រូប​សំណាក បណ្ឌិត កែម ឡី សក្តិសម​គួរ​ដាក់​នៅ​ទី​ណា​?

សាលារាជធានីភ្នំពេញ បញ្ជាក់ថា រូបសំណាក បណ្ឌិត កែម ឡី មិនអាចដាក់នៅទីលានប្រជាធិបតេយ្យបានទេ ហើយក៏មិនអាចដាក់នៅកន្លែងណាផ្សេង ក្នុងក្រុងភ្នំពេញនោះដែរ។ ចំណែកក្រុមអ្នកវិភាគដែលធ្លាប់ជាដៃគូវិភាគសង្គមរបស់បណ្ឌិត កែម ឡី នៅតែចង់ឲ្យដាក់តម្កល់នៅទីសាធារណៈណាមួយ ក្នុងក្រុងភ្នំពេញ។

រីឯដៃគូវិភាគពិភាក្សាផ្សេងទៀត គិតថា យកល្អ គួរតែតម្កល់ទុកនៅស្រុកកំណើតរបស់លោក! បើទោះឆ្ងាយបន្តិច តែបើពលរដ្ឋអ្នកដែលគោរពស្រឡាញ់បណ្ឌិត កែម ឡី ពិតមែន គឺនៅតែអាចទៅគោរពរូបសំណាកលោកដែរ ទោះឆ្ងាយដល់ទីណាក៏ដោយ!

Loading...

ប្រភព៖ rfi