លោក ស៊ី ជិនភីង ប្រធានាធិបតីដំបូងនឹងធ្វើទស្សនកិច្ចនៅខែនេះ

តាមការបង្ហោះហ្វេសប៊ុកដោយលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងពេលទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺនជាមួយបណ្តាបស្ចិមប្រទេសដោយសារតែការបង្ក្រាបអ្នករិះគន់ពីសំណាក់រដ្ឋាភិបាលនោះ លោក ស៊ី ជិនភីង ប្រធានាធិបតីចិនគ្រោងនឹងធ្វើទស្សនកិច្ចប្រទេសកម្ពុជានៅខែនេះជាលើកដំបូងចាប់តាំងពីចូលកាន់មុខតំណែងមក។ ក្នុងអំឡុងកិច្ចប្រជុំមួយកាលពីព្រឹកថ្ងៃពុធ រវាងនាយឧត្តមសេនីយ៍ នេត សាវឿន និង លោក វ៉ាង ស៊ាវហុង (Wang Xiaohong) អនុរដ្ឋមន្ត្រីសន្តិសុខសាធារណៈរបស់ប្រទេសចិន មន្ត្រីចិនរូបនេះបានលើកសរសើរទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីរ និងបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់លោកជាការរៀបចំសម្រាប់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរបស់លោក។ ការបង្ហោះនោះបាននិយាយថា “លោក វ៉ាង ស៊ាវហុង បានថ្លែងថា មូលហេតុ ដែលគាត់មកប្រទេសកម្ពុជា គឺដើម្បីពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធចំពោះការរៀបចំទស្សនកិច្ចរបស់ប្រធានាធិបតីចិន ដែលនឹងធ្វើទស្សនកិច្ចព្រះរាជាណាចក្រកម្ពុជាក្នុងខែតុលាឆ្នាំ២០១៦នេះ”។ នាយឧត្តមសេនីយ៍ នេត សាវឿន បានមានប្រសាសន៍បន្ថែមថា ការត្រៀមសម្រាប់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបានរៀបចំហើយ។ ក្រុមមន្ត្រីក្រសួងការបរទេសមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ខណៈដែលលោក ឆេង ហុង បូ (Cheng Hong Bo) អ្នកនាំពាក្យស្ថានទូតចិន បាននិយាយថា លោក “មិនបានដឹងអំពីការធ្វើទស្សនកិច្ចនេះទេ”។ ប្រទេសកម្ពុជានាពេលថ្មីៗនេះបានទទួលរងការរិះគន់ជាពាក្យសម្តីពីបណ្តាបស្ចិមប្រទេស […]

The post លោក ស៊ី ជិនភីង ប្រធានាធិបតីដំបូងនឹងធ្វើទស្សនកិច្ចនៅខែនេះ appeared first on The Cambodia Daily.