ចិនម្នាក់នេះ! ចាត់ទុកនារី​ខារ៉ាអូខេ អស់សាច់​ពេក​ហើយ

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​ ​​ត្រូវ​​សមត្ថកិច្ច​ឃាត់ខ្លួន​ បន្ទាប់​ពី​ចូល​ច្រៀង​ខារ៉ាអូខេ​ បាន​លូកលាន់​នាង​ខ្លាំង​ពេក​ ធ្វើ​ឱ្យ​នាង​ខាំ​ដៃ​ ស្រាប់តែបុរសនោះ​​យក​ដប​ស្រា​មក​វាយ​​នាង​បែកក្បាល​ដេរអស់​៥​ថ្នេរ​ ក៏​ត្រូវ​សន្តិសុខ​ឃាត់ខ្លួន ​ប្រគល់​ឱ្យ​សមត្ថកិច្ច កាល​ពី​វេលា​ម៉ោង​១២​ និង​៣០នាទី​រំលង​អ​ធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី០៤ ​តុលា ស្ថិតត្រង់​ចំណុចហាង​ខា​រា​អូ​ខេ «ឌឹ ឃ្វី​ន​ស៍» ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ពី​នារី​រង​គ្រោះ​​ឈ្មោះរ៉ូ រ​ដ្ឋា​ អាយុ​២៨​ឆ្នាំ ​ធ្វើការ​ក្នុង​ហាង​ខា​រ៉ាអូខេ និងជា​អ្នក​កាន់​បន្ទប់ផង ស្នាក់​នៅ​លើ​ផ្លូវលំ ក្នុងភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ បាន​ឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​ភ្ញៀវ​​ជនជាតិ​ចិន​ចំនួន​៥នាក់​ សុទ្ធតែ​ជា​បុរស​​នាំ​គ្នា​ទៅ​ច្រៀង​កម្សាន្ត​ ​នៅ​ក្នុង​ហាង​ខាងលើ  ។

ពេល​នោះ​ពួក​គេ​បាន​ហៅ​ស្រា​បៀរ​​ដប​មក​ផឹក​ជា​ច្រើន​​ដប ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ ជន​បង្ក ក៏​ដូច​ជា​មិត្តភក្ដិ​របស់​គេ ​បាន​ហៅ​នារី​មក​អង្គុយ​ជាមួយ​គ្រប់​គ្នា តែ​សំរាប់​​ជន​បង្ក​វិញ ​គាត់​មិន​បាន​ពេញចិត្ត​ជាមួយ​នារី​ ដែល​គេ​ហៅ​មក​នោះ​ទេ ដោយ​ជន​បង្ក​បាន​ពេញចិត្ត​ អ្នក​កាន់​បន្ទប់​កើតហេតុ​នេះ​​ផ្ទាល់​តែ​ម្តង ​(នារី​​​រង​គ្រោះ) ​ត្រូវ​ជន​បង្ក​ហៅ​មក​អង្គុយ​ជាមួយ​គាត់​ រហូត​ដល់​ម៉ោង​កើត
ហេតុ​។

ដោយសារ​តែ​ជាតិ​ស្រា​ចូល​ក្នុង​ខ្លួន​ច្រើន​ពេក​ធ្វើ​ឱ្យ​ស្រវឹង ​ជន​បង្ក​បាន​លូកលាន់​ប្រើ​ដៃធ្ងន់​ៗ​ពេក ​បណ្ដាល​ឱ្យ​​នារី​ដែល​ជា​ជន​រង​គ្រោះ​ ឈឺ​ទ្រាំ​មិន​បាន ​ក៏​ខាំ​ដៃ​ជន​បង្ក ស្រាប់តែជន​បង្ក​ខឹង​វិញ​ បាន​យក​កែវ​ស្រា​មក​វ៉ៃ​ក្បាល​នារី​រង​គ្រោះ​បែក​កែវ​ជាប់​អំបែង​កែង​ជាប់​នឹង​ក្បាល​ជន​រង​គ្រោះ​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន ។

ភ្លាម​នោះ​ ត្រូវសន្តិសុខ​ហាង​ខាងលើ​ បាន​ចូល​មក​ឃាត់ខ្លួន​ជន​បង្ក​ប្រគល់​ឱ្យ​​សមត្ថកិច្ច​យក​ទៅ​សាកសួរ​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា ។ ចំណែក​​នារី​រង​គ្រោះ​វិញ ​ត្រូវ​​​បញ្ជូន​យក​ទៅ​កាន់​គ្លីនិក​ឯកជន ​ដែល​នៅ​ជិត​កន្លែង​កើតហេតុ ​ដើម្បី​ព្យាបាល​ដេរ​របួស​ចំនួន​៥​ថ្នេរ ។

បើ​តាម​នគរបាល​បានអោយ​ដឹង​ថា​ ជន​បង្ក​ខាងលើ​មានឈ្មោះឈាង ចុង​ម៉ី ភេទ​ប្រុស អាយុ៤៥ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុនកាត់ដេរ ជា​ជនជាតិ​ចិនដីគោក ស្នាក់​នៅ​ក្នុង​រោងចក្រ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ២ ខេត្តតាកែវ ។ ក្រោយ​ពេល​កើតហេតុ​ ជន​បង្ក​ត្រូវ​បាន​បញ្ជូន​ខ្លួន​យក​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​រង​ចាំ​ចាត់ការ​តាម​នីតិវិធី ។