នាង Lindsay Lohan ត្រូវដាច់ម្រាមដៃ១កំណាត់ ក្នុងគ្រោះថ្នាក់ជិះទូកនៅទួកគី

តារាសម្តែងអាមេរិកាំងនាង Lindsay Dee Lohan ថ្មីៗនេះ បានជួបគ្រោះត្រូវដាច់ម្រាមដៃអស់១កំណាត់ ដោយតែនាងបានប្រទាក់ឆ្វាក់គ្នានឹងយុថ្កា នៅពេលនាងព្យាយាមលើកទាញវាឡើង ខណៈពេលធ្វើដំណើរកំសាន្ត នៅលើកោះមួយក្នុងប្រទេសទួកគី ។

ម្រាមដៃស្តាំមួយរបស់នាងត្រូវបានកាត់ផ្តាច់ ខណៈនាងកំពុងព្យាយាមស្រាយបញ្ហានេះដោយខ្លួនឯង ហើយនាងត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ ។

Loading...

សំណាងល្អ, មិត្តៗភក្តិរបស់នាងបានរកឃើញបំណែកម្រាមដៃរបស់នាងដែលត្រូវបានកាត់ផ្តាច់ ហើយគ្រូពេទ្យវះកាត់ ក៏អាចតភ្ជាប់វាឡើងវិញ ។

គួរបញ្ជាក់ផងដែរថា នាង Lindsay កាលពីប៉ុន្មានឆ្នាំមុននេះ បានទទួលភាពល្បីល្បាញយ៉ាងខ្លាំង តាមរយៈសកម្មភាពប្លែកៗរបស់នាង ដោយយកទូរស័ព្ទដៃដាក់សំញ៉ែងក្នុងចង្អូរដើមទ្រូងដ៏ធំទ្រលុកទ្រលន់របស់នាង ខណៈនាងចូលរួមលើកទឹកចិត្តក្រុមកីឡាករបាល់ទាត់ជម្រើសជាតិរបស់នាង ៕