ម្ចាស់​ក្ស​ត្រី​យ៍ Elizabeth មិនមាន​លិខិតឆ្លងដែន មិនចាំបាច់​បង់ពន្ធ មាន​ថ្ងៃកំណើត​ពីរ​… និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       October-04-2016, 8:59 am         1955

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ម្ចាស់​ក្ស​ត្រី​យ៍ Elizabeth មិនមាន​លិខិតឆ្លងដែន មិនចាំបាច់​បង់ពន្ធ មាន​ថ្ងៃកំណើត​ពីរ​...ម្ចាស់ក្សត្រី Elizabeth II (រូបភាពហ្វេសប៊ុក The Royal Family)​ម្ចាស់​ក្ស​ត្រី​យ៍ Elizabeth II គឺជា​ប្រមុខរដ្ឋ​មួយ​ដែល​គ្រងរាជ្យ​យូរ​ជាងគេ​លើ​លោក​។ ក្រៅពី​តំណែង​ជា​ប្រមុខរដ្ឋ​ចក្រភព​អង់គ្លេស ម្ចាស់​ក្ស​ត្រី​យ៍ Elizabeth II ក៏​ជា​ប្រមុខរដ្ឋ​នៃ​ប្រទេស​មួយចំនួនទៀត ដែលជា​សមាជិក​រដ្ឋ Commonwealth ខ្លះ​ផងដែរ​។ ជា​ប្រមុខរដ្ឋ​ដែលមាន​ជាងគេ ម្ចាស់​ក្ស​ត្រី​យ៍ អង្គ​នេះ មាន​បុព្វសិទ្ធិ និង​អភ័យឯកសិទ្ធិ​ជាច្រើន​ដូចជា មិនចាំបាច់​បង់ពន្ធ មាន​សិទ្ធិ​រំលាយ​រដ្ឋាភិបាល​អូស្ត្រាលី និង​កម្មសិទ្ធិ​លើស​ត្វ​ជាច្រើន​ប្រភេទ ក្នុង​ដែនដី​ចក្រភព​អង់គ្លេស​។ 

​ជាការ​ពិត​តំណែង​ជា​ប្រមុខរដ្ឋ​ចក្រភព​អង់គ្លេស ម្ចាស់​ក្ស​ត្រី​យ៍ Elizabeth II មិនមាន​អំណាច​អ្វី​លើ​កិច្ចការរដ្ឋ​ឡើយ ដែល​អំណាច​នោះ​ធ្លាក់​ក្នុង​ដៃ​រដ្ឋាភិបាល​ទៅវិញ​។ ប៉ុន្តែ​ម្ចាស់​ក្ស​ត្រី​អង្គ​នេះ មាន​បុព្វសិទ្ធិ​ពិសេសៗ​ជាច្រើន​ក្នុង​ដៃ ដែល​ពេលខ្លះ​បុព្វសិទ្ធិ​ទាំងនោះ ធ្វើ​ឲ្យ​គេឯង​ភ្ញាក់ផ្អើល​ខ្លាំង​។ ខាងក្រោម​នេះ ជា​សិទ្ធិ​ពិសេស​ខ្លះ​របស់​ម្ចាស់​ក្ស​ត្រី Elizabeth II ដែល​កំពុង​អនុវត្ត​សព្វថ្ងៃ​។

១. ម្ចាស់​ក្ស​ត្រី​យ៍ Elizabeth II ជា​ម្ចាស់​សត្វ​ក្ងាន​ទាំងអស់​នៅ​ទន្លេ Thames
​ជា​បច្ចេកទេស សត្វ​ក្ងាន​ទាំងអស់​ដែល​គ្មាន​ម្ចាស់ នៅលើ​ផ្ទៃ​ទឹក​ទាំងអស់​នៅ​អង់គ្លេស ជា​កម្មសិទ្ធិ​របស់​ម្ចាស់​ក្ស​ត្រី​យ៍ Elizabeth បើទោះជា​ម្ចាស់​ក្ស​ត្រី​អង្គ​នេះ ជា​ម្ចាស់​តែ​លើស​ត្វ​ក្ងាន​រស់នៅ​ទន្លេ Thames និង​តំបន់​ក្បែរ​នោះ​ក៏ដោយ​។ សព្វថ្ងៃនេះ ការអនុវត្ត​បែបនេះ នៅតែ​ត្រូវបាន​អនុវត្ត​ជានិច្ច ដោយ​សត្វ​ថ្ងាន​ទាំងនោះ ត្រូវបាន​ចាប់ ដើម្បី​រាប់​ចំនួន និង​ពិនិត្យ​សុខភាព មុននឹង​លែង​ទៅវិញ​។​

២. ត្រី​ដូ​ល​ហ្វី​ន​ទាំងអស់​ក្នុង​ដែនទឹក​អង់គ្លេស ជា​កម្មសិទ្ធិ​របស់​ម្ចាស់​ក្ស​ត្រី​យ៍ Elizabeth
​ក្រៅពី​សត្វ​ក្ងាន​នៅ​ទន្លេ Thames ម្ចាស់​ក្ស​ត្រី​យ៍ Elizabeth ក៏មាន​កម្មសិទ្ធិ​លើ​ពពួក​ត្រី ត្រី​ដូ​ល​ហ្វី​ន ត្រី​ឆ្លាម​ផងដែរ​។ ច្បាប់​ស្ដីពី​កម្មសិទ្ធិ​នេះ ត្រូវបាន​បង្កើត​តាំងពី​ឆ្នាំ​១៣២៤​មក​ម្លេះ ក្នុងសម័យ​ស្ដេច Edward II​។ យោងតាម​សារព័ត៌មាន Time សព្វថ្ងៃនេះ ច្បាប់​ដ៏​ចំណាស់​នេះ នៅតែ​ត្រូវបាន​អនុវត្ត​ដដែល​។ មិនតែប៉ុណ្ណោះ ក៏មាន​បុគ្គល​មួយចំនួន ត្រូវ​កាត់ទោស​ក្រោម​ច្បាប់​នេះ​ទៀតផង​។  

៣. ម្ចាស់​ក្ស​ត្រី​យ៍ Elizabeth មិនចាំបាច់​មាន​លិខិតឆ្លងដែន និង​មិនចាំបាច់​បង់ពន្ធ​ឡើយ​
​ខុសពី​សមាជិកគ្រួសារ​រាជវង្ស​ដទៃ ម្ចាស់​ក្ស​ត្រី Elizabeth II មិនមាន​លិ​ខិ​ឆ្លងដែន​ឡើយ ដ្បិត​លិខិតឆ្លងដែន​ទាំងអស់ សុទ្ធ​មាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ក្នុង​ព្រះនាម​ព្រះអង្គ​ទាំងអស់​។ លើសពីនោះ ប្រមុខរដ្ឋ​អង្គ​នេះ ក៏​មិនចាំបាច់​បង់ពន្ធ​ដែរ តែ​ព្រះអង្គ​តែងតែ​ចង់​ដោយ​ស្ម័គ្រចិត្ត តាំងពី​ឆ្នាំ​១៩៩២​មក​។​

៤. ម្ចាស់​ក្ស​ត្រី​យ៍ Elizabeth II អាច​បើកបរ​ដោយ​មិនចាំបាច់​មាន​បណ្ណ​បើកបរ​
​បណ្ណ​បើក​ទូទាំង​ចក្រភព​អង់គ្លេស សុទ្ធតែ​ចេញ​ឲ្យ​ប្រើប្រាស់​ក្នុងនាម​ម្ចាស់​ក្ស​ត្រី​យ៍ Elizabeth II ប៉ុន្តែ​ព្រះ​អង្គជា​បុគ្គល​ម្នាក់​គត់ ដែល​គ្មាន​បណ្ណ​បើកបរ​។ ប៉ុន្តែ​ម្ចាស់​ក្ស​ត្រី​យ៍ នេះ អាច​បើកបរ​យ៉ាង​ជំនាញ ដោយ​រៀន​បើកបរ តាំងពី​សង្គ្រាមលោកលើកទី​ពីរ​មក​ម្លេះ​។ ព្រះអង្គ​ក៏​ធ្លាប់បាន​បើកឡាន​ថ្វាយ​ព្រះមហាក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត​ក្នុង​ឆ្នាំ​១៩៩៨​ដែរ​។​

៥. មាន​ថ្ងៃកំណើត​ពីរ
​ជា​ប្រមុខរដ្ឋ​នៃ​ចក្រភព​អង់គ្លេស មាន​ថ្ងៃ​ចម្រើន​ព្រះជន្ម​មួយ មិន​គ្រប់គ្រាន់​ឡើយ​។ ម្ចាស់​ក្ស​ត្រី​យ៍ Elizabeth II មាន​ថ្ងៃ​ចម្រើន​ព្រះជន្ម​ដល់​ទៅ​ពីរ ដោយ​ថ្ងៃ​ចម្រើន​ព្រះជន្ម​ផ្លូវការ ធ្វើឡើង​នៅ​ថ្ងៃ​សៅរ៍ ខែមិថុនា ឯ​ថ្ងៃ​ចម្រើន​ព្រះជន្ម​ពិតប្រាកដ គឺ​នៅ​ថ្ងៃទី​២១ ខែមេសា​។ ជា​រៀងរាល់ថ្ងៃ​ចម្រើន​ព្រះជន្ម​ទាំងពីរ រដ្ឋាភិបាល​អង់គ្លេស តែងតែ​ប្រារព្ធ​ពិធី​យ៉ាង​អ​ធឹ​ក​អធម​បំផុត​៕