ក្មេងស្រីដ៏ស្រស់ស្អាតជួបគ្រោះ រលាកមុខ ក្រោយពីអោបប៉េងប៉ោងហោះ

ភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះ មានប្រដាប់ប្រដា ឬឧបករណ៍ទំនើបជាច្រើន សម្រាប់ឲ្យក្មេងៗលេងកម្សាន្ដ ដែលនៅក្នុងនោះ យើងក៏មិនបានដឹងថា វត្ថុទាំងនោះអាចនឹងផ្ដល់ គ្រោះថ្នាក់ដល់ពួកគេដោយយថាហេតុ ឬយ៉ាងណានោះទេ។

ក៏ដូចជាម្ចាស់គណីយហ្វេសប៊ុកម្នាក់ ដែលមានឈ្មោះថា បានធ្វើការបង្ហោះសារ និងរូបភាពនៅក្នុងបណ្ដាញសង្គមរបស់ខ្លួន កាលពីម្សិលមិញ ដោយជូនជាដំណឹងឲ្យមានការប្រុងប្រយ័ត្ន នៅពេលដែលក្មេងៗលេងប៉េងប៉ោងហោះ។ ឧទាហរណ៍ជាក់ស្ដែងដូចជា ករណីកូនស្រីរបស់គាត់ផ្ទាល់ ដែលបានជួបគ្រោះថ្នាក់ឆេះរលាកផ្ទៃមុខ ក្រោយពីអោបប៉េងប៉ោងលេងនៅក្នុងរថយន្ដ ដែលធ្វើឲ្យរូបគាត់អាណិតកូនស្រីជាខ្លាំង។

ខាងក្រោមនេះជាសាររបស់គាត់ និងត្រូវបានអ្នកនៅក្នុងបណ្ដាញសង្គម នាំគ្នាចែកចាយយ៉ាងច្រើន ក្នុងពេលមួយភ្លែត៖

យ៉ាងណាមិញ ខ្មែរឡូតនឹងធ្វើការទាក់ទងទៅនឹងម្ចាស់គណីយនេះ ក្នុងពេលឆាប់ៗនេះ ដើម្បីសុំឲ្យគាត់ធ្វើការបកស្រាយពីរឿងមួយ ក្នុងការចែករំលែកទៅកាន់បងប្អូនប្រជាពលរដ្ឋ ដែលមានកូនៗចូលចិត្ដលេងប៉េងប៉ោង៕

កំណត់ត្រាខ្មែរឡូត៖

ក៏ដូចជាកាលពីឆ្នាំ២០១៥ ។ តាមរយៈលោកវេជ្ជបណ្ឌិតម្នាក់ បាននិយាយថា ទារកអាយុ ៣ខែម្នាក់ បានទទួលរងការប៉ះទង្គិចភ្នែកដែល មិនអាចជួយស្រោចស្រង់បាន ដោយសារតែពន្លឺចាំង នៃកាមេរ៉ាទូរស័ព្ទ ដែលក្នុងចង្ងាយជិតត្រឹម តែជាង ២៥សង់ទីម៉ែតប៉ុណ្ណោះ។ ពេលថតរួចភ្លាមៗ ឪពុកម្តាយរបស់ទារក បានកត់សម្គាល់ឃើញពីភាពមិនប្រក្រតី របស់ចក្ខុទារក ទើបក្រោយមក បានដឹងថា ចក្ខុវិស័យនៃភ្នែកខាងឆ្វេង មានការថយចុះ ឯភ្នែកខាងស្តាំបានខ្វាក់ ជារៀងរហូត និងមិនអាចធ្វើការជួសជុល ដោយការវះកាត់បាននោះទេ។

ពន្លឺដ៏ខ្លាំងនេះបានបំផ្លាញកោសិកា នៅលើផ្នែកពណ៌លឿង​ នៃកូនក្រមុំភ្នែក ដែលជាផ្នែកមួយផ្តោត សំខាន់ក្នុងការចាប់យកពន្លឺកាំរស្មី។ ហើយការខូចខាត នៅផ្នែកនេះ អាចនាំឱ្យមានការបាត់បង់នៃចក្ខុវិស័យ ក្នុងការមើលត្រង់ទៅមុខផងដែរ។

ពន្លឺដ៏ខ្លាំងនេះបានបំផ្លាញកោសិកា នៅលើផ្នែកពណ៌លឿង​ នៃកូនក្រមុំភ្នែក ដែលជាផ្នែកមួយផ្តោត សំខាន់ក្នុងការចាប់យកពន្លឺកាំរស្មី។ ហើយការខូចខាត នៅផ្នែកនេះ អាចនាំឱ្យមានការបាត់បង់នៃចក្ខុវិស័យ ក្នុងការមើលត្រង់ទៅមុខផងដែរ។

ក្រុមអ្នកជំនាញ បាននិយាយថា ទារកអាចបិទភ្នែកដោយខ្លួនឯងបាន ខណៈពេល ដែលមានពន្លឺប៉ះពាល់ ទៅលើ សរសៃប្រសាទរបស់គេ ប៉ុន្តែគេអាចរងការប៉ះពាល់ រៀងរហូត ដោយសារតែពន្លឺដ៏ខ្លាំង ត្រឹមរយៈពេលមិនដល់មួយ វិនាទីទៅវិញ។ យ៉ាងណាមិញ ឪពុកម្តាយគ្រប់រូប គួរតែមានការ ប្រុងប្រយ័ត្នពីពន្លឺខ្លាំងក្នុងបន្ទប់ទឹក នៅពេលងូតទឹក ឲ្យកូនផងដែរ។ គួរបញ្ជាក់ដែរថា ក្មេងៗដែលអាចទទួលពន្លឺកាំរស្មីខ្លាំង បែបនេះបាន គឺនៅពេលពួកគេមាន អាយុចាប់ ពី ៤ឆ្នាំឡើងទៅ។

ដោយឡែក ចំពោះករណីនេះដែរ ក៏មិនច្បាស់ថា មិត្តភក្តិរបស់គ្រួសារនេះ ត្រូវប្រឈមមុខនឹងវិធានការ ផ្លូវច្បាប់ ណាមួយឡើយ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្មេងស្រីដ៏ស្រស់ស្អាតជួបគ្រោះ រលាកមុខ ក្រោយពីអោបប៉េងប៉ោងហោះ

ក្មេងស្រីដ៏ស្រស់ស្អាតជួបគ្រោះ រលាកមុខ ក្រោយពីអោបប៉េងប៉ោងហោះ
រូបភាព ទារកអភ័ព្វដែលខ្វាក់ភ្នែកដោយសារពន្លឺកាមេរ៉ា