Klopp ពន្យល់​ហេតុ​ផល​ដ៏​សម​ស្រប​មួយ​ដែល​គាត់​នឹង​មិន​ចំណាយ​ប្រាក់​ដល់​១០០​លាន​ផោន​ក្នុង​ការ​ទិញ​កីឡាករ​មួយ​រូប​នោះ​ទេ​

គ្រូបង្វឹករបស់ក្លឹប Liverpool គឺលោក Jurgen Klopp បានលើកឡើងថាលោកមិនចំណាយប្រាក់ដល់ទៅ១០០លានផោនដើម្បីទិញកីឡាករមួយរូបនោះព្រោះវាអាចជារឿងដ៏ខុសមួយ ។

ដោយ Klopp បាននិយាយថា « ការទិញកីឡាករល្អមកចូលក្នុងក្រុមគីពិតជាល្អប៉ុន្តែបើចំណាយដល់១០០លានផោនទិញកីឡាករត្រឹមតែមួយរូបគឺក្លាយជារឿងមិនល្អទៅវិញសម្រាប់ខ្ញុំ ព្រោះខ្ញុំគិតថាកីឡាកររូបនោះអាចនឹងមានរបួស ហើយបាល់ទាត់គឺការលេងជាក្រុមមិនមែនលេងតែម្នាក់នោះទេ » ។

Klopp « ក្លឹបមួយចំនួនបានព្យាយាមទិញយកកីឡាករកំពូលជាច្រើនមកជុំគ្នាដើម្បីធ្វើឲ្យក្រុមខ្លាំង តែខ្ញុំគិតផ្ទុយពីពួកគេទៅវិញ សម្រាប់ខ្ញុំការទិញកីឡាករគឺដើម្បីពង្រឹងក្រុមយើងពីមើលពីចំនុចខ្វះខាតក្រុមហើយព្យាយាមរកកីឡាករណាមួយដែលយើងគិតថាសមស្រប ដើម្បីជាក្រុមមួយយ៉ាងពិតប្រាកដហើយអាចមានលទ្ធផលប្រជែងពានរង្វាន់ » ។

ប្រភព  ៖
ប្រែសម្រួល ៖ វិចទ័រ

  • Klopp ពន្យល់​ហេតុ​ផល​ដ៏​សម​ស្រប​មួយ​ដែល​គាត់​នឹង​មិន​ចំណាយ​ប្រាក់​ដល់​១០០​លាន​ផោន​ក្នុង​ការ​ទិញ​កីឡាករ​មួយ​រូប​នោះ​ទេ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:វីដេអូ
Tags: