Balotelli សម្លឹងរកការទទួលបានការកោះហៅឲ្យចូលក្រុមជម្រើសជាតិអ៊ីតាលី វិញ(មានវិដេអូ)

ខ្សែប្រយុទ្ធ Mario Balotelli បញ្ជាក់ថា រូបគេមានផែនការក្នុងការវិលត្រឡប់ដ៏រំភើបមួយទៅកាន់ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី ក្នុងកិច្ចសម្ភាសន៍មួយដែលក្នុងពេលនោះរូបគេក៏បានធ្វើការរិះគន់ទៅលើអតីតក្លិបរបស់គេគឺ Liverpool និង AC Milan ផងដែរ។

ft-img-template

Balotelli មិនបានលេងឲ្យក្រុមជម្រើសជាតិអ៊ីតាលីសោះ ចាប់តាំងពីក្រុមរបស់គេបានរងបរាជ័យក្រោមស្នាដៃក្រុមជម្រើសជាតិអ៊ុយរូហ្គាយ ក្នុងការប្រកួតវគ្គចែកពូលនៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៤ នៅប្រទេសប្រេស៊ីល ដើម្បីធ្លាក់ចេញក្នុងយុទ្ធនាការនេះត្រឹមជុំទី១។

Mario Balotelli

ប៉ុន្តែ ខ្សែប្រយុទ្ធរូបនេះបានរីករាយជាមួយនឹងការចាប់ផ្តើមយ៉ាងល្អឥតខ្ចោះក្នុងក្របខ័ណ្ឌបារាំង Ligue 1 ជាមួយនឹងក្រុម Nice តាមរយៈការស៊ុតបាល់បញ្ចូលទី៥គ្រាប់ក្នុងការការបង្ហាញខ្លួនក្នុងក្របខ័ណ្ឌលីកចំនួន៣លើករបស់គេដើម្បីជួយឲ្យពួកគេឡើងឈរនៅលើកំពូលតារាងជាបណ្តោះអាសន្ន ពោលគឺនាំមុខពីលើក្រុម Monaco និង Paris Saint-Germain ទៅទៀត។

ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំរូបនេះមិនត្រូវបានជ្រើសរើសឲ្យចូលលេងក្នុងក្រុមជម្រើសជាតិអ៊ីតាលីសម្រាប់ការប្រកួតជម្រុះ World Cup ឆ្នាំ២០១៨ ជាមួយនឹងក្រុមជម្រើសជាតិអេស្ប៉ាញ នៅលើទឹកដីខ្លួនឯង និងនៅលើទឹកដីក្រុមជម្រើសជាតិម៉ាសេដ្វាន ឡើយ ប៉ុន្តែ ជាមួយនឹងទម្រង់លេងដ៏ល្អរបស់គេនាពេលបច្ចុប្បន្ន ការវិលទៅលេងឲ្យក្រុមរបស់លោក Giampiero Ventura ប្រហែលជាមិនស្ថិតក្នុងរយៈពេលយូរឡើយ។

Balotelli បានប្រាប់ទូរទស្សន៍ Sky Sport Italia ថា៖ «វាពិតជារឿងត្រឹមត្រូវណាស់ក្នុងការមិនជ្រើសរើសយកខ្ញុំ ពីព្រោះខ្ញុំមិនស័ក្តិសមក្នុងការទទួលបានការជ្រើសរើសឡើយ។ វាជារឿងល្អប្រសើរសម្រាប់លោក Ventura ក្នុងការមិនជ្រើសរើសយកខ្ញុំនៅពេលនេះ ពីព្រោះនៅពេលដែលខ្ញុំវិលចូលលេងវិញ ខ្ញុំចង់ស្ថិតក្នុងទម្រង់លេងដ៏ល្អបំផុតរបស់ខ្ញុំ»៕

សូមទស្សនាវិដេអូ Highlight របស់​ Mario Balotelli

ប្រភពព័ត៌មាន៖ Channel News Asia

The post Balotelli សម្លឹងរកការទទួលបានការកោះហៅឲ្យចូលក្រុមជម្រើសជាតិអ៊ីតាលី វិញ(មានវិដេអូ) appeared first on CamboSport.