នៅ​ថៃ​មាន​​អ្នក​ដំណើរ​​ទាមទារ​យក​តុក្កតា​ដែល​​ពួកគេ​ជឿ​ថា​ មាន​វិញ្ញាណ​ទេពអប្សរ​ឡើង​លើ​យន្តហោះ​ជាមួយ​​

មន្ត្រី​អាកាសចរណ៍​ និង​អ្នក​តំណាង​​ខាង​ផ្លូវ​អាកាស​បាន​ព្រមព្រៀង​គ្នា​កាល​ពី​ថ្ងៃ​ ពុធ​ ថា​ តុក្កតា​រូប​កូន​ក្មេង​ ត្រូវ​តែ​ដាក់​នៅ​ក្រោម​កៅអី​ ឬ​ក៏​ថត​ខាង​លើ​ ព្រោះ​ថា​ ជា​លក្ខណៈ​បច្ចេកទេស​ តុក្កតា​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​ឥវ៉ាន់​ ។ ក្នុង​នោះ​ អ្នក​ហោះ​ហើរ​អាច​ដាក់​តុក្កតា​របស់​ខ្លួន​ ឲ្យ​អង្គុយ​​នៅ​លើ​កៅអី​បាន​ លុះ​ណា​តែ​ គេ​បាន​ទិញ​សំបុត្រ​សម្រាប់​តុក្កតា​នោះ​ ។

នៅ​ថៃ​មាន​​អ្នក​ដំណើរ​​ទាមទារ​យក​តុក្កតា​ដែល​​ពួកគេ​ជឿ​ថា​ មាន​វិញ្ញាណ​ទេពអប្សរ​ឡើង​លើ​យន្តហោះ​ជាមួយ​​

មន្ត្រី​អាកាសចរណ៍​ស៊ីវិល​ថៃ (​CAAT)​ បាន​ជួប​គ្នា​កាល​ពី​ថ្ងៃ​ ពុធ​ ដើម្បី​ពិភាក្សា​អំពី​​ករណី​​ដែល​អ្នក​ដំណើរ​មាន​ជំនឿ​ខ្លាំង​​ ទាមទារ​យក​តុក្កតា​ដែល​មាន​ទំហំ​ប៉ុន​កូនង៉ា​ ដែល​ពួកគេ​ជឿ​ថា​ មាន​វិញ្ញាណ​ទេពអប្សរ​ ហើយ​នាំ​​សំណាង​ល្អ​ដល់​ពួកគេ​ ទៅ​លើ​យន្តហោះ​ដែរ​​ ។
ប្រធាន​ស្តី​ទី​របស់​ CAAT ឈ្មោះ Chula Sukmanop​ បាន​ឲ្យ​ដឹង​ថា​ តុក្កតា​ត្រូវ​បាន​ចាត់​ទុក​ជា​ឥវ៉ាន់​យួរ​ដៃ​ ដូចនេះ​ វា​ត្រូវ​ដាក់​នៅ​ក្រោម​កៅអី​ខាង​មុខ​អ្នក​ដំណើរ​ ឬ​ក៏​នៅ​ថត​ខាង​លើ​ ក្នុង​អំឡុង​ពេល​យន្តហោះ​ឡើង​ និង​ចុះចត​ ។ ម្ចាស់​តុក្កតា​ អាច​ដាក់​តុក្កតា​អង្គុយ​នឹង​កៅអី​បាន​ ប៉ុន្តែ​ត្រូវ​ទិញ​សំបុត្រ​កៅអី​ ដោយ​ប្រើ​ឈ្មោះ​របស់​ម្ចាស់​តុក្កតា​នោះ​ ហើយ​អ្នក​ដំណើរ​ណា​ដែល​មិន​ចង់​អង្គុយ​នៅ​ជិត​តុក្កតា​ អាច​ធ្វើ​ការ​ផ្លាស់​ប្ដូរ​កៅអី​បាន​ឡើង​វិញ​​ ។

នៅ​ថៃ​មាន​​អ្នក​ដំណើរ​​ទាមទារ​យក​តុក្កតា​ដែល​​ពួកគេ​ជឿ​ថា​ មាន​វិញ្ញាណ​ទេពអប្សរ​ឡើង​លើ​យន្តហោះ​ជាមួយ​​

លោក​ Chula បាន​បន្ថែម​ទៀត​ អ្នក​ដំណើរ​អាច​យក​ជាមួយ​នូវ​តុក្កតា​បាន​ ព្រោះ​ថា​ វា​មិន​បាន​បំពាន​ទៅ​នឹង​វិធាន​សុវត្ថិភាព​របស់​អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ​នោះ​ទេ​ ដរាប​ណា​វា​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ឥវ៉ាន់​យួរ​ដៃ​បាន​ ។ ប៉ុន្តែ​តុក្កតា​នោះ​ ក៏​ត្រូវ​ឆ្លង​កាត់​ម៉ាស៊ីន​ត្រួត​ពិនិត្យ​ដូច​អ្នក​ដំណើរ​មុន​ពេល​​យក​ឡើង​លើ​យន្តហោះ​ដែរ​​ ហើយ​ចំពោះ​អ្នក​ណា​ដែល​ប្រឆាំង​នឹង​វិធាន​នេះ​ នឹង​មិន​អនុញ្ញាត​ឲ្យ​យក​តុក្កតា​របស់​ខ្លួន​ឡើង​លើ​យន្តហោះ​ទេ ។​

  • នៅ​ថៃ​មាន​​អ្នក​ដំណើរ​​ទាមទារ​យក​តុក្កតា​ដែល​​ពួកគេ​ជឿ​ថា​ មាន​វិញ្ញាណ​ទេពអប្សរ​ឡើង​លើ​យន្តហោះ​ជាមួយ​​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:កីឡា
Tags: