ភិន ឡង់ឌី តារារះថ្មីសង្ហាមិនធម្មតា ប្រាថ្នាលេចធ្លោក្នុងវិស័យសិល្បៈ

6 Videos


បុរសសង្ហាសាច់សខ្ចី ភិន ឡង់ឌី ម្ចាស់ជ័យលាភីលេខ ២ ក្នុងកម្មវិធីប្រឡងប្រុសស្អាតស្រីស្អាត Spy Guy and Girl ២០១២ បានប្រឡូកចូលក្នុងវិស័យភាពយន្ដកាលពីពេលថ្មីៗនេះ ដោយសង្ឃឹមថានឹងទទួលបានការគាំទ្រច្រើនពីមហាជនតាមរយៈរូបរាងដ៏ស្រស់សង្ហា និង សមត្ថភាពសិល្បៈរបស់លោក ។

ភិន ឡង់ឌី តារារះថ្មីសង្ហាមិនធម្មតា ប្រាថ្នាលេចធ្លោក្នុងវិស័យសិល្បៈ

ក្រោយពេលបញ្ចប់ពីកម្មវិធីប្រឡងប្រុសស្អាតស្រីស្អាតខាងលើ បុរសសង្ហាដែលបញ្ចប់បរិញ្ញាបត្រផ្នែកធនាគារពីសាកលវិទ្យាល័យបៀលប្រាយរូបនេះ បានលេចមុខក្នុងស្ប៉តពាណិជ្ជកម្ម និង ម៉ូដសម្លៀកបំពាក់ជាច្រើន ហើយបច្ចុប្បន្នលោកក៏ជាតារាម៉ូដែលប្រចាំនៅ P&E Modeling ផងដែរ ។ ប្រុសស្អាតវ័យ ២៥ ឆ្នាំមកពីទឹកដីខេត្តកណ្ដាលរូបនេះ ក៏កំពុងតែចូលរួមសម្ដែងក្នុងរឿង «ប្រពន្ធក្រៅបេះដូង» ដែលនឹងបញ្ចប់ការថតក្នុងពេលឆាប់ៗនេះផងដែរ ។

ភិន ឡង់ឌី តារារះថ្មីសង្ហាមិនធម្មតា ប្រាថ្នាលេចធ្លោក្នុងវិស័យសិល្បៈ

ជួបជាមួយ «ប្រជាប្រិយ» កាលពីពេលថ្មីៗនេះ ប្រុសសង្ហា ភិន ឡង់ឌី បានបញ្ជាក់ថា លោកមិនហ៊ានរំពឹងខ្ពស់ក្នុងវិស័យភាពយន្ដនេះប៉ុន្មានទេ គឺចាំអ៊ុតមើលសន្ទុះនៃការគាំទ្រពីទស្សនិកជនសិន លោកបានទទួលស្គាល់ថា សមត្ថភាពសម្ដែងរបស់លោកនៅមានកម្រិត ព្រោះតែលោកទើបតែឈានជើងចូលវិស័យភាពយន្ដនេះជាលើកដំបូង តែទោះបីជាយ៉ាងណាក៏លោកខិតខំឱ្យអស់ពីសមត្ថភាពដើម្បីវិថីមួយនេះ ។

ភិន ឡង់ឌី តារារះថ្មីសង្ហាមិនធម្មតា ប្រាថ្នាលេចធ្លោក្នុងវិស័យសិល្បៈ

លោកក៏សង្ឃឹមដែរថា នឹងមានផលិតករចាប់អារម្មណ៍ហើយផ្ដល់ឱកាសឱ្យលោកក្នុងនាមជាតួថ្មីមួយដួងដែលចង់រៀនចង់បានបទពិសោធពីវិស័យភាពយន្ដនេះឱ្យកាន់តែច្រើនថែមទៀត ៕ ភូមិន្ទ

ភិន ឡង់ឌី តារារះថ្មីសង្ហាមិនធម្មតា ប្រាថ្នាលេចធ្លោក្នុងវិស័យសិល្បៈភិន ឡង់ឌី តារារះថ្មីសង្ហាមិនធម្មតា ប្រាថ្នាលេចធ្លោក្នុងវិស័យសិល្បៈភិន ឡង់ឌី តារារះថ្មីសង្ហាមិនធម្មតា ប្រាថ្នាលេចធ្លោក្នុងវិស័យសិល្បៈភិន ឡង់ឌី តារារះថ្មីសង្ហាមិនធម្មតា ប្រាថ្នាលេចធ្លោក្នុងវិស័យសិល្បៈ