ភ្ញាក់ឱ្យព្រើត ពេលឃើញវា​

ខេត្តបាត់ដំបង ៖ មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឱ្យ​​ដឹង​ថា ពលរ​ដ្ឋ​​ម្នាក់​បាន​ប្រទះ​ឃើញ​គ្រាប់កាំភ្លើង​ធុន​ធ្ងន់​ជា​ច្រើន​គ្រាប់ ខណៈគាត់​ទៅ​កាប់​ព្រៃ​នៅ​ក្បែរផ្លូវ​មួយ​កន្លែង​ ស្ថិតនៅ​ក្នុងភូមិ​អូរ​មុនី​១ ឃុំ​អន្លង់​វិល ស្រុក​សង្កែ កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​០៣ ​តុលា ហើយ​ពេល​នេះ​ ត្រូវសមត្ថកិច្ច​​ចុះ​ទៅ​ត្រួត​ពិនិត្យ​គ្រាប់កាំភ្លើង​នោះ​​ហើយ​ ។

សេចក្ដីរាយការណ៍​​ឱ្យ​ដឹង​ទៀត​ថា គ្រាប់​​ទាំងនោះ​មាន​គ្រាប់​B.៤០ ចំនួន​៤​គ្រាប់ គ្រាប់កាំភ្លើង​ត្បាល់​ធុន​៦០​មី​ល្លី​ម៉ែត្រ​ ចំនួន​៧​គ្រាប់ និង​គ្រាប់​មីន​ចំនួន​៣​គ្រាប់ ​ក្នុង​នោះ​ មាន​គ្រាប់​មីន​ប្រឆាំង​រថក្រោះ​ផង ​(​មីនតោន​) ​។

ប្រភព​ដដែល​​បញ្ជាក់​ថា គ្រាប់​យុទ្ធ​ភ​ណ្ឌ​ទាំងនោះ​ ត្រូវ​​ពលរ​ដ្ឋ​ប្រទះ​ឃើញ ពេល​គាត់​ទៅ​កាប់​ព្រៃ ហើយ​ទំនង​មាន​គេ ​ទើប​យក​ទៅ​ចាក់​គរ​ចោល​ នៅ​ក្នុង​គុ​ម្ពោ​ធ​ព្រៃ​នោះ ព្រោះ​កន្លង​មក ​គេ​មិន​ដែល​ប្រទះ​ឃើញ​ទេ ទើបតែ​​នៅ​រសៀល​ថ្ងៃ​ទី​០៣​ តុលា ពេល​​ពល​រដ្ឋ​ទៅ​កាប់​ព្រៃ​នៅ​ទីនោះ​ ក៏​​ប្រទះ​ឃើញ​តែ​ម្ដង​ ។

សមត្ថកិច្ច​​​និយាយ​ថា ពិតមែន​តែ​គ្រាប់កាំភ្លើង​ទាំងនោះ មាន​សភាព​ច្រែះ​​ចាប់​ក្ដី​ តែ​អាច​បង្ក​គ្រោះថ្នាក់​គ្រប់ពេលវេលា​ ។ ពេល​នេះ​សមត្ថកិច្ច​កំពុង​នៅ​កន្លែង​កើតហេតុ និង​រង់​ចាំ​មន្ត្រី​កំចាត់​មីន​ស៊ី​ម៉ាក់​ចុះ​ទៅ​ពិនិត្យ និង​ចាត់វិធានការ​ណ៍​ ។