រសៀល​នេះ តំណាងរាស្ត្រ CNRP ពិភាក្សា​ពី​ការ​ចូល​ប្រជុំ​សភា​ថ្ងៃ​ទី​០៧​តុលា

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែ​ម បុញ្ញ​ប្ញ​ទ្ឋិ បាន​ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​នៅ​ប៉ុន្មាន​នាទី​មុន​នេះ នៅ​ឯ​វិមាន​រដ្ឋសភា​ឲ្យ​ដឹង​ថា ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​បើក​កិច្ចប្រជុំ​ស្តី​ពី​ការ​ចូល​ប្រជុំ​សភា​ដែល​តាម​គម្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​០៧ តុលា ។

បើ​តាម​លោក យ៉ែ​ម បុញ្ញ​ប្ញ​ទ្ឋិ កិច្ចប្រជុំ​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ នា​រសៀល​ថ្ងៃ​ទី​០៤ តុលា ២០១៦​នេះ ក៍​នឹង​ពិភាក្សា​សម្រេច​អំពី​កាលបរិច្ឆេទ​ឲ្យ​លោក កឹ​ម សុខា ចេញ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ផង​ដែរ ។

គួរ​បញ្ជាក់​ថា តាម​កម្មវិធី​ដែល​បាន​គ្រោងទុក នៅ​ព្រឹក​ថ្ងៃ​ទី​០៧ តុលា​ចុង​ស​ប្តា​ហ៍​នេះ រដ្ឋសភា​ជាតិ​នឹង​បើក​កិច្ចប្រជុំ​ពេញអង្គ​របស់​ខ្លួន​ដើម្បី​ពិភាក្សា​និង​អនុ​ម័​យ​របៀបវារៈ​ចំនួន​០៦ ៕