នាយករដ្ឋមន្រ្តីថៃ លក់មុខនៅអង្គការសហប្រជាជាតិ ព្រោះរូបភាពប្រជាពលរដ្ឋ ចុះងូតទឹកកណ្តាលផ្លូវ!

ថៃ៖ នៅក្នុងករណីស្រ្តីវ័យក្មេងនាង Palmy អាយុ ២២ ឆ្នាំ បានផុសរូបចុះទៅងូតទឹក កណ្តាលផ្លូវថ្នល់ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅ រូបភាពនេះបានទៅដល់អង្គការសហប្រជាជាតិ (UN) ហើយ  ហើយអង្គការសហប្រជាជាតិក៏បានប្រាប់ដល់ប្រទេសជាច្រើនទៀត ឱ្យមើលទុកជាគំរូ ព្រោះនេះជាកាតព្វកិច្ចរបស់រដ្ឋាភិបាលក្នុងការផ្តល់នូវការថែទាំឱ្យបានល្អប្រសើរជាងមុន។ មិនតែប៉ុណ្ណោះអង្គការសហប្រជាជាតិក៏បានធ្វើការណែនាំ ដល់លោកនាយករដ្ឋមន្ត្រីថៃផងដែរថា គួរតែមើលថែទាំ និងធ្វើការអភិវឌ្ឍប្រទេសជាតិឱ្យបានល្អជាងនេះ។

កាលពីថ្ងៃទី៣0 ខែកញ្ញា កន្លងទៅនេះ លោកប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) នាយករដ្ឋមន្រ្តីថៃ និងជាមេដឹកនាំនៃក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់ ប្រចាំប្រទេសបានឱ្យដឹងថា ផ្អែកលើគោលនយោបាយដើម្បីបង្កើនចំណេះដឹង និងអភិបាលកិច្ចល្អរបស់រាជរដ្ឋាភិបាល លោកបានថ្លែងថាទៅកាន់ប្រជាពលរដ្ឋ របស់ខ្លួនទូទាំងប្រទេសថា៖

«ខ្មាសគេទេ! ទាំងអស់គ្នាដឹងទេថា ការស្ថាបនាផ្លូវ គ្រប់ខ្សែគឺជាការទទួលខុសត្រូវ របស់អ្នកណា? បានប្រាក់មកពីណាដើម្បីធ្វើវា? គឺវាបានមកពីប្រាក់ពន្ធរបស់ ប្រជាពលរដ្ឋគ្រប់ៗរូបនេះឯង។ រាជរដ្ឋាភិបាល ដឹងពីអ្វីដែលត្រូវធ្វើ និងអ្វីដែលមិនគួរធ្វើ ពេលខ្លះធ្វើល្អ ឯពេលខ្លះទៀតក៏មិនទាន់បានធ្វើឱ្យល្អសព្វគ្រប់ជ្រុងជ្រោយនោះដែរ។ ដូច្នេះត្រូវចេះរួបរួមជួយកែលម្អទាំងអស់គ្នាតាមការគួរ លើគ្រប់វិស័យ ដោយរួមបញ្ចូលទាំងរដ្ឋាភិបាល និងប្រជាជនខ្លួនឯងដែរ ដើម្បីចូលរួមអភិវឌ្ឍ ប្រទេសជាតិឱ្យមានការរីកចម្រើនលូតលាស់ទៅមុខ ពិសេសប្រជាជនគ្រប់គ្នា ត្រូវមានចំណេះដឹងទូលំទូលាយផង និងចេះគិតគូរបានវែងឆ្ងាយ។»

«កុំឱ្យមានម្តងទៀតឱ្យសោះ ពេលដែលអ្នកស្លៀកពាក់ឈុតហែលទឹកលេង កណ្តាលផ្លូវនេះ ទោះគ្រាន់តែក្នុងបំណងលេងសើចសប្បាយ ឬជាការបញ្ឈឺ ដល់រាជរដ្ឋាភិបាលយ៉ាងណាក្តី សូមឱ្យនាំគ្នាគិតថា នេះគឺជាទង្វើដ៏ល្ងង់ខ្លៅ ដែលអាចនឹងធ្វើឱ្យតម្លៃរបស់ប្រទេសជាតិអាប់ឱនកិត្តិយស។ យើងពិតជាមានអារម្មណ៍អាណិតចំពោះមីងមាចាស់ៗ និងនារីវ័យក្មេងម្នាក់នោះ ដែលបានរស់នៅជាមួយនឹងភាពខ្វះខាតខ្លាំងណាស់ ប៉ុន្តែយើងសំណូមពរសូមឱ្យទាំងអស់គ្នា ត្រូវតែមកពន្យល់ ពិភាក្សា រកដំណោះស្រាយ ជាមួយអ្នកគ្រប់គ្រង គ្រប់លំដាប់ថ្នាកនៅក្នុងភូមិស្រុកដែលកំពុងរស់នៅ ព្រោះរាជរដ្ឋាភិបាលមិនបាន ស្អប់ខ្ពើមនរណាម្នាក់ ដោយសារតែរឿងយន្តការនយោបាយអ្វីនោះទេ ផ្ទុយទៅវិញ ប្រជាពលរដ្ឋគឺជាម្ចាស់ស្រុក ដែលនឹងអាចធ្វើឱ្យប្រទេសជាតិរបស់ខ្លួនឯង នាពេលបច្ចុប្បន្ន និងអនាគតក្លាយទៅជារុងរឿងឬក៏អន់ថយ៕»

អត្ថបទពាក់ព័ន្ធ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

នាយករដ្ឋមន្រ្តីថៃ លក់មុខនៅអង្គការសហប្រជាជាតិ ព្រោះរូបភាពប្រជាពលរដ្ឋ ចុះងូតទឹកកណ្តាលផ្លូវ!

នាយករដ្ឋមន្រ្តីថៃ លក់មុខនៅអង្គការសហប្រជាជាតិ ព្រោះរូបភាពប្រជាពលរដ្ឋ ចុះងូតទឹកកណ្តាលផ្លូវ!

នាយករដ្ឋមន្រ្តីថៃ លក់មុខនៅអង្គការសហប្រជាជាតិ ព្រោះរូបភាពប្រជាពលរដ្ឋ ចុះងូតទឹកកណ្តាលផ្លូវ!