Asian Beach Games: ឈ្នះ​មាស​៦ ប្រាក់​៦ និង​សំរឹទ្ធ​៩ ជា​ជោគជ័យ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ និពន្ធដោយ : រួបរួម       October-04-2016, 10:26 am         23

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132Asian Beach Games: ឈ្នះ​មាស​៦ ប្រាក់​៦ និង​សំរឹទ្ធ​៩ ជា​ជោគជ័យ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ 
​កីឡា​កម្ពុជា​ទទួលបាន​កំណត់ត្រា​ដ៏​អស្ចារ្យ​ពី​ការចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ឆ្នេរ​ខ្សាច់​ប្រចាំ​អាស៊ី Asian Beach Games លើក​ទី​៥ នៅ​ទីក្រុង​ដា​ណា​ង ប្រទេស​វៀតណាម ដោយ​អត្ត​ព​លិ​ក និង​ប្រតិភូ​បាន​វិល​ត្រឡប់មកវិញ​ជាមួយនឹង​មេដាយ​សរុប​២១ ក្នុងនោះ​មាន​មាស​៦ ប្រាក់​៦ និង​សំរឹទ្ធ​៩​។​

​ព្រឹត្តិការណ៍​កីឡា Asian Beach Games លើក​ទី​៥ បាន​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ដា​ណា​ង ប្រទេស​វៀតណាម ពីថ្ងៃ​ទី​២៤ ខែកញ្ញា ដល់​ថ្ងៃទី​៣ ខែតុលា​។ កម្ពុជា​បាន​បញ្ជូន​អត្ត​ព​លិ​ក​៤៤​នាក់​ឲ្យ​ចូលរួម​ក្នុងនោះ​មាន បាល់ទះ​ឆ្នេរ​ខ្សាច់​២​នាក់ ប៉េតង់​១៨​នាក់ ល្បុក្កតោ​៩​នាក់ វូ​វី​ណា​ម​១០​នាក់ និង​ចំបាប់​៥​នាក់​។​

​អត្ត​ព​លិ​ក និង​ប្រតិភូ​កីឡា​កម្ពុជា បាន​វិល​ត្រឡប់មកវិញ​ជាមួយនឹង​ជោគជ័យ​ដ៏​ធំធេង ដោយបាន​ឈ្នះ​មេដាយ​សរុប​២១ ក្នុងនោះ​មាន​មាស​៦ ប្រាក់​៦ និង​សំរឹទ្ធ​៩ ខណៈ​កាលពី​ព្រឹត្តិការណ៍ Asian Beach Games នៅ​ប្រទេស​នា​ឆ្នាំ​២០១៤ មានតែ​កីឡាការិនី​ចំបាប់ នី សំណាង ប៉ុណ្ណោះ ដែល​ទទួលបាន​មេដាយ​សំរឹទ្ធ​។​

​កីឡា​៣​ប្រភេទ​ដែល​បានឈ្នះ​មេដាយ​ពី Asian Beach Games នៅ​ដា​ណា​ង រួមមាន កីឡា​ប៉េតង់​ឆ្នេរ​ខ្សាច់ (​មាស​៣ ប្រាក់​១ និង​សំរិទ្ធ​៣) កីឡា​វូ​វី​ណា​ម (​មាស​២ ប្រាក់​១ និង​សំរឹទ្ធ​៤) និង​កីឡា​ល្បុក្កតោ (​មាស​១ ប្រាក់​៤ និង​សំរឹទ្ធ​២)​។​

​សម្រាប់​កីឡា​ប៉េតង់ មេដាយមាស​បាន​លើ​វិញ្ញាសា Men’s Shooting ដែល​រកបាន​ដោយ​កីឡាករ សុខ ច័ន្ទ​មាន វិញ្ញាសា Men’s Triple (​កីឡាករ យ៉ា ច័ន្ទដារ៉ា​រិ​ទ្ធ កីឡាករ តិ​ប ន​រ៉ា កីឡាករ សៀង វណ្ណា និង​កីឡាករ មួង ទឹ​ត្យ​ម៉ា​ណែ​ត​) និង​វិញ្ញាសា Women’s Triple (​កីឡាការិនី ឃួន យ៉ា​រី កីឡាការិនី វង ចន្ថា កីឡាការិនី ស៊ុន គ​ន្ធា និង​កីឡាការិនី ស្រ៊ាង សុរ៉ា​ឃីម​)​។ មេដាយប្រាក់ រកបាន​ដោយ​កីឡាការិនី កែ ឡេង លើ​វិញ្ញាសា Women’s Shooting ខណៈ​វិញ្ញាសារ​ដែល​ទទួលបាន​មេដាយ​សំរឹទ្ធ រួមមាន Men’s Single (​កីឡាករ ញ៉ែម បូរ៉ា​) Women’s Double (​កីឡាការិនី អ៊ុក ស្រីមុំ កីឡាការិនី អ៊ុន ស្រី​យ៉ា​) Men’s Double (​កីឡាករ ថោង ឈឿន កីឡាករ ហេង ថា​)​។​

​ចំពោះ​កីឡា​វូ​វី​ណា​ម លី បូរ៉ា​មី និង​ពៅ សុខា បាន​មេដាយមាស​រួមគ្នា​លើ​វិញ្ញាសា Women’s Self-defense ហើយ កីឡាករ លី បូរ៉ា​មី បាន​មេដាយមាស​ជាមួយ​លើ​វិញ្ញាសា Women’s Weapon Self-defense ជាមួយ ប៉ាល់ ឆរ​ស្មី​, ប្រាក់ សុវណ្ណនី និង​សាន សុជាតិ​។​

​មេដាយប្រាក់​១​ពី​កីឡា​វូ​វី​ណា​ម បាន​លើ​វិញ្ញាសា Men’s Dual Machete Form (​ជិន ពិសិដ្ឋ​, ជ្រិ​ន ប៊ុនឡុង​) ខណៈ​មេដាយ​សំរឹទ្ធ​៤ បាន​លើ​វិញ្ញាសា Men’s Leg Attack Techniques (​កើត សុភ័ក្ត្រ​, ជ្រិ​ន ប៊ុនឡុង​, លី បូរ៉ា​មី​, សាន សុជាតិ​) វិញ្ញាសា Men’s Weapon Self-Defense (​កើត សុភ័ក្ត្រ​, សាន សុជាតិ​, ជ្រិ​ន ប៊ុនឡុង​, ជិន ពិសិដ្ឋ​) វិញ្ញាសា Women’s Dual Sword Form (​ពៅ សុខា​, សឿ ច័ន្ទ​លក្ខិណា​) និង​វិញ្ញាសា Men’s Dual Form Number 3 (​ប្រាក់ សុវណ្ណនី​, សុខ សម្បត្តិ​)​។​

​ជាមួយគ្នានេះ កីឡា​ល្បុក្កតោ បាន​ចូលរួម​ប្រកួតប្រជែង​ជាមួយ​ក្បាច់គុន យុទ្ធ​សី​ល្បិ៍ បុរាណ​ផ្សេងទៀត​នៅក្នុង​តំបន់ ដោយ​កីឡាការិនី ទ្រី សុថា​វី បានឈ្នះ​មេដាយមាស​លើ​ប្រភេទ​ទម្ងន់​ចន្លោះ​ពី​៥៦​ដល់​៦០​គីឡូក្រាម​។ មេដាយប្រាក់​៤ សម្រេចបាន​ដោយ​កីឡាករ សយ ផា​និច្ច (​ទម្ងន់​ពី​៦០​ទៅ​៦៥​គីឡូក្រាម​) កីឡាការិនី ខៀវ ចិ​ន្ថា​រ័ត្ន (​ក្រោម​៤៨​គីឡូក្រាម​) កីឡាការិនី វី ស្រី​ខួច (Women’s Open) និង​កីឡាការិនី អេ​ព្រី​យ៉ា​នុត ភូ​ថង (​ទម្ងន់​ពី​៥២​ទៅ​៥៦​គីឡូក្រាម​)​។​

​មេដាយ​សំរឹទ្ធ​២​របស់​កីឡា​ល្បុក្កតោ រកបាន​ដោយ​កីឡាករ ឈឹម សីលា លើ​ប្រភេទ​ទម្ងន់​ពី​៥៥​ទៅ​៦០​គីឡូក្រាម និង​កីឡាការិនី សំ ថា​រ័ត្ន លើ​ប្រភេទ​ទម្ងន់​ចន្លោះ​ពី​៤៨​ទៅ​៥២​គីឡូក្រាម​។​

​បើ​គិត​តាម​ចំនួន​គ្រឿង​នៃ​មេដាយ ការ​ឈ្នះ​មេដាយមាស​៦​វិញ្ញាសា ស្មើនឹង​ការទទួលបាន​១៦​គ្រឿង មេដាយប្រាក់​៦​វិញ្ញាសា​ស្មើ​៧​គ្រឿង និង​មេដាយ​សំរឹទ្ធ​៩​វិញ្ញាសា ស្មើ​១៩​គ្រឿង​។ កីឡាករ​វូ​វី​ណា​ម លី បូរ៉ា​មី បាន​មេដាយ​៣​តែម្នាក់ឯង​ក្នុងនោះ​មាន មាស​២ សំរឹទ្ធ​១ ។ កីឡាករ សាន សុជាតិ បាន​មេដាយមាស​១ និង​សំរឹទ្ធ​២ កីឡាការិនី ពៅ សុខា និង​កីឡាករ ប្រាក់ សុវណ្ណនី ឈ្នះ​មេដាយមាស​ម្នាក់​១ សំរឹទ្ធ​ម្នាក់​១ ។​

​កីឡាករ ជ្រិ​ន ប៊ុនឡុង បាន​មេដាយប្រាក់​១ សំរឹទ្ធ​២ កីឡាករ ជិន ពិសិដ្ឋ បាន​មេដាយប្រាក់​១ សំរឹទ្ធ​១ និង​កីឡាករ កើត សុភ័ក្ត្រ បាន​មេដាយ​សំរឹទ្ធ​២ ។​

​ការទទួលបាន​មេដាយ​លើ​២១​វិញ្ញាសា ដែល​ស្មើនឹង​៤២​គ្រឿង នាំ​ឲ្យ​កម្ពុជា​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​៦ ក្នុងចំណោម​៤៥​ប្រទេស ខណៈ​កាលពី​ព្រឹត្តិការណ៍ Asian Beach Games លើក​ទី​៤​នៅ​ប្រទេស​ថៃ កាលពី​ឆ្នាំ​២០១៤ កម្ពុជា​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៣៦​ក្នុងចំណោម​៤២​ប្រទេស​៕