កីឡាករ Cristiano Ronaldo ថាខ្លួនអាចលេងបាល់បានរហូតដល់អាយុ៤០ឆ្នាំ​

កីឡាករ Cristiano Ronaldo ជាខែ្សប្រយុទ្ធដ៏ឆ្នើមរបស់ក្លឹប​ Real Madrid បានប្រកាសថាខ្លួននិងអាចលេងបានរហូតដល់អាយុ ៤០ឆ្នាំ ឬ លើសពីនេះទៀតក៏បានព្រោះគាត់ដឹងពីកំលាំងរបស់ខ្លួន។

cristiano-ronaldo_1v1eee3hpclft13hcwdk791jtk

ខែ្សប្រយុទ្ធដ៏ឆ្នើមម្នាក់នេះអាចនិយាយបានថា ឆ្នាំ២០១៦ គឺជាឆ្នាំដែលជោគជ័យជាមួយនឹងអាជីពបាល់ទាត់ ក្នុងនោះរូបគេឈ្នះពាន Champions League ជាមួយ Real Madrid នឹងឈ្នះ Euro ជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់ ។​

Divers Foot

លោក Ronaldo​ ក៏ជាបេក្ខភាពមួយ ដែលអាចនឹងឈ្នះពាន FIFA Barllondor ក្នុងឆ្នាំនេះផងដែរ ហើយអីឡូវនេះបុរសកូន១នេះចេញមកបញ្ជាក់ថា ខ្លួនគ្មានបំណងនឹងបញ្ចប់អាជីពបាល់ទាត់នាពេលឆាប់ៗនេះទេ ។

Cristiano Ronaldo

ក្នុងឳកាសបើកសម្ពោធសណ្ឋាគារ CR7 ក្នុងទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ អតីតកីឡាកររបស់ Manchester United បាននិយាយថា៖ ជីវិតមិនមែនតែសម្រាប់បាល់ទាត់នោះទេ យ៉ាងណាក៏បាល់ទាត់នៅតែចំនុចចំបងរបស់ខ្ញុំ។

390A2F5900000578-3819534-image-a-28_1475494826522

ខ្ញុំត្រូវតែចាប់ផ្ដើមគិតអំពីរឿងអានាគត ស្របពេលដែលខ្ញុំនៅមានពេលមិនយូរប៉ុន្មានទេ ប្រហែលជា១០ឆ្នាំ ឫតិចជាងនឹង ដូច្នេះខ្ញុំត្រូវតែគិតអំពីអនាគតរបស់ខ្ញុំទៅថៃ្ងខាងមុនទៀត ។

ប្រភព៖ Dailymail

The post កីឡាករ Cristiano Ronaldo ថាខ្លួនអាចលេងបាល់បានរហូតដល់អាយុ៤០ឆ្នាំ​ appeared first on CamboSport.