ទីបំផុត Suzy និង Baekhyun បានចេញ​ MV នៃ​បទ​ចម្រៀង “Dream”​របស់​ពួកគេ​ហើយ

ក្រោយ​ពី​ចាប់​ដៃ​គ្នា​ច្រៀង​ចម្រៀង​រួម​រួច​មក Suzy ដែល​ជា​សមាជិក​ស្រស់​សោភា​របស់​ក្រុម​ចម្រៀង​នារី​ MissA ព្រម​ទាំង Baekhyun ដែល​ជា​សមាជិក​ស្រស់​សង្ហា​របស់​ក្រុម​ចម្រៀង​ EXO បាន​ចេញ​ MV បទ Dream របស់​ពួក​គេ​ហើយ។

មុន​ពេល​ចេញ​ជា​ MV ពេញ​លេញ​មួយ​នេះ ពួក​គេ​ទាំង​ពីរ​បាន​​ក៏​បាន​ចេញ​នូវ​ Teaser នៃ​ផ្នែក​រៀង​ខ្លួន​របស់​ពួក​គេ​ដែរ។ ក្នុង​នោះ​ផង​ដែរ​ Teaser របស់ Suzy បាន​ចេញ​កាល់​ពី​ថ្ងៃ​ទី​៣ មករា ដែល​គិត​មក​ទល់​ពេល​នេះ​ទទួល​បាន​ការ​ទស្សនា​ជាង​ ៥សែននាក់ ហើយ។​​ ចំណែក​ឯ​ Teaser របស់ Baekhyun ដែល​បាន​ចេញ​ក្រោយ​នាង​មួយ​ថ្ងៃ​ក៏​មិន​អន់​ដែរ គឺ​គិត​មក​ទល់​នឹង​ពេល​នេះ​ទទួល​បាន​ការ​ទស្សនា​ចំនួន​ ៦​សែន​នាក់​ហើយ។

ដោយ​ឡែក​ MVដែល​ពួក​គេ​ទើប​តែ​ចេញ​កាល​ពី​រាត្រី​ថ្ងៃ​ទី​ ៦​មករា​ បាន​កើន​សន្ទុះ​អ្នក​ទស្សនា​យ៉ាង​ច្រើន​គឺ គិត​ត្រឹម​តែ១៥​ម៉ោង MV មួយ​នេះ​ទទួល​បាន​ការ​ទស្សនា​ដល់ទៅ​ជាង​ ៧​សែន​នាក់​ឯណោះ។

រង់ចាំ​តាម​ដាន​បន្ដ​ទៀត​ថា​តើ​ MV របស់​ពួក​គេ​អាច​ទទួល​ការ​ទស្សនា​ប៉ុន្មាន​ទៀត! ចង់​ដឹង​បទ​ចម្រៀង​នេះ​ពិសេស​យ៉ាង​ណា​ តោះ​ទស្សនា​ទាំងអស់​គ្នា៖

ប្រភពៈ Youtube and  
ប្រែសម្រួលដោយៈ​ Gemini Fleta​​

  • ទីបំផុត Suzy និង Baekhyun បានចេញ​ MV នៃ​បទ​ចម្រៀង “Dream”​របស់​ពួកគេ​ហើយ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:វីដេអូ
Tags: