គោលដៅ​ទេសចរណ៍​៥​កន្លែង​របស់​ពិភពលោក​ដែល​អ្នក​គួរ​ទៅ​ទស្សនា​មុន​ពេល​ដែល​កន្លែង​ទាំង​នោះ​ត្រូវ​បាត់បង់​ពី​ផែនដី​នេះ​

ច្ចុប្បន្ននេះ មានទីកន្លែងគោលដៅទេសចរណ៍ដ៏ល្បីៗរបស់ពិភពលោកជាច្រើនដែលកំពុងប្រឈមនឹងការបាត់បង់ពីលើផែនដីនេះ និងលែងមានអ្នកស្គាល់ទៀត ដោយសារតែ ការប្រែប្រួលនៃអាកាសធាតុ ការបំពុលដោយសារធាតុប្លាស្ទិក និងចំនួនប្រជាជនដែលច្រើនលើសលប់ កំពុងតែប៉ះពាល់យ៉ាងខ្លាំងចំពោះផែនដី។

ខាងក្រោមនេះ ជាទីកន្លែងទេសចរណ៍ដ៏ស្រស់ស្អាតរបស់ពិភពលោកដែលអ្នកគួរទៅទស្សនាឲ្យហើយ ព្រោះថាកន្លែងទាំងនេះកំពុងតែប្រឈមនឹងការបាត់បង់ពីភពផែនដីដោយសារតែឥទ្ធិពលខាងលើ។

១. Venice

Venice គឺជាឋានសួគ៌ដីកោះដ៏ពេញនិយមមួយ ប៉ុន្តែបច្ចុប្បន្ននេះទីក្រុងមួយនេះ កំពុងតែប្រឈមនឹងការលិចបាត់ ហើយការលិចចូលបន្តិចៗទៅក្នុងទឹកនេះ កើតមានជាច្រើនសតវត្សមកហើយ។ មូលហេតុដែលធ្វើឲ្យទីក្រុងនេះលិច គឺដោយសារតែមូលហេតុ៣ គឺ ជំនោរទឹកសមុទ្រ ការកើនឡើងនូវកម្រិតទឹកសមុទ្រដោយសារតែការប្រែប្រួលអាកាសធាតុ និងការធ្វើចរាចរណ៍របស់ទូក។ ចំណុចទាំងបីនេះ ធ្វើឲ្យសំណង់អាគារចាប់ផ្ដើមត្រូវបានហូរច្រោះ ហើយបន្តិចម្ដងៗវានឹងត្រូវលិចបាត់។ ជាការពិត ការលិចបាត់ក្នុងកម្រិតពីរបីមីលីម៉ែតក្នុងមួយឆ្នាំជាកម្រិតមួយមិនខ្ពស់នោះទេ ប៉ុន្តែបើសម្លឹងមើលទៅពីរបីទសវត្សខាងមុខទៀត នោះវានឹងក្លាយជាបញ្ហាមួយដែលគួរឲ្យព្រួយបារម្ភខ្លាំង។ មួយវិញទៀត ទឹកជំនន់បានកើតមានឡើងជាញឹកញាប់នៅទីនេះ ដូច្នេះហើយ ត្រូវមានការខិតខំប្រឹងប្រែងខ្លាំងដើម្បីគ្រប់គ្រងការកើនឡើងនូវកម្រិតទឹកដែលកើនឡើងឥតឈប់។

២. Amazon

គោលដៅ​ទេសចរណ៍​៥​កន្លែង​របស់​ពិភពលោក​ដែល​អ្នក​គួរ​ទៅ​ទស្សនា​មុន​ពេល​ដែល​កន្លែង​ទាំង​នោះ​ត្រូវ​បាត់បង់​ពី​ផែនដី​នេះ​

Amazon ដែលលាតសន្ធឹងលើ៩ប្រទេស ហើយស្មើនឹង៥០%នៃព្រៃដែលនៅសេសសល់ក្នុងពិភពលោក គឺជាតំបន់មួយដែលត្រូវបានមើលឃើញថា ជាកន្លែងមួយក្នុងចំណោមកន្លែងសំខាន់ដទៃទៀតរបស់ពិភពលោក សម្រាប់អ្នកដែលស្រលាញ់ដើមឈើ និងចង់ធ្វើដំណើរទៅទស្សនាជីវិតក្នុងព្រៃ។ ប៉ុន្តែមានសំណួរចោទសួរថា តើវាអាចនៅបន្តបែបនេះបានយូរប៉ុណ្ណាទៀត បើការប្រែប្រួលអាកាសធាតុ ភាពរាំងស្ងួត ភ្លើងឆេះព្រៃ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការកាប់បំផ្លាញព្រៃឈើ កំពុងតែបណ្ដាលឲ្យមានការបាត់បង់ព្រៃឈើក្នុងកម្រិតមួយគួរឲ្យព្រួយបារម្ភ។ តើAmazon អាចស្ថិតនៅបានយូរប៉ុណ្ណាទៀត មុនពេលដែលវាត្រូវបានបាត់បង់ទាំងស្រុង?

៣. The Taj Mahal

គោលដៅ​ទេសចរណ៍​៥​កន្លែង​របស់​ពិភពលោក​ដែល​អ្នក​គួរ​ទៅ​ទស្សនា​មុន​ពេល​ដែល​កន្លែង​ទាំង​នោះ​ត្រូវ​បាត់បង់​ពី​ផែនដី​នេះ​

ចំនួនអ្នកទេសចរដែលចូលទៅទស្សនារាជវាំងដែលមានលក្ខណៈដូចធ្វើឡើងពីថ្លើមថ្មនេះ ត្រូវបានកម្រិតដោយការឡើងថ្លៃនៃ តម្លៃចូលទស្សនា។ ម្យ៉ាងទៀតរាជវាំងនេះហាក់មិនសូវមើលទៅដូចជាថ្លើមថ្មទៀតទេ ព្រោះថា ការបំពុលកំពុងតែធ្វើឲ្យTaj Mahal ប្រែពណ៌ពីសទៅជាពណ៌លឿង។ បន្ថែមលើនេះទៀត ទឹកលើដី និងការធ្វើដំណើររបស់អ្នកទស្សនា ក៏បង្កើតឲ្យមានការខូចខាតដល់ទ្រង់ទ្រាយសំណង់របស់រាជវាំងនេះផងដែរ ដែលនេះធ្វើឲ្យលទ្ធភាពដែលអ្នកទេសចរអាចចូលទៅទស្សនាត្រូវបានរឹតត្បិតក្នុងពេលអនាគត។

៤. Great Barrier Reef

គោលដៅ​ទេសចរណ៍​៥​កន្លែង​របស់​ពិភពលោក​ដែល​អ្នក​គួរ​ទៅ​ទស្សនា​មុន​ពេល​ដែល​កន្លែង​ទាំង​នោះ​ត្រូវ​បាត់បង់​ពី​ផែនដី​នេះ​

ការកើនឡើងនូវកម្រិតសីតុណ្ហភាពទឹកសមុទ្រ និងការហូរចូលការបំពុល មានន័យថា អច្ឆរិយធម្មជាតិនេះនឹងត្រូវបានបំផ្លាញនៅក្នុងរយៈពេល១០០ឆ្នាំបន្ទាប់ ដូចនេះអ្នកអាចនឹងអស់ពេលដើម្បីទៅជ្រមុជទឹកនៅទីនោះ។ វាអាចពិបាកនឹងជឿ ប៉ុន្តែរាល់ថ្ងៃនេះមានការផលិតរបស់ធ្វើពីប្លាស្ទិករហូត ក្នុងនោះ៩០ភាគរយនៃវត្ថុដែលអណ្ដែតនៅលើមហាសមុទ្រ ធ្វើពីប្លាស្ទិក ហើយជារៀងរាល់ឆ្នាំ មានបក្សីសមុទ្ររាប់លានក្បាល ថនិកសត្វសត្វសមុទ្ររាប់រយពាន់ក្បាល យល់ច្រឡំថា ប្លាស្ទិកនោះជាអាហារ ហើយបានស្លាប់ដោយសារការច្រឡំនេះ។

៥. The Maldives

គោលដៅ​ទេសចរណ៍​៥​កន្លែង​របស់​ពិភពលោក​ដែល​អ្នក​គួរ​ទៅ​ទស្សនា​មុន​ពេល​ដែល​កន្លែង​ទាំង​នោះ​ត្រូវ​បាត់បង់​ពី​ផែនដី​នេះ​

វាជាប្រទេសកោះដែលហ៊ុមព័ទ្ធដោយសមុទ្រដែលមានពណ៌ត្បូងកណ្ដៀងខៀវ ដែលមនុស្សជាច្រើនស្រមៃចង់មានវិស្សមកាលនៅទីនោះ ប៉ុន្តែវាជារឿងគួរឲ្យសោកស្ដាយដែលប្រទេសដីកោះនេះ អាចនឹងត្រូវទឹកហូរចូល ឬលិចបាត់ដោយទឹកក្នុង១០០ឆ្នាំខាងមុខ។ ដីកោះដែលមានសណ្ឋានដូចជាច្រវាក់នេះ គឺជាប្រទេសដែលមានសណ្ឋានទាបជាងគេបំផុតលើផែនដី ដែលធ្វើឲ្យវាងាយរងគ្រោះដោយការកើនឡើងនៃកម្រិតទឹកសមុទ្រ។ គ្រោះថ្នាក់នេះកាន់តែមានភាពជាក់ស្ដែង ព្រោះថារដ្ឋាភិបាលប្រទេសនេះ កំពុងតែទិញដីនៅក្នុងប្រទេសដទៃ សម្រាប់ប្រជាជនដែលប្រឈមនឹងការផ្លាស់ប្ដូរទីកន្លែង។
ប្រែសម្រួល៖ Sophany
ប្រភព៖

  • គោលដៅ​ទេសចរណ៍​៥​កន្លែង​របស់​ពិភពលោក​ដែល​អ្នក​គួរ​ទៅ​ទស្សនា​មុន​ពេល​ដែល​កន្លែង​ទាំង​នោះ​ត្រូវ​បាត់បង់​ពី​ផែនដី​នេះ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:កំសាន្ត
Tags: