អីយ៉ាស ! ឡូយ​មែន ​ប្រាក់ មុន្នីឧត្តម ទទួល​បានរថយន្ត​ Toyota Hilux Revo ជា​កាដូ​​ខួប​កំណើត​ពី​ក្រុមហ៊ុន ​តូយ៉ូតា (ខេមបូឌា)

កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ​កីឡា​ករ​ជម្រើស​ជាតិ​កម្ពុជា​ ប្រាក់ មុន្នីឧត្តម​ បាន​បង្ហោះ​រូបភាព​មួយ​ផ្ទាំង​ដែល​មាន​រូប​របស់​ខ្លួន ទទួល​នំ​ខេក​ពី​តំណាង​ក្រុមហ៊ុន​ Toyota ជាមួយ​នឹង​រថយន្ត​ Hilux Revo ពណ៌ខៀវ​ដ៏​ស្រស់​ស្អាត​មួយ​ដោល​មាន​លក្ខណៈ​ជា​កាដូ ជាមួយ​នឹង​ Status នៅ​ខាង​លើ​ជា​ភាសា​អង់គ្លេស​ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា

អរគុណ​ ក្រុមហ៊ុន Toyota ដែល​បាន​ធ្វើ​ពិធី​ខួប​កំណើត​ឲ្យ​ខ្ញុំ​និង​ជូនកាដូ​ដ៏​ធំ​អស្ចារ្យ​មួយ​នេះ​សម្រាប់​ខ្ញុំ និង​អរគុណ​ទៅ​ដល់​អ្នក​គ្រប់​គ្នា​ដែល​បាន​ជូន​ពរ​ខ្ញុំ​ផង​ដែរ។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា កីឡា​ករ​ ប្រាក់ មុន្នី​ឧត្តម​ ទើប​តែ​ក្លាយ​ជា​ទូត​សុច្ឆន្ទៈ របស់ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) កាល​ពី​ពេល​ថ្មី​នេះ​។ ហើយ​រថយន្ត​ Toyota Hilux Revo ដែល​ជា​កាដូ​របស់​ Toyota សម្រាប់​ ប្រាក់ មុន្នីឧត្តម គឺជា​រថយន្ត​ Pick Up ស៊េរី​ថ្មី​មួយ​របស់​ Toyota ដែល​មាន​រូបរាង​ស្រស់​ស្អាត និង​កម្លាំង​ខ្លាំង​ផង​ដែរ ដែល​​រថយន្ត​ម៉ូឌែល​នេះ​ទើប​តែ​ធ្វើ​ពិធី​សម្ពោធ​កាល​ពី​ពេល​ថ្មី​នេះ​ផង​ដែរ៕​​

អត្ថបទដោយ ៖ Mr DEE
ប្រភព ៖

  • អីយ៉ាស ! ឡូយ​មែន ​ប្រាក់ មុន្នីឧត្តម ទទួល​បានរថយន្ត​ Toyota Hilux Revo ជា​កាដូ​​ខួប​កំណើត​ពី​ក្រុមហ៊ុន ​តូយ៉ូតា (ខេមបូឌា)已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:កំសាន្ត
Tags: