គ្រូ​បង្វឹក​២​រូប​កំពុង​ក្លាយ​ជា​គោល​ដៅ​ចម្បង​របស់​ Liverpool ដើម្បី​ជំនួស​លោក​ Rodger ដែល​ត្រូវ​បណ្ដេញ​ចេញ​ពី​តំណែង​

ក្លឹប​ហង្ស​ក្រហម​ Liverpool កំពុង​ពិចារណា​បេក្ខភាព​២​រូប​គឺ​លោក​ Jurgen Klopp និង​លោក​ Carlos Ancelotti ដើម្បី​មក​ដឹក​នាំ​ក្រុម​របស់​ខ្លួន​ជំនួស​លោក​ Brendan Rodger ដែល​ទើប​តែ​បណ្ដេញ​ចេញ​ពី​តំណែង​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ ។

លោក​ Jurgen Klopp គឺ​ជា​អតីត​គ្រូ​បង្វឹក​របស់​ក្លឹប​ Brussia Dortmund ដែល​ធ្លាប់​បាន​ជួយ​ក្លឹប​នៅ​អាល្លឺម៉ង់​មួយ​នេះ​ឈ្នះ​ពាន​ Bundesliga ចំនួន​២​លើក​ផង​ដែរ​ខណៈ​លោក​បាន​លា​ឈប់​ពី​ក្លឹប​ Dortmund កាល​ពី​ចុង​រដូវ​កាល​មុន​ ។

ដោយ​ឡែក​លោក​ Carlos Ancelotti គឺ​ជា​អតីត​គ្រូ​បង្វឹក​របស់​ក្លឹប​ Real Madrid ដោយ​កាល​ពី​រដូវ​កាល​២០១៣- ២០១៤​លោក​បាន​ជួយ​ឲ្យ​ Real Madrid ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ UEFA Champion League ហើយ​ក៏​បាន​ជួយ​ Real Madrid ឲ្យ​ឈ្នះ​ពាន​ Copa Del Ray ផង​ដែរ ។

សូម​បញ្ជាក់​ថា​លោក​ Brendan Rodger ត្រូវ​បាន​ក្លឹប​ Liverpool បណ្ដេញ​ចេញ​ពី​ដំណែង​ក្រោយ​ពី​បាន​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ​១​ទល់​នឹង​១​ជាមួយ​ក្លឹប​ Everton កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក ខណៈ​ការ​ដឹកនាំ​៨​ប្រកួត​នៅ​ក្រប​ខណ្ឌ​ Premier League នៅ​រដូវ​កាល​នេះ​លោក​ដឹក​នាំ​ Liverpool ឈ្នះ​តែ​៣​ប្រកួត​ប៉ុនោះ​ ។

តើ​ប្រិយ​មិត្ត​យល់​ថា​គ្រូ​បង្វឹក​មួយ​ណា​សាក​សម​ដឹកនាំ​ក្លឹប​ Liverpool នៅ​ពេល​នេះ​ ?

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • គ្រូ​បង្វឹក​២​រូប​កំពុង​ក្លាយ​ជា​គោល​ដៅ​ចម្បង​របស់​ Liverpool ដើម្បី​ជំនួស​លោក​ Rodger ដែល​ត្រូវ​បណ្ដេញ​ចេញ​ពី​តំណែង​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:បច្ចេកវិទ្យា
Tags: