ជម្លោះ​៧០​ឆ្នាំ​នៃ​ដែនដី Kashmir រវាង​ប្រទេស​២​កាន់​នុយក្លេអ៊ែរ ឈាន​ដល់​ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា​ជា​ថ្មី

ក្រុមឧទ្ទាមមួយនៅក្នុងតំបន់ Kashmir ដែលជាព្រំប្រទល់រវាងឥណ្ឌា ប៉ាគីស្ថាន និងចិននោះ ពេលនេះបានវាយប្រហារចូលក្នុងមូលដ្ឋានទ័ពឥណ្ឌាមួយកន្លែងកាលពីយប់ថ្ងៃអាទិត្យនេះ ធ្វើឲ្យស្លាប់ទាហានម្នាក់ និងរបួសម្នាក់ទៀត ។

ការវាយប្រហារចូលបន្ទាយទាហានខាងផ្នែកឥណ្ឌានេះ កើតឡើងនៅចម្ងាយ៥៤គីឡូម៉ែត្រ ពីទីក្រុង Srinagar ជាកន្លែងរដ្ឋបាលឥណ្ឌាប្រចាំតំបន់ Kashmir ហើយក៏ជាមូលដ្ឋានធំក្នុងតំបន់ សម្រាប់កងកម្លាំងប្រឆាំងក្រុមឧទ្ទាមដែរ ។

ការផ្ទុះអាវុធដាក់គ្នានេះ កើតឡើង៣ថ្ងៃ ក្រោយទាហានឥណ្ឌាអះអាងថា គេបានបើកប្រតិបត្តិការ Surgical Strike វាយឆ្មក់ ចូលទៅខាងប៉ាគីស្ថាន បណ្ដាលឲ្យស្លាប់ទាហានប៉ាគីស្ថាន២នាក់ ។ តាមពិតទៅ ជម្លោះរវាងដែនដី Kashmir រវាងប្រទេសកាន់នុយក្លេអ៊ែរក្នុងដៃទាំង២នេះ បានបន្តមកអស់រយៈពេលជាង៧០ឆ្នាំហើយ ដោយធ្លាប់មានផ្ទុះសង្គ្រាម២លើក ក្នុងឆ្នាំ១៩៤៧ម្ដង និង១៩៦៥ម្ដង លុះដល់ឆ្នាំ១៩៩៩ វិះតែនឹងផ្ទុះសង្គ្រាមម្ដងទៀត ។
ជម្លោះ​៧០​ឆ្នាំ​នៃ​ដែនដី Kashmir រវាង​ប្រទេស​២​កាន់​នុយក្លេអ៊ែរ ឈាន​ដល់​ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា​ជា​ថ្មី

ជម្លោះ​៧០​ឆ្នាំ​នៃ​ដែនដី Kashmir រវាង​ប្រទេស​២​កាន់​នុយក្លេអ៊ែរ ឈាន​ដល់​ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា​ជា​ថ្មី

ជម្លោះ​៧០​ឆ្នាំ​នៃ​ដែនដី Kashmir រវាង​ប្រទេស​២​កាន់​នុយក្លេអ៊ែរ ឈាន​ដល់​ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា​ជា​ថ្មី

ប្រភព៖ kqube

  • ជម្លោះ​៧០​ឆ្នាំ​នៃ​ដែនដី Kashmir រវាង​ប្រទេស​២​កាន់​នុយក្លេអ៊ែរ ឈាន​ដល់​ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា​ជា​ថ្មី已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:ជីវិតនិងសង្គម
Tags: