Man City ស្ពឹក​មុខ​យ៉ាង​ខ្លាំង​ដោយ​សារ​ Liverpool

កាល​ពី​យប់មិញ​ក្លឹប​ Manchester ដែល​ជា​ម្ចាស់​ផ្ទះ​បាន​រង​ភាព​ឈឺ​ចាប់​ខ្លាំង​ក្រោយ​បរាជ័យ​ដោយ​លទ្ធផល​១​ទល់​នឹង​៤​ក្រោម​ស្នាដៃ​ភ្ញៀវ​ Liverpool ។

ដោយ​ក្នុង​ការ​ប្រកួត​ចាប់​ផ្ដើម​បាន​តែ​៧​នាទី​ក្លឹប​ Liverpool បាន​ធ្វើ​ការ​នាំ​មុខ​ក្រោយ​ពី​ខ្សែ​ការ​ពារ​មួយ​រូប​របស់​ Man City ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​ ហើយ​បន្ទាប់​មក​គ្រាប់​បាល់​ទី​២​របស់​ Liverpool គឺ​ជា​ការ​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Phillipe Coutinho នៅ​នាទី​ទី​២៣​ ។

ហើយ​នៅ​នាទី​ទី​៣២​កីឡាករ​ Roberto Firmino បាន​បន្ថែម​គ្រាប់​ទី​៣​សម្រាប់​ Liverpool ចំណែក​គ្រាប់​បាល់​ទី​៤​របស់​ Liverpool គឺ​ជា​ការ​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Martin Skrtel នៅ​នាទី​ទី​៨១ ។ យ៉ាង​ណា​ខ្សែ​ប្រយុទ្ធ​ដ៏​ឆ្នើម​របស់​ក្លឹប​ Man City គឺ​កីឡាករ​ Sergio Ramos ក៏​អាច​រក​បាន​មួយ​គ្រាប់​ដែរ​នៅ​នាទី​ទី​៤៤​ ។

អត្ថបទ ៖ វិចទ័រ