលមកពី​វីរុស​ជាពិសេស Rotavirus តែម្តង ហើយ​ជួប​ញឹកញាប់​លើ​ទារក​បៅ​ទឹកដោះគោ​ជាង​ទារក​បៅដោះ​ម្តាយ​ដែរ​។

បើសិន​ជា​កូន​មាន​ការប៉ះបាល់​នឹង​សមាជិកគ្រួសារ ឬ​អ្នកដទៃ (​ឧទាហរណ៍ អ្នក​ថែ​ទាំង​កូនក្មេង​) ដែល​មាន​មេរោគ​ក្នុង​ក្រពះ ចូរ​សុំឲ្យ​គេ​លាង​សម្អា​តដៃ​ជាមួយ​សាប៊ូ​ឲ្យបាន​ស្អាត​ល្អ​មុន​នឹង​ប៉ះពាល់​កូន​អ្នក​។​

ចំពោះ​ទារក​តូចៗ​ដែល​មាន​អាការៈ​រាករូស ហើយ​ក្អួត​ទៀត​គឺ​ធ្ងន់ធ្ងរ​ជាង​ក្មេង​ធំៗ​ដែល​មាន​បញ្ហា​ដូចគ្នា ព្រោះ​ទារក​អាច​ងាយ​នឹង​បាត់បង់​ជាតិ​ទឹក​លឿន និង​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​។ គេ​ងាយ​នឹង​ទៅជា​ល្ហិតល្ហៃ ឬ​យំ​ច្រើន ស្ងួត​មាត់ និង​ស្បែក​ស្លេកស្លាំ ព្រមទាំង​ស្រក​ទម្ងន់​។ ភ្នែក និង​បង្ហើយ​អាច​នឹង​ខូត និង​ផត​បាន​។ បើសិនជា​ទារក​ទៅ​ជា​ខ្សោះ​ជាតិ​ទឹក គេ​ប្រហែលជា​មិន​អាច​នោម​បាន​ច្រើន​នោះទេ​។ ក្រៅពីនេះ​គេ​អាច​នឹង​មិន​ព្រម​បៅ ហើយ​ត្រជាក់​ដៃជើង​ថែម​ទៀត​។

បើសិន​ជា​កូន​ទៅ​ជា​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន គេ​ពិតជា​ត្រូវការ​ជាតិ​ទឹក​បន្ថែម ដូច្នេះ​អ្នក​អាច​រក​ទិញ​ទឹកអូ​រ៉ា​លីត្រ​ពី​ឱសថដ្ឋាន ឬ​មាន​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ​បាន​។

ទោះបីជា​យ៉ាងណា​ក៏ដោយ ចូរ​ទាកទង​គ្រូពេទ្យ​ភ្លាម​ដើម្បី​សុំ​ការណែនាំ​ក្នុងករណី​ដែល​កូន​រាករូស​ចាប់ពី ៦​ដង​ឡើង​ក្នុង​រយៈពេល ២៤​ម៉ោង ឬ​គេ​មាន​ក្អួត​ចាប់ពី ៣​ដង​ឡើង​ក្នុង​រយៈពេល ២៤​ម៉ោង​។ បើសិន​ជា​កូន​មិន​ស្រួល​ក្នុង​ខ្លួន (​អត់​មាន​កម្លាំងកំហែង ក្តៅខ្លួន ឬ​នោម​តិច​) ឬ​ក្អួត​ច្រើន​ជាង​មួយ​ថ្ងៃ ក៏​ត្រូវ​នាំ​ទៅ​ពេទ្យ​ភ្លាម​ដែរ​។

អនុសាសន៍​ទូទៅ​ក្នុង​ការថែទាំង​ទារក​រាករូស​៖

  • ​ចូរ​ឲ្យ​កូន​ញ៉ាំ​ទឹកអូ​រ៉ា​លីត្រ​បន្ថែម​នៅ​ចន្លោះ​ពេល​បៅ ឬ​ក្រោយ​ពី​រាក​សុទ្ធតែ​ទឹក ឬ​ក្រោយ​ពី​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​រួច​។​
  • ​មិន​ត្រូវ​បញ្ឈប់​ការ​បំបៅកូន​ទេ ប៉ុន្តែ​ត្រូវឲ្យ​គេ​បៅ​កាន់តែ​ច្រើន​ថែមទៀត​
  • ​ចូរ​ប្រាកដថា មនុស្ស​គ្រប់គ្នា​ក្នុង​ផ្ទះ​បាន​លាង​សម្អាត​ដៃ​ជា​ទៀងទាត់​ជាមួយ​សាប៊ូ​រួច​ហើយ​ដើម្បី​ចៀសផុត​ពី​ការឆ្លង​មេរោគ​
  • ​មិន​ត្រូវ​ប្រើ​កន្សែងពោះគោ​រួមគ្នា​
  • ​មិន​ត្រូវ​យក​កូន​ទៅ​ហែល​ទឹក ឬ​អាង​ហែល​ទឹក​រយៈពេល​ពីរ​សប្តាហ៍​ក្រោយពី​មាន​អាការៈ​រាករូស​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ pregnancybirthbaby.org.au

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ប្រការ​ដែល​ឪពុក​ម្តាយ​គ្រប់រូប គួរ​យល់​ដឹង នៅពេល​ទារក​រាករូស​已关闭评论
  • 21 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:សុខភាពកុមារ
Tags: