បាត់មុខយូរ ឃិត សំម៉ាលីស នៅតែស្រស់ស្អាត !

6 Videos


ស្រីស្អាត ឃិត សំម៉ាលីស បានបាត់មុខ ពីសិល្បៈយូរមកហើយ បន្ទាប់ពីបានរៀបការមានស្វាមីស្ងាត់ៗមកនោះ។ ដោយឡែកនៅសប្តាហ៍មុននេះ នាងបានបង្ហាញមុខនៅលើឆាកប្រគុំតន្ត្រីរបស់ស្ថានីយទូរទស្សន៍ CTN និង CNC មើលទៅ ឃិត សំម៉ាលីស នៅតែស្រស់ស្អាតនិងសិចស៊ីដូចដើម…។

បាត់មុខយូរ ឃិត សំម៉ាលីស នៅតែស្រស់ស្អាត !

នេះជាលើកដំបូងហើយ ដែល ឃិត សំម៉ាលីស បង្ហាញមុខនៅលើឆាកប្រគុំតន្ត្រី បន្ទាប់ពីបាត់មុខអស់ពេលយ៉ាងយូរមកនោះ ឃិត សំម៉ាលីស នៅតែស្រស់ស្អាត និងសិចស៊ីដូចដើម ជាពិសេសសម្រស់របស់នាងកាន់តែស្រស់ផូផង់គួរជាទីចាប់អារម្មណ៍។

បាត់មុខយូរ ឃិត សំម៉ាលីស នៅតែស្រស់ស្អាត !

ថ្វីត្បិតតែ ឃិត សំម៉ាលីស ខកខានក្នុងការសម្តែងអស់រយៈពេលរាប់ឆ្នាំមកហើយក្តី តែការវិលត្រឡប់របស់នាងលើកនេះ នាងនៅតែមានទេពកោសល្យចម្រៀងនិងសម្តែងបានយ៉ាងល្អមិនចាញ់ពេលមុនឡើយ ។ ទស្សនិកជនជាច្រើន មានការភ្ញាក់ផ្អើលនៅពេលដែលឃើញវត្តមាន ឃិត សំម៉ាលីស រហូតម្នាក់ៗឆ្ងល់ថា ហេតុអ្វី ឃិត សំម៉ាលីស ត្រឡប់មករកឆ្នាំងចាស់វិញ ?។

បាត់មុខយូរ ឃិត សំម៉ាលីស នៅតែស្រស់ស្អាត !

គួរបញ្ជាក់ផងដែរថា ឃិត សំម៉ាលីស បានចេញបទចម្រៀងថ្មីៗជាច្រើនបទនៅក្នុងផលិតកម្ម «បុត្រាភាពយន្ត »ដែលមានតារាចម្រៀងថ្មីចាស់ ប្រុសស្រី ជាច្រើននៅទីនោះ ។បទចម្រៀងថ្មីៗរបស់នាងរួមមានបទ «សុភមង្គលគ្រួសារ » «ភ្នំពេញស្នេហ៍បន្ទាយមានជ័យ» «ម្តាយខ្ញុំជាស្រីមេម៉ាយ»និងបទ «Surprise Birthday » ជាដើម ៕ អាលីណា

បាត់មុខយូរ ឃិត សំម៉ាលីស នៅតែស្រស់ស្អាត !បាត់មុខយូរ ឃិត សំម៉ាលីស នៅតែស្រស់ស្អាត !បាត់មុខយូរ ឃិត សំម៉ាលីស នៅតែស្រស់ស្អាត !បាត់មុខយូរ ឃិត សំម៉ាលីស នៅតែស្រស់ស្អាត !