ធុំក្លិនស្អុយចម្លែកក្នុងចម្ការ ​រកឃើញរត់បះ​សក់

ខេត្ត​ត្បូងឃ្មុំ​ ៖ សាកសព​ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ មាន​អាយុ​ប្រហែល​៣០​ឆ្នាំ សំបុរ​សណ្តែកបាយ កម្ពស់ប្រហែល​១,៦០​ម៉ែត្រ ទម្ងន់​ប្រហែល​៧៥​គីឡូក្រាម ស្លៀកខោ​ខូ​វ​ប៊​យ​ជើងវែង​​ពណ៌​ខៀវ ​និង​ពាក់​អាវក្នុង​ពណ៌​ផ្កាឈូក  មាន​សភាព​ហើយ​ស្អុយ​​ទៅហើយ ​ត្រូវ​​​ប្រជា​​ពលរដ្ឋ​​ប្រទះ​ឃើញ​នៅ​ក្នុង​ចម្ការ​ដំឡូង​មី​មួយ​​កន្លែង ចម្ងាយ​​ប្រមាណ​៦០០​ម៉ែត្រ ​ពី​ភូមិ​ពើក​ ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ កាលពី​វេលា​ម៉ោង​០៥ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​០៣ ​តុលា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៤ តុលា ត្រូវកម្លាំង​នគរ​បាល​ការិយា​ល័យ​​បច្ចេកទេស​ខេត្ត​ចុះ​​​ពិនិត្យ​​ ដោយសន្និដ្ឋានថា អាច​ជា​រឿង​រំលោភ​សេពសន្ថវៈ​បំបិទ​មាត់ ។

លោក​វរ​សេនី​យ៍​​ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំបាន​ប្រាប់​ឱ្យ​​ដឹងថា បុរស​ជា​ម្ចាស់​ចំការឈ្មោះសែ គឹ​ម​សាន្ត អាយុ​​៣២​ឆ្នាំ មាន​ទីលំនៅ​​ក្នុងភូមិ​ថ្ម​ពេជ្រ​ទី​១ ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ បាន​ចេញពីផ្ទះ​របស់​ខ្លួន ​ដើម្បី​ទៅ​មើល​​​ដំឡូង​ ​ស្រាប់តែ​ធំ​ក្លិន​ស្អុយ​ខុស​ប្លែក​ពី​ធម្មតា ក៏​​​តាមរក​មើល ​ស្រាប់តែ​ឃើញ​សាកសព​មនុស្ស​ស្រី​មាន​សភាព​ហើម​ធុំ​ក្លិន​ស្អុយអសោច៍  និង​មាន​ដង្កូវ​ចោះ​ផង​ដែរ ។

លោក​បន្ត​ថា ភ្លាម​ៗ​នោះ​ ម្ចាស់​ចម្ការ​បាន​រត់​ចេញ​មក​ក្រៅ​វិញទាំងត្រហេបត្រហប មក​រាយ​ការ​ណ៍ទៅ​ប៉ុ​ស្ត៏​រដ្ឋបាល​មូលដ្ឋាន​ឃុំ​ថ្ម​ពេជ្រឱ្យបានដឹង​ ។  សមត្ថកិច្ច​បាន​​ចុះ​មក​ដោយហ៊ុម​​ព័ទ្ធ​កន្លែង​កើតហេតុ  និង​បាន​រាយ​ការ​ណ៍​ជូន​លោក​​ស្នងការ​នគរបាល​ខេត្ត  ដោយ​បាន​ចាត់​ឲ្យ​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​ចុះ​មក​ពិនិត្យ នៅ​កន្លែង​សព​នោះមិន​បានឃើញ​មាន​វត្ថុ​តាង​អ្វី​បន្សល់​ទុក​ឡើយ  ។ 

​​ជំហាន​ដំបូង​ បាន​ធ្វើការ​សន្និដ្ឋាន​ថា សាកស​ពស្ត្រី​មិនស្គាល់​អត្តសញ្ញាណ​នេះ  អាច​នឹង​ត្រូវ​បាន​ឃាតករ​រំលោភ​សេពសន្ថវៈ  រួច​សម្លាប់​បំបិទមាត់​ ​។ ដោយឡែក​ នៅ​ព្រឹក​ថ្ងៃ​ទី​០៤​ តុលា នេះផងដែរ ជំនាញ​បច្ចេកទេស​ខេត្ត​នឹង​បន្ត​ចុះ​ពិនិត្យ​សព ដើម្បី​ឲ្យ​បាន​ល្អិតល្អន់ រក​មូលហេតុ​ពិតប្រាកដ  ។

​សាក​សព​ស្ត្រីរងគ្រោះ​​​​មិន​ត្រូវ​បា​ន​អ្នក​ភូមិ​ណា​ម្នាក់​ស្គាល់​នោះ​​ទេ ដូច្នេះ​ សព​អាច​ត្រូវ​គេ​ដឹក​មក​ពី​កន្លែង​ឆ្ងាយ ក៏​​ថា​បាន ​សូ​ម្បី​តែ ស្បែក​ជើង​ក៏គ្មាន​​ពាក់​ដែរ  ។ ​

សមត្ថកិច្ច​​ក៏បានធ្វើការ​​​អំពាវនាវ​ដល់​ក្រុម​គ្រួសារ​​ណា  ដែលមាន​​បាត់​សមាជិក​​ដូច​មាន​ភិនភាគ​ខាងលើ សូម​​មកទំ​នាក់​ទំនង​ជាមួយ​នឹង​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ  ដើម្បី​ទទួល​បាន​ព័​ត៌​មាន​ពិស្តារ ​។