របៀប​រើស​សំលៀក​បំពាក់ ឱ្យត្រូវ​នឹងកម្ម​វិធីផ្សេងៗ

យើងកុំគប្បីសំគាល់ពណ៌ព្រែ ឬសំពត់ទាំងឡាយថាល្អ ហើយសម ហើយយកជាប្រមាណនោះឡើយ។  ព្រែក្ដី សំពត់អម្បោះក្ដី ។ល។ រមែងមានពណ៌ផ្សេងៗគ្នា ដូច្នេះយើងត្រូវរើសយកពណ៌ណា ដែលសមល្មមនឹងសម្បុរស្បែកយើង ពណ៌ណាសមនឹងចំណាស់យើង ទោះបីមានផ្កាឬលាតក៏កុំឱ្យមានទំនាស់ពុំសមរម្យ និងរូបចោមលោមពណ៌របស់យើង។

សម្លៀកបំពាក់នេះ ត្រូវចែកទៅទៀតតាមទម្លាប់ទំនៀមផង តាមសម័យនិយមផង តាមផ្លូវការផង តាមរដូវផង។

Loading...

តាមទម្លាប់ទំនៀមនឹងសម័យនិយម យើងគប្បីស្លៀកពាក់ឱ្យត្រូវ តាមទម្លាប់ទំនៀមរបស់ស្រុកនោះតើនៅពេលណាខ្លះ?

ខ្ញុំយល់ថា ត្រូវស្លៀកពាក់ឱ្យសមរម្យផង ឱ្យត្រូវតាមទម្លាប់ទំនៀមស្រុកផង ឱ្យត្រូវតាមសម័យនិយមផង ក្នុងពេលដូចមានតទៅនេះ៖

១. ទៅវត្ត ( ក្នុងឱ្យកាសបុណ្យក្ដី ឥតបុណ្យក្ដី )។

២. ទៅបុណ្យខ្មោច គឺសពនៅលើផ្ទះ ឈាបនកិច្ចបញ្ចុះធាតុ។

៣. ទៅក្នុងពិធីមង្គលការអាពាហ៍ពិពាហ៍។

៤. ទៅធ្វើការងារផ្សេងៗ។

៥. ទៅដើរកំសាន្ត។

៦. ទៅលេងផ្ទះបងប្អូន មិត្តសំឡាញ់។

៧. នៅផ្ទះ។

ការកាន់ទម្លាប់ទំនៀមជាការប្រសើរណាស់ ក៏ពិតមែនហើយ ប៉ុន្តែទម្លាប់ឯណាដែលប្រែប្រួលទៅតាមសម័យនិយម យើងទម្លាប់នោះមិនអាចនៅជាទំនៀមទៅទៀតបានឡើយ។

រឿងសម្លៀកបំពាក់នេះផ្លាស់ប្ដូរច្រើនបែបណាស់ ស្ទើរតែ ១ឆ្នាំម្ដងៗ។ តែសម្រាប់ចូលគាល់ព្រះរាជាក្ដី មង្គលការអាពាហ៍ពិពាហ៍ កាន់ទុក្ខក្ដី ទំទាន់បានផ្លាស់ចោលទម្លាប់ទំនៀមចាស់បុរាណដាច់ស្រឡះទៅឡើយទេ៕