អាការរោគជំងឺមហារីកខួរឆ្អឹង ដែលអ្នកគួរយល់ដឹង

6 Videos


ជំងឺមហារីកឆ្អឹង ឫហៅថាជំងឺមហារីកខួរឆ្អឹង គឺជាជំងឺម្យ៉ាងដែលបំផ្លាញជាលិកាឆ្អឹង ហើយវាតែងកើតមាន ទៅលើមនុស្សគ្រប់វ័យមិនចំពោះវ័យណានោះទេ ភាគច្រើន ច្រើនកើតមានទៅលើកុមារ និងមនុស្សចាស់ក៏មានដែរ ។

ចំពោះមូលហេតុនៃការកើតជំងឺនេះ គេនៅមិនទាន់បានដឹងពីមូលហេតុច្បាស់លាស់នៅឡើយទេ ប៉ុន្តែបើតាមអ្នកសិក្សាស្រាវជ្រាវកន្លងមក បានអោយដឹងថា វាមានកត្តាមួយចំនួន ដែលអាចបង្ករអោយកើតជំងឺនេះ ដូចជាកត្តា អាយុ ហ្សែន ធ្លាប់ព្យាបាលជំងឺដោយប្រើកាំរស្មីឡាហ៊្សែ, រលកវិទ្យុសកម្ម និងមានជំងឺមហារីកផ្សេងទៀត ។

បើទោះជាមានការស្រាវជ្រាវផ្នែកសុខាភិបាលរីកចម្រើន និងអាចតាមដានដឹងមុនពីប្រភេទជំងឺមហារីកមួយចំនួន ដូចជា ជំងឺមហារីកដោះ មហារីកមាត់ស្បូន និងជំងឺមហារីកស្បែកក្តី ក៏នៅមិនទាន់មានការធ្វើតេស្តដឹង ពីជំងឺមហារីកឆ្អឹងនៅឡើយ ។ ដូច្នេះការតាមដាននិងយកចិត្តទុកដាក់ស្វែងយល់ពីអាការៈរោគ និងរោគសញ្ញាមួយចំនួន និងទៅប្រឹក្សា យោបល់ជាមួយគ្រូពេទ្យអោយកាន់តែឆាប់ គឺជាមធ្យោបាយដ៏ល្អបំផុត ។

ចំពោះអាការៈរោគនៃជំងឺមហារីកខួរឆ្អឹង គឺអាស្រ័យទៅតាមទំហំនៃជំងឺ ហើយរោគសញ្ញានៃជំងឺនេះមានដូចជា ៖
• ឈឺចុកក្នុងឆ្អឹង ដោយច្រើនកើតឡើង ម្តងឈឺម្តងបាត់នៅដំណាក់កាលដំបូង និងកាន់តែធ្ងន់ធ្ងរ នៅពេលឈានដល់ដំណាក់កាលបន្ទាប់
• មានសភាពហើមនិងស្ពឹកនៅត្រង់បរិវេណឆ្អឹងនិងសន្លាក់
• ចួនកាលមានការបាក់ ឫថ្លោះឆ្អឹង
• មានបញ្ហាពិបាកបត់បែនសន្លាក់ឆ្អឹង និងពិបាកធ្វើចលនា
• ស្រកទំងន់ អស់កម្លាំង គ្រុន និងខ្វះគ្រាប់ឈាមក្រហម ។

មកទល់ពេលនេះនៅមិនទាន់ មានវិធីព្យាបាលជំងឺមហារីកឆ្អឹងនៅឡើយ ប៉ុន្តែបើគេអាចដឹងពីជំងឺនេះមុន ចាប់ពីដំណាក់កាលដំបូង លទ្ធភាពនៃការព្យាបាលអាចនឹងមានភាពប្រសើរ ៕ សុផល