នាង​អេ​ន​ចេ​លី​ណា ជោ​លី ជួល​មេធាវីតស៊ូ​រឿង​ក្តី​លែងលះ​ក្នុង​មួយ​ម៉ោង​750$

នាង​អេ​ន​ចេ​លី​ណា ជោ​លី កំពុង​តស៊ូ​រឿង​ក្តី​លែងលះ​ជាមួយ​លោក​ប្រេត ភី​ត ដោយ​ជួល​មេធាវី​លំដាប់ថ្នាក់​លេខ​១​ផ្នែក​លែងលះ​របស់​សហរដ្ឋអាមេរិក​ក្នុង​មួយ​ម៉ោង​តម្លៃ​៧៥០​ដុល្លារ ។

លោក Laura Wasser និង​លោក Robert Offer មាន​ភាព​ល្បីល្បាញ​នៅ​ហូ​លី​វូ​ដ អស់​រយៈពេល​ជា​យូរ​មក​ហើយ ពិសេស​លោកស្រី Wasser មាន​រហស្សនាម​ថា «​ស្តេច​នៃ​ការ​លែងលះ​» និង​ធ្លាប់​បំពេញការងារ​ដល់​មនុស្ស  ល្បី​ៗ​ជា​ច្រើន​នាក់ រួម​ទាំង​ទទួល​តួនាទី​ជា​មេធាវី​របស់​នាង​អេ​ន​ចេ​លី​ណា ជោ​លី លើ​ការ​ប្តឹង​លែងលះ​ពី​លោក​ប្រេត ភី​ត ផង​ដែរ ។

សារព័ត៌មាន «Bloomberg» ផ្សាយ​ថា អ្នកស្រី Wasser គិត​តម្លៃ​ខ្លួន​បំពេញ​តួនាទី​ប្រហែល​៧៥០​ដុល្លារ ក្នុង​មួយ​ម៉ោង ។ អ្នកស្រី​មេធាវី​រូប​នោះ​ធ្លាប់​និយាយ​ថា សម្រាប់​នាង​ការ​លែងលះ​គឺ «​ជា​ការ​ចរចា​ជំនួញ គ្មាន​អ្វី​លាក់បាំង​ច្រើន​ជាង​នេះ​ទេ » ។

លោកស្រី Wasser បញ្ជាក់​ថា «L!Online» កាលពី​៣​ឆ្នាំ​មុន​ថា «​ខ្ញុំ​បាន​បញ្ជាក់​ប្រាប់​អតិថិជន​ជា​និច្ច​យើង​ព្យាយាម​ប្រតិបត្តិ​គ្រប់​បែប​យ៉ាង​ដើម្បី​ព្យាបាល​សុខភាព​ផ្លូវចិត្ត និង​ប្រាក់​នៅ​ក្នុង​គណនី​របស់​អ្នក​ទុក​ឱ្យ​បាន​ច្រើន ដោយ​មិន​ចាំបាច់​ធ្វើ​ឱ្យ​អស់រលីង​ពី​ខ្លួន ពិសេស​ប្រសិនបើ​អ្នកជា​មនុស្ស​ល្បី​ដែល​ពលរដ្ឋ​ទូទៅ​ទទួលស្គាល់ » ៕