គ្រូ​បង្រៀន​ស្រី​ម្នាក់​សម្រេច​ចិត្ត​បោះ​បង់​អាជីព​ខ្លួន​ដោយ​ទៅ​រក​ចំណូល​ពី​ Pokemon Go វិញ

ទីក្រុងឡុង ប្រទេសអង់គ្លេស ៖ អ្នកគ្រូបង្រៀនវ័យ២៦ឆ្នាំម្នាក់ដែលមានឈ្មោះថា Sophia Pedrazza ត្រូវបានគេដឹងថាសម្រេចបោះបង់អាជីពរបស់ខ្លួនដើម្បីចំណាយពេលទៅលេងនឹងរកចំណូលពីហ្គេម Pokemon Go វិញ ។

តាមការសម្ភាសន៍ជាមួយ Sophia Pedrazza បានឲ្យដឹងថានាងសម្រេចចិត្តបោះបង់អាជីពជាគ្រូបង្រៀនក្មេងៗដែលរកចំណូលបានប្រមាណជា២០០០ផោនក្នុងមួយខែ ហើយចំណាយពេលដើម្បីលេងហ្គេម Pokemon Go វិញ ដោយគោលបំណងរបស់នាងគឺលក់ Account ហ្គេមរបស់ខ្លួនតាមរយៈ Ebay វិញ ។

ដោយ Sophia Pedrazza បាននិយាយថា « ក្នុងមួយថ្ងៃខ្ញុំបានចំណាយពេលជិត១៨ម៉ោងដើម្បីលេងវាព្រោះខ្ញុំអាចលេងវាស្ទើរគ្រប់ពេលមិនថាពេលទៅដើរលេងនៅកន្លែងកម្សាន្តឬនៅក្លឹបជាដើម » ។

Sophia Pedrazza បន្តថា « ម្ដាយរបស់ខ្ញុំមិនពេញចិត្តនឹងការធ្វើបែបនេះទេ តែយ៉ាងណាខ្ញុំក៏សម្រេចចិត្តធ្វើវាហើយក៏ទទួលបានចំណូលគួរសមពីវាផងដែរ ក៏ប៉ុន្តែបើសិនជាចំណូលរកលែងបានខ្ញុំនឹងត្រលប់ទៅបង្រៀនវិញ » ។

តាមការឲ្យដឹងពីប្រភព Dailymail បានឲ្យដឹងថាជាទូទៅ Account ហ្គេម Pokemon Go ដែលមាន Level ១៥ឡើងទៅគឺមានត្រូវលក់តម្លៃពី១០០-២០០ផោនគឺអាស្រ័យតាមតួអង្គដែលចាប់បានក្នុង ខណៈ Account ដែលមាន Level ២០ ឡើងទៅគឺអាចលក់ដល់តម្លៃ១០០០ផោន ។ ហើយតាមការឲ្យដឹងពីអ្នកជំនាញហ្គេមមួយរូបបញ្ជាក់ថាដើម្បីអាចទទួលបាន Level ១៥ អ្នកត្រូវចំណាយពេលប្រហែលជាជិត២ថ្ងៃដើម្បីទទួលវា ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • គ្រូ​បង្រៀន​ស្រី​ម្នាក់​សម្រេច​ចិត្ត​បោះ​បង់​អាជីព​ខ្លួន​ដោយ​ទៅ​រក​ចំណូល​ពី​ Pokemon Go វិញ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:បច្ចេកវិទ្យា
Tags: