រន្ធត់ ! នារី​វ័យក្មេង​ដើរ​ឆ្លងផ្លូវ​ត្រូវ​ម៉ូតូ​បុក​ហើយ​រថយន្ត​កិន​បន្ថែម​ទៀត

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​ ខណៈ​កំពុង​ដើរ​ឆ្លងផ្លូវ​ ត្រូវ​ម៉ូតូ​បុក​ដួល​បោក​នឹង​ថ្នល់​ភ្លាម​ៗ​នោះ​ស្រាប់តែ​ រថយន្ត​១​គ្រឿង​ទៀត​ មក​ដល់​ជាន់​ហ្វ្រាំង​មិន​ទាន់​ក៏​កិន​ពីលើ​បន្ថែម​ទៀត​បណ្តាល​ឲ្យ​ បែកក្បាល​ហូរ​ឈាម​ពេញ​ខ្លួន​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស មុខ​សណ្ឋាគារ​ភ្នំពេញ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

នារី​រង​គ្រោះ​មិន​ត្រូវ​បាន​ ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ មាន​អាយុ​ជាង​២០​ឆ្នាំ រង​របួស​ត្រង់​ក្បាល និង​ខ្លួន​ធ្ងន់ធ្ងរ ចំណែក​ម៉ូតូ​បង្ក​ម៉ាក​ស្កុ​ក​ពី ពណ៌​ស ពាក់​ស្លាក​លេខ កណ្តាល 1Q-6998 រីឯ​រថយន្ត​បង្ក​១​គ្រឿង​ទៀត​ម៉ាក តូ​យ៉ូ​តា ព្រូស ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-4419 បើកបរ​ដោយ​ស្ត្រី​ម្នាក់ ។

តាម​សំដី​សាក្សី​ ដែល​បានឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​នារី​រង​គ្រោះ​ដើរ​ឆ្លងផ្លូវ​ព្រះ​មុនី​វង្ស ខណៈ​ពេល​ឆ្លង​ដល់​ពាក់​កណ្តាលផ្លូវ​ក៏​ត្រូវ​ម៉ូតូ​បង្ក​ជិះ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ក្នុង​ល្បឿន​លឿន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ជិះ​បុក​ពេញទំហឹង ធ្វើ​ឲ្យ​នារី​រង​គ្រោះ​ដួល​បោក​នឹង​ថ្នល់ ភ្លាម​ៗ​នោះ​ស្រាប់តែ​មាន​រថយន្ត​១​គ្រឿង​ទៀត​ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​បើក​មក​ដល់​កិន​បន្ថែម​ទៀត បណ្តាល​ឲ្យ​នារី​រង​គ្រោះ​រង​របួសធ្ងន់ បែកក្បាល​ហូរ​ឈាម​ពេញ​ខ្លួន ចំណែក​អ្នក​ជិះ​ម៉ូតូ​រង​របួស​បែកក្បាល​ដែរ ។

បើ​តាម​សំដី​របស់​ម្ចាស់​ម៉ូតូ​បង្ក​បាន​ឲ្យ​ដឹង​ដែរ​ថា មុន​ពេល​កើតហេតុ​រូប​គាត់​ជិះ​ម៉ូតូ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស ពេល​ជិះ​មក​ដល់​មុខ​សណ្ឋាគារ​ភ្នំពេញ​ក៏​វ៉ា​ក់​អើ​នឹង​មនុស្ស​ឆ្លងផ្លូវ រូបគេ​ចាប់​ហ្វ្រាំង​ផ្តួល​ម៉ូតូ​ហើយ​ជ្រុល​ទៅ​បុក​អ្នកដំណើរ​រូប​នោះ​ដួល​ចូល​ក្រោម​រថយន្ត​កិន​របួសធ្ងន់ ។ ប្រភព​ដដែល​បន្ត​ទៀត​ថា រូបគេ​មិន​បានឃើញ​មនុស្ស​ដើរ​ឆ្លងផ្លូវ​ទេ ព្រោះ​បាំង​រថយន្ត ទើប​បណ្ដាល​ឲ្យ​បុក​ពេញទំហឹង​ដូច្នេះ ។

បើ​តាម​សំដី​ស្ត្រី​ដែល​បើករថយន្ត​កិន​មនុស្ស​របួសធ្ងន់​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា រូប​នាង​មិន​មាន​កំហុស​ទេ ហើយ​ក៏​មិន​បានដឹង​ដែរ​ថា រថយន្ត​របស់​នាង​កិន​មនុស្ស ទាល់តែ​គេ​មក​កាក់​រថយន្ត​ឲ្យ​ឈប់​ទើប​ដឹង​ថា មាន​មនុស្ស​នៅ​ក្រោម​រថយន្ត ។

ក្រោយ​ពេល​កើតហេតុ នារី​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ចំណែក​រថយន្ត និង​ម៉ូតូ ត្រូវ​បាន​កម្លាំង​ជំនាញ​ធ្វើការ​វាស់វែង និង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ភាគី​ទាំង​សងខាង​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត  ប៉ើងជិត៥០ម៉ែត្រ បណ្តាលអោយ ស្លាប់ភ្លាមៗ នៅម៉ោង១១៖៥០នាទី យប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅ តាមបណ្តោយផ្លូវជាតិ លេខ៥ ក្នុងភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។ មន្ត្រីនគរបាលបានឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើឈ្មោះ ហុក ឈូង អាយុ៤៣ឆ្នាំ មុខរបរលក់មីឆា ស្នាក់នៅ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះ បានដើរឆ្លងផ្លូវជាតិ លេខ៥ ចំណុចទល់មុខ ស្លាកយីហោគីម ឡុងកាហ្វេ គ្រាន់តែដើរឆ្លងផ្លូវ ពីលិចទៅកើត បានពាក់កណ្តាលផ្លូវ ក៏ស្រាប់តែលេចមុខ រថយន្តម៉ាក កាមរីគូតប៉ោង ពណ៌សមួយគ្រឿង មិនចាំស្លាកលេខ បើកយ៉ាងលឿនដូចហោះ ទិសដៅពីជើងទៅត្បូង ជ្រុលចង្កូត ទៅបុកជនរងគ្រោះ ពេញទំហឹងប៉ើងជិត ៥០ម៉ែត្រ បណ្តាលអោយស្លាប់ ភ្លាមៗ នៅកន្លែងកើតហតុ។ ក្រោយពេលកើតហេតុសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ច ទាក់ទងប្តី និងសាច់ញាតិ ដឹកយកទៅធ្វើបុណ្យ តាមប្រពៃណី។ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រន្ធត់ ! នារី​វ័យក្មេង​ដើរ​ឆ្លងផ្លូវ​ត្រូវ​ម៉ូតូ​បុក​ហើយ​រថយន្ត​កិន​បន្ថែម​ទៀត

រន្ធត់ ! នារី​វ័យក្មេង​ដើរ​ឆ្លងផ្លូវ​ត្រូវ​ម៉ូតូ​បុក​ហើយ​រថយន្ត​កិន​បន្ថែម​ទៀត

រន្ធត់ ! នារី​វ័យក្មេង​ដើរ​ឆ្លងផ្លូវ​ត្រូវ​ម៉ូតូ​បុក​ហើយ​រថយន្ត​កិន​បន្ថែម​ទៀត

រន្ធត់ ! នារី​វ័យក្មេង​ដើរ​ឆ្លងផ្លូវ​ត្រូវ​ម៉ូតូ​បុក​ហើយ​រថយន្ត​កិន​បន្ថែម​ទៀត

រន្ធត់ ! នារី​វ័យក្មេង​ដើរ​ឆ្លងផ្លូវ​ត្រូវ​ម៉ូតូ​បុក​ហើយ​រថយន្ត​កិន​បន្ថែម​ទៀត

រន្ធត់ ! នារី​វ័យក្មេង​ដើរ​ឆ្លងផ្លូវ​ត្រូវ​ម៉ូតូ​បុក​ហើយ​រថយន្ត​កិន​បន្ថែម​ទៀត