សម្ដេច ហ៊ុន សែន ប្រកាសថា ប្រាក់ខែ​គ្រូបង្រៀន​នឹង​កើនឡើង​ជាង​៩០​ម៉ឺន​រៀល​សម្រាប់​ឆ្នាំ​២០១៧ និពន្ធដោយ : ថ្មីៗ       October-04-2016, 9:19 am         754

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សម្ដេច ហ៊ុន សែន ប្រកាសថា ប្រាក់ខែ​គ្រូបង្រៀន​នឹង​កើនឡើង​ជាង​៩០​ម៉ឺន​រៀល​សម្រាប់​ឆ្នាំ​២០១៧​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ប្រាក់ខែ​គោល​អប្បបរមា​របស់​គ្រូបង្រៀន​នៅ​ឆ្នាំ​២០១៧ នឹង​កើនឡើង​ជាង ៩០​ម៉ឺន​រៀល ដោយ​មិនទាន់​បូក​នូវ​អត្ថប្រយោជន៍​ផ្សេង​ទៀតឡើយ​។

​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត នៃ​សកល​វិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា (CUS) កាលពី​ថ្ងៃទី​០៣ ខែតុលា សម្ដេច ហ៊ុន សែន បានបញ្ជាក់​ដូច្នេះ​ថា​៖«​ប្រាក់ខែ​គ្រូបង្រៀន​របស់​យើង​ឆ្នាំនេះ​មាន​ត្រឹម ៨០០៥០០​រៀល ហើយ​នៅ​ខែមករា (​ឆ្នាំ​២០១៧) នឹង​ឡើង ៨៥៣៥០០​រៀល និង​ខែមេសា​នឹង​ឡើងដល់ ៩៥៣៥០០​រៀល​។ ដូច្នេះ​នៅ​ទីជនបទ​មួយចំនួន​នឹង​ការរៀបចំ​ឲ្យ​មាន​ប្រាក់​តំបន់​មាន​៨​ម៉ឺន មាន​១០​ម៉ឺន និង​មាន​១២​ម៉ឺន​»​។​

​បន្ថែម​ពីនេះ​សម្តេច ហ៊ុន សែន ក៏បាន​លើកឡើង​អំពី​ការធ្វើកំណែទម្រង់​ប្រព័ន្ធ​អប់រំ និង​ពង្រឹង​ស្តង់ដារ​គ្រូបង្រៀន​ផងដែរ​៕