បន្តិចទៀត​នេះ សម្តេច ហេង សំ​រិ​ន នឹង​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា

រាជធានី​ភ្នំពេញ ៖ នៅ​វិមាន​រដ្ឋសភា វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​០៤ តុលា​នេះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​ជាតិ​នឹង​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដើម្បី​ពិភាក្សា​និង​អនុម័ត​របៀបវារៈ​មួយ​ចំនួន មុន​នឹង​ដាក់​បញ្ចូល​របៀបវារៈ​ទាំងនោះ​ទៅ​ក្នុង​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​នា​ពេល​ខាង​មុខ​ដើម្បី​ពិភាក្សា​និង​អនុម័ត ។

សេចក្តីរាយការណ៍​ពីវិមានរដ្ឋសភានៅប៉ុន្មាននាទីមុននេះ​ក៍បានបញ្ជាក់ទៀតថា​ សមាជិកសមាជិកា​នៃ​គណៈកម្មាធិការ​អចិន្រ្តៃយ៍​រដ្ឋសភាមកពី​គណបក្សសង្រ្គោះជាតិ​ក៍មានវត្តមានចូលរួម​ក្នុងកិច្ចប្រជុំខាងលើនេះដែរ ៕